រំឭកឡើងវិញពីព្រឹត្តិការណ៍ ១៦ វិច្ឆិកា ឆ្នាំ ១៩៧៦

ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំនេះ ជាទិវាគម្រប់ខួបឆ្នាំ ទី ៣៤ នៃព្រឹត្តិកាណ៍១៦ វិច្ឆិកាឆ្នាំ ១៩៧៦ ដែល ពលរដ្ឋខ្មែរក្រោមនៅខេត្តព្រះត្រពាំង បានក្រោកឡើង ផ្តួល​រំលំរដ្ឋាភិបាលបក្ស កុម្មុនិស្តយួន ដោយរណសិរ្សសេរីភាពជាតិ រំដោះខ្មែរកម្ពុជាក្រោមក្នុង​គោលបំណងរំដោះ កម្ពុជាក្រោមពីអាណានិគមយួន ។
លទ្ធផលក្រោយពីព្រឹត្តិការណ៍នេះ មានព្រះ សង្ឃ និងពលរដ្ឋខ្មែរក្រោមជាច្រើន ត្រូវបាន រដ្ឋា​ភិបាលបក្សកុម្មុយនិស្តយួន ប្រហារជីវិត ចាប់ដាក់គុកអស់មួយជីវិត និងធ្វើទារុណកម្ម រហូតដល់ស្លាប់ នៅក្នុងគុកជាដើម ។
[ប្រភពនៃព្រឹត្តិការណ៍នេះ]
ព្រឹត្តិការណ៍នេះ កើតឡើងដោយការឈឺចាប់ របស់ពលរដ្ឋខ្មែរក្រោម មិនចង់រស់នៅក្រោម របបអាណានិគមយួន ហើយបានបង្កើត រណសិរ្សមួយឈ្មោះថា រណសិរ្សសេរីភាព ជាតិ រំដោះខ្មែរកម្ពុជាក្រោម ដែលមានលោក សឺង ញ៉ ជាប្រធាន និង លោក កៀង ហ៊ាន ជាអនុប្រធាន ។
ឆ្នាំ ១៩៧៤ លោក សឺង ញ៉ បានត្រឡប់ពីប្រ​ទេសកម្ពុជាមកស្រុកកំណើតនៅកម្ពុជា ក្រោម ហើយ បានជួបលោក កៀង ហ៊ាន (អ្នកទាំងពីរនៅជាសង្ឃនៅឡើយ) រួចបាន ពិភាក្សាគ្នាអំពីទស្សនៈនិងគោល​គំនិត ដោយបញ្ជាក់ឲ្យឃើញថា នៅពេលដ៏ខ្លីខាង មុខនេះបក្សកុម្មុយនិស្តយួននឹងចូលកាន់កាប់លើទឹក​ដីកម្ពុជាក្រោម ទាំងស្រុង ហើយ ពួកគេនឹងមិនគោរព​នូវកិច្ចព្រមព្រៀងអ្វីឡើយចំពោះខ្មែរនិងអន្តរជាតិ ។ ​ហេតុនេះ លោក សឺង ញ៉ និង លោក កៀង ហ៊ាន ក៏បានត្រៀមលក្ខណៈ ដើម្បីទប់ទល់ នឹងការចូលលុក​លុយពីរបបអាណានិគមបក្ស កុម្មុយនិស្តថ្មីមួយនេះ។
គ្រានោះ ចលនាក៏បានចាប់ផ្តើមកើតឡើង ក្រោមរូបភាពបង្រៀនមន្តអាគមគាថា ដើម្បីប្រមូលកម្លាំង តែជា ចលនានៅមានទ្រង់ទ្រាយតូចតាចនៅ​ឡើយទេ ។
ក្រោយថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ពេល​អាណានិគមយួនកុម្មុយនិស្ត បានចូលកាន់កាប់ទឹកដី​កម្ពុជាក្រោម ទាំងស្រុងហើយនោះ លោក សឺង ញ៉ និងលោក គឹម កែវ និងសមាជិកមួយចំនួនទៀត បានសម្រេចចិត្តលាចាក សិក្ខាបទពីសង្ឃ ហើយបាន​ឯកភាពគ្នាបង្កើតរណសិរ្សមួយឈ្មោះថា រណសិរ្សសេរីភាពជាតិរំដោះ ខ្មែរកម្ពុជាក្រោម ។

