រំជើបរំជួល​នៅ​វៀតណាម​ល្បី ព្រាប សុ​វ​ត្តិ លួច​ចម្លង​បទ​ចម្រៀង​យួន​

ដោយ  សឺង ​វិចិត្រ l VOKK

​នៅពេល​កន្លងទៅនេះ បទ​ចម្រៀង​របស់​វៀត​ណា​ម​ត្រូវបាន​អ្នកចម្រៀង​កម្ពុជា​លួច​ចម្លង​ហើយ​ប្រកាស​ដោយ​គ្មាន​សុំច្បាប់​ឡើយ ។

Khanh Phuong- Duy Manh - Preap Suvath

បទ​ចម្រៀង​សម័យ​របស់​វៀតណាម​ក្នុងពេល​ថ្មីៗ​នេះ​ត្រូវបាន​អ្នកចម្រៀង​ពី​ប្រទេស​កម្ពុជា​លួច​ចម្លង ដោយ​សាធារណៈ និង​មិន​ខ្មាសអៀន​ឡើយ ។ ពួកគេ​បាន​លួច​ពី​តន្ត្រី ចង្វាក់ រហូតដល់​វីដេអូ​ឃ្លី​ប​ទៀតផង ។ ពោលគឺ​តារាចម្រៀង​ខ្មែរ​បាន​យក​បទ​ចម្រៀង​វៀតណាម​ទាំងស្រុង រួច​ប្រែ​ពី​ភាសា​វៀតណាម​ទៅជា​ភាសា​ខ្មែរ​ប៉ុណ្ណោះ ។ អនិកជន​យួន​ដែល​កំពុង​រស់នៅ​ប្រទេស​កម្ពុជា បាន​រកឃើញ​ករណី​លួច​ចម្លង​ដែល​បាន​ចុះផ្សាយ​តាម បណ្ដាញ​សង្គម You Tube និង វេទិកា​អិន​ធើ​ណិ​ត​ជាច្រើន ។

​នៅតាម​វេទិកា​អិន​ធើ​ណិ​ត​មួយចំនួន យុវជន​ខ្មែរ​ក៏បាន​ប្រមូល​បទ​ចម្រៀង​ជាច្រើន​របស់​កម្ពុជា​ដែលជា​ផលិតផល​ចម្លង​ពី​វៀតណាម ដើម្បី​បង្ហាញ​ជា​សាធារណៈ ផងដែរ ។ គេ​អាច​រកឃើញ​មិនតិច​ទេ បទ​ចម្រៀង​បែបនេះ​លើ​គេហទំព័រ Khmerization ហើយ​ទំព័រ​នេះ ក៏បាន​បង្ហាញ​ច្បាស់​ថា បទ​ទាំងនេះ បាន​ចម្លង​តាម​បទ​របស់​តារាចម្រៀង​វៀតណាម​មួយចំនួន ដូចជា មី តឹ​ម យ្វី ម៉ាញ់ ក្រុម ៣៦៥ ធ្វី​តៀន ហូ​ង៉ុ​ក​ហា កាវ​ថា​យ​សឺ​ន ផាន​ឌិ​ញ​ទុង ជាដើម (Mỹ Tâm, Duy Mạnh, nhóm 365, Thủy Tiên, Hồ Ngọc Hà, Cao Thái Sơn, Phan Đình Tùng…) ។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ អ្នកប្រើប្រាស់​អ៊ីនធឺណិត​ក៏​បង្ហាញ​ឲ្យ​ឃើញថា អ្នក​ដែល​នាំមុខគេ​ទាំងអស់​ក្នុង​ការលួចចម្លង​នេះ គឺ ព្រាប សុវត្ថិ អ្នក​ដែល​បាន​គេ​ទទួលស្គាល់ថា​ជា «​ស្ដេច​តន្ត្រី Pop» របស់​កម្ពុជា ។ ព្រាប សុវត្ថិ បាន​លួច​ចម្លង​បទ​ចម្រៀង​ជាច្រើន​ដែល​កំពុង​ល្បី​នៅ​វៀតណាម ដូចជា​តារាចម្រៀង ខា​ញ់ ភឿង (Khánh Phương) ។ បទ​ទាំងនោះ មានដូចជា Hình bóng của mây ដែល​ប្រែជា​ភាសា​ខ្មែរ​ថា “​ស្រមោល​ពពក​” និង បទ Tôn thờ một tình yêu ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា “​គោរព​ក្ដី​ស្នេហ៍​” ។

