រដ្ឋាភិបាលយួនក្រុងហាណូយផ្តើមកសាងសាលាអន្តេវាសិកនៅខែត្រទឹកខ្មៅ

ដោយៈ ចៅ មុនីខេមរា
ដោយទទួលបានជំនួយពីអ្នកវិនិយោគទុនបរទេស ជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក និងជំនួយរបស់ប្រទេសមួយចំនួននៅនៃសហគមន៍អន្តរជាតិ បានធ្វើឲ្យប្រទេសយួនមានការផ្លាស់ប្តូរមុខមាត់ខ្លះ ៗ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ។
 ប្រភពព័ត៌មានពីខេត្តទឹកខ្មៅ ឬយួនហៅ កាម៉ាវ បានឲ្យដឹងថា រដ្ឋាភិបាលកុម្មុយនិស្តយួន បានចាប់ផ្តើមដំណើរការកសាងសាលាវិទ្យាល័យអន្តរវាសិកខេត្តមួយខ្នងកាលពីដើមឆ្នាំ ២០០៩ នេះគំរោងនេះត្រូវបានគេអះអាងថា នឹងកសាងសំរេចជាស្ថាពក្នុងរយៈកាល ៣៦០ ថ្ងៃ ។
 យោងតាមការឲ្យដឹងពីប្រជាពលរដ្ឋខ្មែរក្រោម រស់នៅក្នុងខេត្តខាងលើបានឲ្យដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះរដ្ឋាភិបាលក្រុងហាណូយ បានបង្ហាញពីការចាប់អារម្មណ៍របស់ខ្លួនចំពោះការអប់រំដល់ជនជាតិភាគតិច ក្នុងនោះក៏មានជនជាតិដើមខ្មែរកម្ពុជាក្រោម រាប់លាននាក់ ដែលកំពុងរស់នៅក្រោមការត្រួតត្រារបស់ខ្លួនដែរ ។
យុវសិស្សឈ្មោះ សឺន សីហា កំណើតខ្មែរកម្ពុជាក្រោម សញ្ជាតិយួនកំពុងសិក្សានៅសាលាវិទ្យាល័យមួយក្នុងខេត្តទឹកខ្មៅ បានឲ្យដឹងថាប្អូនបានតាមដានយ៉ាងប្រកិតនូវព័ត៌មាន ដែលបានធ្វើការចុះផ្សាយតាមប្រព័ន្ធអ៊ីនធើណែត ស្តីសកម្មភាពរបស់ខ្មែរក្រោមនៅក្រៅប្រទេស និងព័ត៌មានជាច្រើនទាក់ទងនឹងសកម្មភាពរបស់បក្ស និង
រដ្ឋ។ យុវសិស្ស សឺន សីហា បន្តថា មួយរយៈកាលចុងក្រោយនេះ គេសង្កេតឃើញរដ្ឋាភិបាល ទទួលបានជំនួយពីបរទេសយ៉ាងច្រើន
សំរាប់ការអភិវឌ្ឍន៍ប្រទេស ជាពិសេសសំរាប់ការកាត់បន្ថយភាពក្រីក្រនៅតាមតំបន់ជនបទឆ្ងាយដាច់ស្រយាល ឬជនជាតិភាគតិច ។ ស្របនឹងការផ្តល់ជំនួយនេះ គេក៏សង្កេតឃើញរដ្ឋាភិបាលយួនមានការបើកចំហឲ្យប្រជាពលរដ្ឋទទួលបានការអប់រំ ដែលមកដល់ពេលនេះអត្រាកុមារជនជាតិភាគតិចក្នុងប្រទេសយួន បានចូលសាលាកើនប្រមាណ ៨០ ភាគរយ ដែលចំនួននេះជាការត្រេកអរមួយសំរាប់ពលរដ្ឋខ្មែរក្រោម ដែលទទួលបានការអប់រំទោះបីជាភាសាយួនក្តី ។
 យុវសិស្ស សីហា បានអះអាងយ៉ាងច្បាស់ទៀតថា ក្នុង
ឱកាសដើមឆ្នាំ ២០០៩ នេះ ខេត្តទឹកខ្មៅ បានដំណើរការកសាងវិទ្យាល័យជនជាតិមួយខ្នង ដែលសាលានេះសំរាប់ឧបត្ថម្ភដល់ជនជាតិភាគតិច និងជនជាតិដើមខ្មែរក្រោម ។ យុវសិស្ស សីហា បានបញ្ជាក់ទៀតថា អាគារសិក្សានៃសាលាអន្តេវាសិកខេត្តទឹកខ្មៅ គឺបានកសាងលើផ្ទៃដីជាង ២,២ ហិកតា រួមមានសំណង់នានាដូចជា អន្តេវាសិកដ្ឋាន និងផ្ទះបាយ ៣ ជាន់ ។ អាគារសិក្សា ៣ ជាន់ អាគារចាត់ការសាលា ២ ជាន់ ។ ទីធ្លាផ្លូវក្នុងបរិវេណសាលា សួនច្បារ សួនស្មៅ ។ ប្រព័ន្ធអគ្គិសនី ប្រព័ន្ធលូបង្ហូតទឹក ប្រព័ន្ធបង្ការ និងជម្នះអគ្គិភ័យទៀតផង ។