[សមសភាពរណសិរ្សនេះរួមមាន]

១.លោក សឺង ញ៉ (ប្រធាន)
២.លោក កៀង ហ៊ាន (អនុប្រធាន)
៣.លោក ថាច់ ឌាក (អនុប្រធាន)
៤.លោក កៀង ស្មន (អគ្គលេខាធិការ)
៥.លោក ថាច់ គុណ (មេបញ្ជាការយោធា)
៦.លោក ថាច់ កៀង សិន (មេបញ្ជាការយោធារង)
៧.លោក ថាច់ ជេន (ទំនាក់ទំនងទូទៅ)
៨.លោក គឹម ជៀង ហៅ កែវ សំណាង ព្យាករណ៍ឃោសនា

[ក្រុមប្រឹក្សារួមមាន]
១.លោកគ្រូ ថាច់ ស្វាត
២.លោកគ្រូ ថាច់ នឹម
៣.លោកគ្រូ គឹម ប៊ុក កែវ
៤.លោកគ្រូ ថាច់ ញ៉ៀង
៥.លោកគ្រូ ថាច់ ធឿង
៦.លោកគ្រូ ថាច់ ចាន់ ជាភីរម្យ
៧.លោកគ្រូ ថាច់ បូន
៨.លោកគ្រូ ថាច់ ហើង
៩.លោកគ្រូ ចៅ ប្រុស
១០.លោកគ្រូ ថាច់ សិន
១១.លោកគ្រូ ចាន់ រ៉ា រង្សី
និងអស់លោកមួយចំនួនទៀតសូមលាក់ឈ្មោះ។

ក្រោយពីបានប្រមូលកម្លាំងគ្រប់គ្រាន់ហើយ​អង្គប្រជុំក៏បានសម្រេចបើក យុទ្ធនាការវាយលុកគ្រប់​ស្ថាប័នក្នុងរដ្ឋាភិបាលបក្សកុម្មុយនិស្តយួន នៅ ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ១៩៧៦ ទូទាំងកម្ពុជាក្រោម ។

[ការតស៊ូឈានដល់ការផ្ទុះអាវុធ]

ដោយឈឺចាប់នឹងការជិះជាន់ពីសំណាក់រដ្ឋា​ភិបាលអាណានិគមយួន និង ចង់បានសិទ្ធិម្ចាស់ការ ក្នុងនាមជាជនជាតិដើមម្ចាស់ស្រុក នៃដែនដីកម្ពុជា ​ក្រោម ចលនានេះក៏បានបើកយុទ្ធនាការវាយលុក​ចូលគ្រប់ស្ថាប័នបក្សកុម្មុយ និស្តយួននៅថ្ងទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ ។

[សម៌ភូមិនៅស្រុកកញ្ចោង (Tiểu Cần)]

គឺជាសមរភូមិមួយឈានមុខគេខាងក្លាហាន​ដែលបានផ្ទុះអាវុធយ៉ាងសាហាវ បំផុតវាយលុកខ្មាំង​យួន ។ លោក ថាច់ ភី គឺជាវីរជនខ្មែរក្រោមមួយរូប​និងវីរជន ខ្មែរក្រោមដទៃទៀត បានក្តាប់អាវុធបាញ់​សំ​ដៅទោះលើសត្រូវនៅសាលា ស្រុកកញ្ចោងបណ្តាល​ឲ្យពួកវាងាប់គរលើគ្នា ខ្លះទៀតរត់ចេញមកក្រៅក៏​ត្រូវបាន យុទ្ធជនខ្មែរក្រោមសម្លាប់នឹងកាំបិតពូថៅឲ្យ​ងាប់យ៉ាងក្លាហាន ។ លោក ថាច់ ភី និង វីរជនខ្មែរ​ក្រោមពីររូបទៀតនៅលើស្តែនទឹក (អាងស្តុបទឹក) ដែលមាន អាវុធគ្រប់ធុនដូចជាគ្រាប់បែក M79,12,8l​​បានបាញ់សំដៅចូលទៅសាលាស្រុក បណ្តាលឲ្យ​កម្មាភិបាលយួនងាប់និងរងរបួសជាច្រើន ។