​បទ​ចម្រៀង Cầu vòng khuyết របស់​វៀតណាម ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា “​ឥន្ទធនូ​មិន​ពេញ​” ធ្លាប់តែ​ល្បីឈ្មោះ​របស់​តារា​វៀតណាម ត្វឹ​ន ហ៊ឹង ក៏ត្រូវ​បាន ព្រាប សុវត្ថិ ធ្វើ​ឲ្យ​រស់​ឡើង​ដោយ​ភាសា​ខ្មែរ ប៉ុន្តែ​គ្មាន​មួយ​កាក់​សម្រាប់​ទទួលបាន​ឯកសិទ្ធិ​ទេ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ តារា​រូបនេះ ក៏​ព្យាយាម​ក្នុងការ​ប្រែភាសា​បទ​ចម្រៀង​ចិន​ដែរ ។

បាន​ប្ដឹងតវ៉ា ប៉ុន្តែ​មិនបាន​ទទួល​ការ​សំណង​ឡើយ ៖

​ចំនួន​បទ​ចម្រៀង​វៀតណាម​ត្រូវបាន​អ្នកចម្រៀង​កម្ពុជា​ចម្លង​មិនតិច​ទេ វា​អាច​ដល់​រាប់រយ​បទ ។ ឯ​អ្នកចម្រៀង​វៀតណាម​ដែលមាន​បទ​ចម្រៀង​ត្រូវ​ចម្លង ឬ លួច​ទាំងស្រុង​ក៏​ពុំ​ដឹងខ្លួន​ផង ។ ជាពិសេស នៅមាន​អ្នកចម្រៀង​វៀតណាម​សប្បាយចិត្ត​ចំពោះ​បទ​ចម្រៀង​របស់ខ្លួន​បាន​ប្រែ​ចេញ​ជា​ភាសា​ដទៃ ។
​ក្រោយពេល​បានដឹងថា បទ​ចម្រៀង​របស់ខ្លួន​ត្រូវ​ចម្លង ឬ លួច​ទាំងស្រុង អ្នកចម្រៀង​វៀតណាម​ភាគច្រើន​សម្ងំ​ហើយក៏​មិនមាន​គំនិត​ចង់​ប្ដឹងតវ៉ា​អ្វី​ឡើយ ព្រោះ​គេ​បានគិត​ឃើញថា កម្ពុជា​មិនមែនជា​ទីផ្សារ​ធំ ហើយ​ប្រទេស​នេះ ក៏​ពុំមាន​ច្បាប់ទម្លាប់​ទេ ប្រសិនបើ​ប្ដឹងតវ៉ា​ក៏​មិន​ប្រាកដថា មាន​ផលប្រយោជន៍​អ្វី​ដែរ ។ ម្យ៉ាងទៀត​តាម​អនុសញ្ញា បឺ​ន (Berne) ដែលមាន​សុពលភាព​ពី​ឆ្នាំ ២០០៤ លាវ និង កម្ពុជា ជា​ប្រទេស​ពីរ​កំពុង​អភិវឌ្ឍ ដូច្នោះ ហើយ​មិនត្រូវ​ការគោរព​សិទ្ធិ​អ្នកនិពន្ធ​ទេ ។

​ដូចនេះ អ្នកចម្រៀង​វៀតណាម​មិនអាច​ប្ដឹង​ករណី​ដែល​បទ​ចម្រៀង​របស់ខ្លួន​ត្រូវបាន​លួច​ចម្លង​នៅ​ប្រទេស​ទាំងពីរ​នោះទេ ។ មុន​ឆ្នាំ ២០០៤ វៀតណាម​ក៏​មិនត្រូវ​ការគោរព​សិទ្ធិ​អ្នកនិពន្ធ ពួកគេ​ក៏​លួច​ចម្លង​បទ​ចម្រៀង​ពី​ចិន បារាំង អង់គ្លេស រុស្ស៊ី ថៃ ។​ល​។ ដោយ​សេរី ។
​ក៏មាន​ករណី​ផ្សេង​មួយចំនួន​ដូចជា​ករណី អ្នកចម្រៀង​វៀតណាម​ឈ្មោះ យ្វី ម៉ាញ់ (Duy Mạnh) និង​ចម្រៀង បទ Kiếp đỏ đen ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា “​ជីវិត​បៀប៉ោ​” ដែល​បាន​ផលិត​កាលពី​ឆ្នាំ ២០០៦ មិនយូរប៉ុន្មាន នៅ​ទីផ្សារ​កម្ពុជា​ក៏មាន​បទ​ចម្រៀង​នេះដែរ ។ ក្រោយមក យ្វី ម៉ាញ់ ត្រូវបាន​គេ​សង្ស័យថា បាន​លួច​ចម្លង​បទ​ចម្រៀង​ពី​កម្ពុជា ។

