នៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០១៤ ពលរដ្ឋខ្មែរក្រោមនៅទីក្រុង គ្រីន បូរ៉ូ នៃ រដ្ឋ នដ្ស ខារ៉ូឡាណា (North Carolina) បានជួប ជុំគ្នាប្រារព្ធខួប ៦៥ ឆ្នាំ ថ្ងៃបារាំងកាត់ដែនដីកម្ពុជាក្រោមឲ្យវៀតណាមធ្វើអាណានិគម ។ ពិធីនេះ រៀបចំឡើង ក្រោមការ ដឹកនាំ របស់ លោក ថាច់ ខេ ប្រធានសាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង គ្រីនបូរ៉ូ , លោក យស សារ៉ុន អនុប្រធានសភា ព្រឹទ្ធា ចារ្យ នៃសហព័ន្ធ ខ្មែរកម្ពុជាក្រោម, លោក ថាច់ គា ប្រធានសាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទី ក្រុង Charlotte, តំណាងគណ បក្សសង្គ្រោះ ជាតិ និង លោក មួរ សុខហួរ មន្ត្រី គណ បក្សសង្គ្រោះជាតិមក ពីប្រទេស កម្ពុជា ។ រូបថត៖ ឡឹម ដន