ពេលផ្ទុះអាវុធនៅវេលាម៉ោង ០៩ ព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ១៩៧៦ លុះដល់ ពេលរសៀលរដ្ឋា​ភិបាលបក្សកុម្មុយនិស្តយួនក៏បាននាំទ័ពជំនួយរបស់គេមកពី ខេត្តលង់ហោរ(Vinh Long) ធ្វើអន្តរាគមន៍ មានទាំងរថក្រោះកាំភ្លើងធំមក ផង ។ ពេលនោះ កម្លាំងរបស់យុទ្ធជនខ្មែរក្រោមមិនអាចទប់ទល់នឹង​កម្លាំងរបស់ រដ្ឋាភិបាលយួនបានក៏នាំគ្នាដកថយ នៅ​សល់តែ ៣ នាក់ប៉ុណ្ណោះដែលនៅលើ ស្តែនទឹក ។ គ្រានោះ កងទ័ពយួនបានឡោមព័ទ្ធជុំវិញស្តែនទឹក ហើយបញ្ជាឲ្យ រថក្រោះកាំភ្លើងធំ បាញ់សម្រុកចូល ស្តែនទឹកធ្វើឲ្យវីរជន ថាច់ ភី និង វីរជនខ្មែរ ក្រោមពីរ​រូបបានពលីជីវិតក្នុងសមរភូមិនេះ យ៉ាងអង់អាចក្លា​ហាន ។ ពេលបាន ឃើញ រថក្រោះកំពុងបាញ់សម្រុក​ស្តែនទឹកដូច្នោះ វីរជន ថាច់ ភឿង និងកូនប្រុ សរបស់ គាត់ម្នាក់ទៀតឈ្មោះ ថាច់ ភឿន បានឱបគ្រាប់បែក លោតឡើងលើរថ ក្រោះបោកធ្វើអត្តឃាត​បណ្តាល ឲ្យសត្រូវងាប់ជាច្រើន ។

[អ្នកដែលបានបូជាជីវិតក្នុងសមរភូមិមានជាង ៣០ អង្គនិងរូបដែលមានរាយនាម ខាងក្រោម]

១.ព្រះតេជព្រះគុណ ថាច់ ស ព្រះចៅអធិការនិងព្រះ ឧបជ្ឈាយ៍ វត្តកញ្ចោង កំពង់លាវ ត្រូវ​យួនចងជាប់នឹង បង្គោលទង់ចំកណ្តាលវត្កហើយបាញ់ប្រហារ ជីវិត ។

២.ព្រះតេជព្រះគុណ គឹម ភិន
៣.លោក ថាច់ ភឿង
៤.លោក ថាច់ ភៀង
៥.លោក ថាច់ ភឿន
(អ្នកទាំង ៣ នេះគ្រួសារតែមួយៈ ថាច់ ភឿង និង ថាច់ ភៀង ជាបងប្អូនបង្កើត ឯលោក ថាច់ ភឿន ជាកូន របស់ ថាច់ ភឿង )
៦.លោក ថាច់ ភួង
៧.លោក ថាច់ ធី
៨.លោក ថាយ គី
៩.លោក ថាច់ ស
១០.លោក ថាច់ រើក
១១.លោក ថាច់ កេច
១២.លោក ថាច់ រ៉ង
១៣.លោក ត្រឹង ម៉ោ
១៤.លោក ថាច់ ថន
១៥.លោក ថាច់ អឹង
១៦.លោក ថាច់ ហឿង
១៧.កញ្ញា ឡឹម ធី ហាញ់
១៨.លោក ថាច់ ជ្រេង
១៩.លោក ថាច់ ង៉ុក ថាញ់
២០.លោក ថាច់ ផាន
២១.លោក ថាច់ ចយ
២២.លោក ថាច់ ខឿង
២៣.លោក ថាច់ នឹម
២៤.លោក ថាច់ ហេម
២៥.លោក តុង ជិន
២៦.លោក តុង តង
២៧.លោក ថាច់ អន ។ល។