​តារាចម្រៀង យ្វី ម៉ាញ់ ខឹង​នឹង​ការសង្ស័យ​ពី​អ្នកគាំទ្រ ក៏បាន​ប្រកាសថា នឹង​ជួន​រង្វាន់ ២០ លាន ក្រោយ​នោះបាន​បង្កើន​ឡើងជា ១ កោដិ​ដុង សម្រាប់​ជូន​ដល់​អ្នក​ដែល​អាច​រកឃើញ​ភស្តុតាង​ថា លោក​ជា​អ្នក​លួច​ចម្លង ។ ក្រោយមក​មិនយូរ គេ​ក៏បាន​សម្រេចចិត្តថា ភាគី​កម្ពុជា​ជា​ភាគី​លួច​ចម្លង​របស់គេ ។
​មួយទៀត បទ​ចម្រៀង Vầng trăng khóc ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា “​ព្រះ​ចន្ទ​យំ​” របស់ ង្វៀន វ៉ឹ​ន ជុង (Nguyễn Văn Chung ) ដែល​ល្បី​នៅ​ទីផ្សារ​វៀតណាម ក៏ត្រូវ​បាន​ប្រែ​ទៅ​ភាសា​ជាច្រើន​ដូចជា ខ្មែរ លាវ ចិន ជាដើម ហើយ​ខ្មែរ​បាន​ចម្លង​មក​ធ្វើ​បទ “​ឈឺចាប់​ស្របគ្នា​” ។
​អ្នកនិពន្ធ​បទ​ចម្រៀង​នេះ បានដាក់​ពាក្យបណ្ដឹង​ដើម្បី​ឲ្យ​ទទួលស្គាល់​ឯកសិទ្ធិ និង​ហាម​មិន​ឲ្យ​មានការ​ចម្លង​ដោយ​មិនមាន​អនុញ្ញាត​ពី​គាត់ ។ ក្រោយពី​ការខិតខំ អ្នកនិពន្ធ​រូបនេះ​ក៏ត្រូវ​បាន សហព័ន្ធ​អ្នកនិពន្ធ​ទំនុក និង ភ្លេង​អន្តរជាតិ (CISAC) ទទួលស្គាល់ថា បទ​ចម្រៀង​ដើម​ជា​ស្នាដៃ​របស់​អ្នកនិពន្ធ​វៀតណាម ដែល​រាល់​បទ​ចម្រៀង​ដទៃ​សុទ្ធតែជា​បទ​ចម្លង​បន្លំ ។

ខា​ញ់ ភឿង (Khánh Phương) អ្នក​ដែល​ត្រូវគេ​លួ​ចប​ទស​ម្រៀ​ង​ច្រើនជាងគេ​ ក្នុង​បញ្ជីរាយនាម​អ្នកនិពន្ធ​ដែល​បទ​ចម្រៀង​របស់ខ្លួន​ត្រូវ​តារាចម្រៀង​ខ្មែរ​លួច​ចម្លង​នោះ ខា​ញ់ ភឿង ជា​អ្នក​ឈ​នៅ​លេខ​រៀង​ទីមួយ ។ បទ​ចម្រៀង​របស់លោក​ជិត ២០ បទ ត្រូវ​អ្នកចម្រៀង​ខ្មែរ​លួច​ចម្លង ហើយ​អ្នកចម្រៀង​ដែលជា​កំពូល​មេ​លួច​ចម្លង មិនមាន​នរណា​ក្រៅពី ព្រាប សុវត្ថិ ឡើយ ។

បទ​ចម្រៀង “​នៅក្បែរ​អូន​សង្សារ​អូន នៅក្បែរ​គេ​សង្សារ​គេ​” , “​សង​នាទី​ផ្អែមល្ហែម​បង​វិញ​” , “​កុំ​ចោល​ម្នាក់នេះ​បានទេ​” “I am sorry” , “ Call មក​បង​ពេល​គេបោះបង់​អូន​” ជាដើម សុទ្ធតែជា​បទ​ចម្រៀង​ដែល​ព្រាប សុវត្ថិ ចម្លង​ពី​វៀតណាម ។ បញ្ជីរាយនាម​បទ​ចម្រៀង​ដែល ព្រាប សុវត្ថិ លួច​ចម្លង​ពី​វៀតណាម​អាចមាន​ជិត​រាប់រយ​បទ ៕ ខាងក្រោមនេះ ជាបទចម្រៀងខ្មែរ និងយួន ដែលតារាល្បីៗ នៅខ្មែរលួច​ចម្លង​បទ​ចម្រៀង​ពីយួន​៖

​ឈឺចាប់ស្របគ្នា – Vầng trăng khóc

I am Sorry

កុំណាអូន – Vì sao thế

.