រឹបយកដីខ្មែរក្រោមទៅចែកឲ្យខ្មែរក្រោម ហើយបង់លុយ ១០ លានដុង

ដោយ កញ្ញា សឺង មាលា
ខេត្តឃ្លាំង:ពលរដ្ឋខ្មែរក្រោម ៥០ គ្រួសារត្រូវបានរដ្ឋាភិបាលយួនប្រ
គល់ដីធ្លីសម្រាប់ផលិតជាលើកដំបូង ។ ការអនុវត្តគោលនយោបាយ
បែបនេះរបស់រដ្ឋាភិបាលយួនចំពោះខ្មែរក្រោមនោះ ក្រោយពីរបប
បក្សកុម្មុយនិស្តយួនមួយនេះបានរឹបយកដីធ្លីកេរដូនតារបស់ម្ចាស់
ស្រុកខ្មែរក្រោមតាំងពីដីស្រែរាប់រយហិតតាក្លាយទៅអ្នកដែលគ្មានដី
សម្រាប់សង់ផ្ទះ ក្នុងសម័យកាលមួយដែលបក្សកុម្មុយនិស្តយួនបានប្រើ
គោលនយោបាយអ្វីមួយដែលគេហៅថា «សមោហភាព» (Tập Đòan)។
រដ្ឋាភិបាលយួនទើបតែអនុវត្តផែនការប្រគល់ដីធ្លីដល់ជនជាតិដើមខ្មែរ
ក្រោមចំនួន ៥០ គ្រួសារ ជាលើកដំបូងតាមសេចក្តីសំរេចលេខ ៧៤/ ២០០៨ របស់នាយករដ្ឋមន្រ្តីយួនអំពីការផ្តល់ដីធ្លីសម្រាប់ ស្នាក់នៅ និង ដីផលិតនិងការដោះស្រាយស្វែងរកការងារធ្វើជូនដល់ជនជាតិភាគតិច ដែលមានជីវភាពក្រីក្រ ។

ដីតម្លៃ ២០ លានដុង ខ្មែរក្រោមត្រូវសងរដ្ឋវិញ ១០ លានដុង៖
កាសែតកឹងធើជាភាសាយួនដែលបានចេញផ្សាយក្នុងស្រុកកាលពីថ្ងៃទី
២៣ ខែមិថុនា កន្លងទៅនេះ ពលរដ្ឋជនជាតិដើមខ្មែរក្រោមចំនួន ៥០ គ្រួ
សារដែលមានជីវភាពក្រីក្រឋិតនៅក្នុងភូមិត្របែក (Trà Bết) ឃុំថាមដូង
(Tham Đôn) ស្រុកបាយឆៅ (Mỹ Xuyên)ត្រូវបានរដ្ឋាភិបាលយួនប្រ
គល់ដីធ្លីសំរាប់ផលិតកសិផល ជាលើកដំបូង ។ ដីធ្លីដែលត្រូវបានប្រគល់
ជូននោះមួយគ្រួសារបាន ១.៥០០ ម៉ែត្រការ៉េ ជាដីស្រែដែលមានតម្លៃស្មើ
នឹង ២០ លានដុង ហើយក្នុង ២០ លាន ដុងនោះរដ្ឋាភិបាលយួនចេញបាន
តែ ១០ លានដុងប៉ុណ្ណោះ នៅសល់ ១០ លានដុងទៀតនោះ ពលរដ្ឋខ្មែរ
ក្រោមទាំង ៥០ គ្រួសារខាងលើក្នុងមួយគ្រួសារត្រូវសងដល់រដ្ឋាភិបាល
យួនវិញក្នុងរយៈពេល ៥ ឆ្នាំ ។

កម្មាភិបាលជាជនជាតិយួនឈ្មោះ ហ្វិន ផឿង ថាវ (Hùynh Phương
Thảo) ជាប្រធានគណៈកម្មកាប្រជាជនឃុំថាមដូង(Tham Đôn) បាន
ប្រាប់កាសែតកឹងធើ ថា អាជ្ញាធរយួនថ្នាក់ខេត្ត និង ស្រុក បានជ្រើស
រើសភូមិសាស្ត្រតំបន់ឃុំថាមដូង ដើម្បីអនុវត្តន៍គោលនយោបាយប្រ
គល់ដីធ្លី ដល់គ្រួសារខ្មែរក្រោមដែលមានជីវភាពក្រីក្របំផុតនេះ ដោយ
រដ្ឋបានទិញដីស្រែនៅតំបន់មួយ មានចំនួន ៧,៦ ហា ដើម្បីធ្វើការចែក ជូនតាមផែនការដែលបានកំណត់ ។