ក្នុងសម៌ភូមិស្រុកកញ្ចោងនេះ លោក ថាច់ ភី និងយុទ្ធជនពីរររូបទៀត ត្រូវបានបូជាជីវិតនៅលើអាង ស្តុកទឹក​នៅផ្សារកញ្ចោង ក្នុងពេលដែល បានប្រយុទ្ធ ជាមួយកងទ័ពយួន ។

[សម៌ភូមិស្រុកថ្កូវ (Trà Cú)]

លោក គឹម កែវ និង លោក គឹម គិន បានផ្តល់ របាយការណ៍ពីសម៌ភូមិ ឃុំចុងព្រៃ ។ ឃុំ​ចុងព្រៃ ជាឃុំមួយដែលទទួលរងគ្រោះធ្ងន់បំផុត ក្នុងចំណោម ឃុំផ្សេងទៀតនៅក្នុងស្រុកថ្កូវ ។ វីរជន ដែលបានបូជាជីវិតក្នុងសម៌ភូមិរួមមាន៖

១.លោក គឹម សុខ (អាយុ ៦០ ឆ្នាំ)
២.លោក គឹម រី (ត្រូវជាកូន អាយុ ២១ ឆ្នាំ)
៣.លោក សឺន រាជ (អាយុ ៧១ ឆ្នាំ)
៤.លោក គឹម អាង (អាយុ ៥៤ ឆ្នាំ )
៥.លោក គឹម សាង (អាយុ ៥៣ ឆ្នាំ )
៦.លោក សឺន សេដ្ឋា (អាយុ ៥០ ឆ្នាំ)
៧.លោក គឹម យ៉ង (អាយុ ៣៥ ឆ្នាំ )
៨.លោក គឹម សាងតូច (អាយុ ៤៩ ឆ្នាំ)
៩.លោក ថាច់ ភឿង (អាយុ ៤៨ ឆ្នាំ)
១០.លោក ច័ន្ទ រង្សី (អាយុ ៥៤ ឆ្នាំ )
១១.លោក ថាច់ ហុង
១២.លោក ថាច់ សាង
១៣.លោក ធន សេរី
១៤.លោក ថាច់ សុខ
១៥.លោក ថាច់ រិន្ទ
១៦.លោក ថាច់ ឡឹង
១៧.លោក ថាច់ សេ
១៨.លោក ថាច់ ខ្មាំង
១៩.លោក ថាច់ ឌាង
២០.លោក ថាច់ ខ្មៅ ។ល។
[សម៌ភូមិទីរួមខេត្តព្រះត្រពាំង]

លោក លោក គឹម ញ៉ បានជូនរបាយការណ៍ ពីសម៌ភូមិថា ចំនួនវីរជនខ្មែរ ក្រោម​ដែលបានកងទ័ព បក្សកុម្មុយនិសយួនសម្លាប់ដោយបាញ់ប្រហា​ររួមមាន៖

១.លោក គឹម សាង វត្តកំពង់ជ្រៃ
២.លោក សឺន ហួង វត្តកំពង់ជ្រៃ
៣.លោក គឹម យ៉យ វត្តកំពង់ជ្រៃ
៤.កញ្ញា ត្រឿង តាន
៥.អ្នកនាង ផល្លា វត្តកំពង់ក្សាន
៦.លោក ថាច់ ថា
៧.លោក សឺន ជុំ
៨.លោក ថាច់ ជ័រ (ស្លាប់ក្នុងគុក) វត្តកំពង់ជ្រៃ
៩.លោក ថាច់ ច្រើន
១០.លោក ថាច់ ចឹង
១១.លោក ថាច់ ហឿង (វត្តកំពង់ជ្រៃ)
១២.លោក សឺន គក់ (វត្តថ្មទស់)

