សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក បានទទួលដំណឹងយ៉ាងក្រៀមក្រំបំផុត ដោយលោក តា ត្រឹង សាវ៉ាត (សាវិន) បានទទួលមរណភាព កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នំា ២០១២ ។ លោក តា ត្រឹង សាវ៉ាត ត្រូវជាលោក ឳពុកលោកត្រឹង ម៉ាន់ រិន នាយកផែនការនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។
យើងខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ដោយស្មោះអស់ពីដួងចិត្ត ហើយមានសេច ក្តីសោក ស្តាយយ៉ាងក្រៃលែង ដោយមិនអាចបំភ្លេចបាននូវរ៉ាល់ដំបូន្មានល្អៗសម្រាប់កូន ចៅជំនាន់ ក្រោយ ។
យើងខ្ញុំទំាងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិដែលមានរិទ្ធិក្នុងលោក ព្រមទំាងទេវតាមួយម៉ឺន លោក ធាតុ សូមលោកជួយពំានំាយកនូវដួងវិញ្ញាណក្ខន្ធ លោកតា ត្រឹង សាវ៉ាត (សាវិន) ទៅដាក់ ដល់ឋានបរមសុខ កុំបីអាក់ខានឡើយ ។
សូមក្រុមគ្រួសារនៃសពទទួលនូវលិខិតរំលែកទុក្ខនេះអំពីយើងខ្ញុំដោយសេចក្តីរាប់អានយ៉ាងខ្ពង់ខ្ពស់ ។
ធ្វើនៅរដ្ឋវ៉ាស៊ិនតោន ថ្ងៃទី ២២ ខែកញ្ញា ឆ្នំា ២០១២
តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោពិភពលោក
ប្រធានសភាព្រឹទ្ធាចារ្យ
លោក ចៅ រៀប