នឹងប្រគល់ដីធ្លីដល់គ្រួសារក្រីក្រខ្មែរក្រោម ៥០០ គ្រួសារទៀត
នៅពេលអនាគត៖
លោក ឡឹម រ៉ែន ប្រធានគណៈជនជាតិខេត្ត (Ban Dân Tộc) បានប្រាប់
កាសែតយួនដដែលថា ក្រោយពីការប្រគល់ដីធ្លីនៅស្រុកបាយឆៅ នៅ
ពេលអនាគត រដ្ឋាភិបាលយួននឹងប្រគល់ដីធ្លីដល់ពលរដ្ឋជនជាតិដើមខ្មែរ
ក្រោមដែលមានជីវភាពក្របំផុតចំនួន ៥០០ គ្រួសារទៀតដែលឋិតនៅ
ភូមិសាស្ត្រទាំង ១០ ស្រុកក្នុងខេត្ត ។
រឹបយកដីស្រែម្ចាស់ស្រុកខ្មែរក្រោមចែកឲ្យជនជាតិយួនអស់ហើយ
ប្រគល់មកវិញបន្តិចបន្តួច ថែមទាំងយកលុយ ១០ លានដុងទៀត៖
គេនៅចាំបានថា ក្រោយពីកម្ពុជាក្រោមបានធ្លាក់ទៅក្នុងកន្តាប់ដៃយួន
កុម្មុយនិស្តនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ពលរដ្ឋម្ចាស់ស្រុកខ្មែរក្រោម
ទូទាំងដែនដីកម្ពុជាក្រោម ត្រូវបានរដ្ឋាភិបាលបក្សកុម្មុយនិស្តយួនរឹបយក
ដីធ្លីកេរដូនតារបស់ខ្លួនចែកឲ្យជនជាតិយួនគ្មានសល់ដោយមិនដឹងខ្លួន
ក្រោមផ្លាកនយោបាយសមោហភាព (Tập Đoàn) ។

ព្រឹទ្ធាចារ្យម្នាក់អាយុ ៧៥ ឆ្នាំ នៅខេត្តឃ្លាំង សុំមិនបញ្ចេញឈ្មោះបាន
ប្រាប់សារព័ត៌មាន ព្រៃនគរ អំពីអត្ថន័យគោលនយោបាយសមោហភាព
របស់រដ្ឋាភិបាលបក្សកម្មុយនិស្តយួនទៅលើខ្មែរក្រោមកាលសម័យនោះ
ថា៖«ក្រោយពេលបក្សកុម្មុយនិស្តយួនចូលត្រួត្រាខ្មែរក្រោមជំនួសយួនសេរី
នាឆ្នាំ ១៩៧៥ ពួកគេបានប្រើនយោបាយមួយដែលភាសាយួនហៅថា
តឹបដង (Tập Đòan) ដែលប្រែជាភាសាខ្មែរថា សមោហភាព ។ គោល
នយោបាយមួយនេះ គឺជាការបែងចែកដីស្រែស្មើគ្នាធ្វើយកពន្ទុះ ស្រូវបាន
មកជូនរដ្ឋកុម្មុយនិស្តយួន ខ្មែរក្រោមម្ចាស់ស្រែធ្វើរួចយួនប្រមូលទៅអស់
នៅសល់តែចំបើង ។ គោលនយោបាយនេះអនុវត្តបានមួយរយៈ ក៏រំសាយ
ទៅដោយមិនបានសងដីស្រែមកឲ្យខ្មែរក្រោមជាម្ចាស់ទេ ជនជាតិយួន
ដែលគ្មានផ្ទះនៅសោះ ក៏បែរជាមានដីស្រែយ៉ាងស្រួល » ។

លោកព្រឹទ្ធាចារ្យរូបនេះបានបន្តពន្យល់អំពីការដែលរដ្ឋាភិបាលយួនកំពុង
តែអនុវត្តបច្ចុប្បន្ន ដោយមានការជូនដីធ្លីដល់ពលរដ្ឋខ្មែរក្រោមនោះថា
វាគ្រាន់តែជាការបន្លំភ្នែកគេភ្នែកឯងតែប៉ុណ្ណោះ ព្រោះថា ដីស្រែដែលរដ្ឋាភិ
បាលយួនបានឲ្យខ្មែរក្រោមនោះមានបន្តិចបន្តួច តែដីដែលយួនបានលួច
មានច្រើនណាស់ ។

សូមបញ្ជាក់ថា កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ លោក វិន បា ជាសកម្ម
ជនតវ៉ាទាមទារដីកេរដូនតារបស់ខ្លួនជាច្រើនហិតតាដែលត្រូវបានរដ្ឋាភិ
បាលយួនរឹបយកនោះ ត្រូវបានចាប់ខ្លូនទាំងអយុត្តិធម៌ ៕.