 ចំណែកព្រះសង្ឃខ្មែរក្រោមមួយអង្គ កំណើតនៅខេត្តទឹកខ្មៅ សព្វថ្ងៃកំពុងបំពេញវិជ្ជានៅទីក្រុងព្រែកឫស្សី សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា រដ្ឋាភិបាលយួនសព្វថ្ងៃពិតជាបានចាប់អារម្មណ៍ និងលើកកម្ពស់ការសិក្សារបស់ជនជាតិភាគតិច និងជនជាតិដើមខ្មែរកម្ពុជាក្រោមពិតមែន ។ ប៉ុន្តែសកម្មភាពទាំងនេះ មិនមានន័យថា
រដ្ឋាភិបាលយួនចំណាយទាំងស្រុងនោះទេ ។ ព្រះសង្ឃអង្គនេះបានបង្ហាញទស្សនៈថា ការកសាង ឬសាងសង្ឃអ្វីមួយសំរាប់ពលរដ្ឋខ្មែរក្រោម ឬជនជាតិភាគតិច គឺតែងមានការជួយឧបត្ថម្ភពីអ្នកវិនិយោគទុនបរទេស ឬបណ្តាលប្រទេសអ្នកមានអំណាចផ្សេង ៗ ។ ព្រះសង្ឃខ្មែរក្រោមអង្គនេះបន្ថែមថា ថ្វីរដ្ឋាភិបាលយួនមានការបើកចំហ និងជំរុញឲ្យកុមារជនជាតិភាគតិច និងខ្មែរក្រោម ទៅសាលាមានការកើនឡើងពិតមែន តែមិនមានន័យថាគ្មានការរើសអើងនោះឡើយ ។ សើសពីនេះ បើនិយាយពីស្ថានភាពសិទ្ធិមនុស្ស និងសេរីភាពសាសនា គឺត្រូវបានរដ្ឋាភិបាលយួនរំលោភទាំងស្រុង ។
 គួររំលឹកថា លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ធ្លាប់បានចោទប្រកាន់រដ្ឋាភិបាលយួនថា កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាជំនួយរបស់ប្រទេសជប៉ុន និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឧបត្ថម្ភកាលពីមុននេះ ភាគច្រើនជនជាតិយួនជាអ្នកទទួលបាន ចំណែកពលរដ្ឋខ្មែរក្រោមវិញទទួលបានតិចតួចខ្លាំងណាស់។ ជំនួយ របស់ប្រទេសជប៉ុន ១.៣ លានដុល្លា សំរាប់ជួយដល់ពលរដ្ឋខ្មែរក្រោមក្នុងខេត្តឃ្លាំង និងព្រះត្រពាំង នៃផ្នែកហ្វឹកហ្វឺនវិជ្ជាជីវៈកែច្នៃគ្រឿងកំប៉ុង, របៀបកាត់ដែកសំណង់ស៊ីវិលផ្នែកឧស្សាហកម្ម, អគ្គិស នី-នៅតាមភូមិស្រុក, របៀបបង្កើតកម្មវិធីកុំព្យូទ័រ, ឧស្សាហកម្មផ្នែកកាត់ដេរ, ការជួសជុលទូកនេសាទ, ការជួសជុលម៉ូតូ-កង់, ការកែឆ្នៃម៉ូតសក់, សិប្បកម្មផ្សារដែក និងការមូរដុំភ្លើងជាដើម មួយផ្នែកធំ គឺត្រូវបានប្រជាជនយួនចូលរៀនច្រើនជាងពលរដ្ឋខ្មែរក្រោម ។ លោកថាច់ ង៉ុក ថាច់ បានបញ្ជាក់ទៀតថា រដ្ឋាភិបាលកុម្មុយនិស្តយួនកំពុងតែជំរុញដល់ប្រជាជនយួន ដែលកំពុងរស់នៅលើដែនដីកម្ពុជាក្រោម ឲ្យខិតខំប្រឹងប្រែងរៀនសូត្រភាសាខ្មែរ និងសើរើឡើងវិញអំពីវិធីសាស្រ្តក្នុងការបង្រៀនភាសាខ្មែរទៀត ។
