ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
( សហរដ្ឋអាមេរិក) – មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោម បានលើកយកបញ្ហាការចាប់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ទៅ ថ្លែងនៅក្នុងកិច្ចប្រជុំរបស់អង្គការសង្គមស៊ីវិលអន្តរជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វិស នៅថ្ងៃទី ០៤ ខែកុម្ភៈ នេះ មុនពេល វៀតណាម ឡើង ឆ្លើយការពាររបាយសិទ្ធិមនុស្ស នៅថ្ងៃទី ០៥ ខែកុម្ភៈ ។

លោក ថាច់ វៀន អធិបតី សហព័ន្ធខ្មែរកម្ពុជាក្រោម បានថ្លែងប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម ក្រោយបានចេញ ពីកិច្ចប្រជុំមួយ នេះថា សហព័ន្ធខ្មែរកម្ពុជាក្រោម បានលើកយកបញ្ហាដែលរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ចាប់ពលរដ្ឋ និងព្រះសង្ឃ ខ្មែរក្រោម ដាក់ពន្ធនាគារទៅថ្លែងនៅក្នុងកិច្ចប្រជុំនេះ តាមរបាយការណ៍ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម បានផ្ញើជូនទៅក្រុម ប្រឹក្សា សិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ មុនពេលវៀតណាមចូលឆ្លើយការពាររបាយការណ៍សិទ្ធិមនុស្ស នៅថ្ងៃទី ០៥ ខែកុម្ភៈ នេះ ។
ថ្ងៃទី ០៥ ខែកុម្ភៈ សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងធ្វើបាតុកម្ម នៅមុខការិយាល័យអង្គការសហប្រជាជាតិ ប្រចាំ ទីក្រុង ហ្សឺណែវ ដើម្បីប្រឆាំងនឹងការរំលោភសិទ្ធិមនុស្សលើពលរដ្ឋខ្មែរក្រោមពីរដ្ឋាភិបាលវៀតណាម ការធ្វើ បាតុកម្ម នេះ មានការ ចូលរួម ពី ពលរដ្ឋខ្មែរក្រោម នៅប្រទេស នានា ក្នុងទ្វីបអ៊ឺរ៉ុប ៕
ចុចស្ដាប់ សម្ភាសន៍ លោក ថាច់ វៀន
ខាងក្រោម ជារូបថតសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលរួមកិច្ចប្រជុំសង្គមស៊ីវិល នៅការិយាល័យអង្គការសហ ប្រជា ជាតិ នាទីក្រុងហ្សឺណែវ ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០១៤ ។