រូបថតពីធីបូជាសពព្រះតេជព្រះគុណ ត្រិញ កុង ហួង ព្រះចៅអធិការវត្តជ្រោយប្រាសាទ (ចុងខ្សាច់) ឋិតនៅក្នុងស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង កាលពីថ្ងៃទី ១៧ ខែកញ្ញា ម្សិលមិញនេះ ដោយមាន ការចូលរូមពីពុទ្ធបរិស័ទ និងព្រះចៅអធិការ នានាវត្តនៅក្នុងស្រុកយ៉ាងច្រើនកុះករ ។
ព្រះតេជព្រះគុណ ត្រិញ កុង ហួង បានទទួលអនិច្ចធម្ម ក្នុងព្រះជន្ម ៥៥ ព្រះវស្សា នៅវេលាម៉ោង ៣ រសៀល ថ្ងៃសៅរ៍ ១៤ រោច ខែស្រាពណ៍ ឆ្នាំ រោង ចត្វាស័ក ព. ស. ២៥៥៦ ត្រូវនឹងថ្ងៃទី ១៥ ខែ កញ្ញា គ. ស. ២០១២ ដោយរោគាពាធ ។