ក្រោយពីព្រឹត្តិការណ៍នេះមេដឹកនាំរណសិរ្ស នេះត្រួវបានយួនចាប់ដាក់ ពន្ធនាគារជាច្រើននាក់ ។ ក្រោយពីការចាប់ដាក់គុកអស់រយៈពេល ៤ ឆ្នាំ គឺនៅ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៨០ រដ្ឋាភិបាលបក្សកុម្មុ យនិស្តយួនបាន បញ្ជូន​ខ្មែរក្រោមទាំង ២០ រូប ឡើង កាត់ទោសនៅទីរួម​ខេត្តព្រះត្រពាំង ។ អ្នកដែល បានកាត់ទោសរួមមាន៖

[កាត់ទោសប្រហារជីវិត]

១.លោក ថាច់ គុណ
២.លោក ថាច់ ឌាក
៣.លោក គឹម រី
[កាត់ទោសជាប់គុកអស់មួយជីវិត]

៤.លោក សឺន ញ៉រ
៥.លោក កៀង ហ៊ាន
៦.លោក កៀង ស្មន
៧.លោក កៀង សឺន
៨.លោក ថាច់ ជេន
៩.លោក ថាច់ សិន
កាត់ទោសជាប់គុក ២០ ឆ្នាំ
១០.លោក យឿង បាន
១១.លោក ថាច់ លួត
១២.លោក គឹម អាន

[កាត់ទោសជាប់គុក ១៥ ឆ្នាំ]

១៣.លោក ថាច់ មុនី
១៤.លោក ថាច់ នឹម
១៥.លោក ថាច់ ប្រុស
១៦.លោក គឹម កែវ
១៧.លោក គឹម យ៉ឹង

[កាត់ទោសជាប់គុក ១៣ ឆ្នាំ]

១៨.លោក ថាច់ ម៉ារី

[កាត់ទោសជាប់គុក ០៥ ឆ្នាំ]

១៩.លោក ថាច់ ឬទ្ធី

[កាត់ទោសជាប់គុក ០៣ ឆ្នាំ]

២០.លោក ថាច់ សាម៉ន

ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ១៩៨១ លោក ថាច់ គុណ ,ថាច់ ឌាក និង គឹម រី ដែល រដ្ឋាភិបាលបក្ស កុម្មុយនិស្តយួនកាត់ទោសប្រ​ហារជីវិតកាលពីថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៨០ នោះ បានយកទៅប្រហារ ជីវិតនៅព្រលានយន្តហោះ ខេត្តត្រពាំងក្រោយពីត្រូវ បានជាប់គុកបរិភោគបាយនឹងទឹកអម្បិល អស់រយៈ ពេលជិត ២ ឆ្នាំ ។

[ការសន្និដ្ឋានពីព្រឹត្តិកាណ៍នេះ]

បើគិតតាមកម្លាំងយោធា គឺខ្មែរក្រោមពេល​នោះត្រូវចាញ់ ព្រោះកងទ័ពយួន មានច្រើនពេក ។ បើគិតតាមនយោបាយគឺខ្មែរក្រោមបានឈ្នះ​ដោយបានធ្វើ ឲ្យមតិជាតិនិងអន្តរជាតិដឹងឮថា ជន​ជាតិខ្មែរក្រោមជាម្ចាស់ទឹកដីកម្ពុជាក្រោម មិនព្រម​រស់នៅក្រោមរបបអាណានិគមយួនឡើយ ហើយពួកគេបានក្រោក ឡើងជាបន្តបន្តាប់ដើម្បីសិទ្ធិម្ចាស់ការលើទឹកដីរបស់ខ្លួន ។ ល។

[ឯកសារយោង]

កម្រងរឿងពិតនៃប្រវត្តិសាស្ត្រខ្មែរកម្ពុជាក្រោមព្រឹត្តិការណ៍ ១៦ វិច្ឆិកា ឆ្នាំ ១៩៧៦ ចងក្រងដោយ លោក កៀង ហ៊ាន
ស្រាវជ្រាវរៀបរៀងដោយ៖ ថាច់ ប្រីជាគឿន

.