 គួររំលឹកថា មូលនិធិជប៉ុន សម្រាប់ការកាត់បន្ថយភាពក្រីក្របានបន្តផ្តល់ប្រាក់ចំនួន ១.៣ លានដុល្លារសហរដ្ឋអាមេរិក ដែលត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី រៀបចំឡើងសម្រាប់គម្រោងបណ្តុះ
បណ្តាលមុខជំនាញវិជ្ជាជីវៈសម្រាប់មនុស្ស ៤.០០០ នាក់ ក្នុងខេត្តព្រះត្រពាំង និងខេត្តឃ្លាំង ដោយហេតុថាខេត្តទាំងពីរនេះស្ថិតនៅក្រោមខ្សែរបន្ទាត់ក្រីក្របំផុត ក្នុងដែនដីសណ្តទន្លេមេគង្គ ។ តំបន់ដែនដីសណ្តទន្លេមេគង្គមានខេត្តធំ ៗ ចំនួន ១៣ ដែលមានផ្ទៃដីចំនួន ៣.៩៦ លានហិចតា ឬ ១២ % នៃផ្ទៃដីសរុបប្រទេសយួន ។ ប្រជាជនដែលរស់នៅតំបន់នេះ យ៉ាងហោចណាស់មាន ១៩ លាននាក់ ឬស្មើ ២២ % នៃចំនួនប្រជាជនទូទាំងប្រទេសយួន ។ អ្នកមានការងារធ្វើក្នុងតំបន់ប្រហែល ១០ លាននាក់ ពោលគឺស្មើ ២២.៣% នៃកម្លាំងពលកម្មទូទាំងប្រទេស ។ នៅក្នុងតំបន់នេះ ប្រជាពលរដ្ឋជាង ៨០ % សុទ្ធតែជាជនក្រីក្រ រស់នៅតំបន់ឆ្ងាយដាច់ស្រយាល ហើយការសិក្សាថ្នាក់សាកលវិទ្យាល័យមានប្រមាណ ២.២% តែប៉ុណ្ណោះ គឺជាកម្រិតទាបបំផុតបើគិតទូទាំងប្រទេសយួន ។
 ចំពោះការសាងសង់ សាលាវិទ្យាល័យជនជាតិអន្តេវាសិកខេត្តនៅទឹកខ្មៅមួយខ្នងនេះ អាចនិយាយថានាំមកនូវក្តីសង្ឃឹមដល់ជនជាតិដើមខ្មែរក្រោម និងជនជាតិគាគតិចមួយចំនួនដែលរៀនពូកែ នឹងមានវាសនាបានចូលរៀន ។ ព្រោះថាយ៉ាងហោចណាស់សាលាវិទ្យាល័យអន្តវាសិកនេះ អាចផ្តល់ប្រាក់អាហារូបករណ៍ជូនសិស្សនិស្សិតជាង ២០០ ដុងក្នុងមួយខែ សំរាប់បង់ថ្លៃសាលា ទិញសំលៀកបំពាក់ និងទិញឧបករណ៍ផ្សេង ៗ សំរាប់ការរៀនសូត្រ ។ ប៉ុន្តែគ្មាននរណាហ៊ានអះអាងថា សាលាវិទ្យាល័យអន្តេវាសិកនៅក្នុងប្រទេសយួនសំរាប់តែជនជាតិគាគតិច និងជនជាតិដើមខ្មែរក្រោមនោះទេ ។ ព្រោះគេតែងសង្កេតឃើញ កូនយួនជាច្រើនបានក្លែងឯសារថាជាកូនខ្មែរ និងកំពុងសិក្សានៅតាមសាលាមួយចំនួន ជាអាទ៍នៅអន្តេវាសិកខេត្តមាត់ជ្រូក ខេត្តព្រះត្រពាំង និងខេត្តព្រែកឫស្សីជាដើម ៕

ប្រពភព័ត៌មានពីប្រជាលពរដ្ឋខ្មែរក្រោម ក្នុងស្រុកស្វាយទង ខេត្តមាត់ជ្រូក បាននិយាយឲ្យដឹងកាលពីព្រឹកថ្ងៃអង្គារនេះថា ពួកអាជ្ញាធរយួននៅតែបន្តហ៊ុំព័ន្ធផ្ទះអ្នកភូមិ ដែលត្រូវបានគេសង្ស័យថាដឹកនាំអ្នកភូមិប្រមាណ ២២ នាក់ ធ្វើការតវ៉ារឿងដីធ្លីនៅមុខរដ្ឋសភាជាតិ នទីក្រុងព្រៃនគរ កាលពីចុងសប្តាហ៍កន្លងនេះ ។
 ប្រភពពីស្រ្តីខ្មែរក្រោម រស់នៅក្នុងស្រុកស្វាយទង ខេត្តមាត់ជ្រូក បានឲ្យវិទ្យុសំឡេងកម្ពុជាក្រោមដឹងថា ពួកគាត់ទើបនឹងលើកគ្នាប្រមាណ ២២ នាក់ ទៅទីក្រុងព្រៃនគរក្នុងគោលបំណងដាក់ពាក្យបណ្តឹងរឿងដីធ្លីជូនទៅសភាជាតិ ។ ស្រ្តីរូបនេះអះអាងទៀតថាក្រុមរដ្ឋាភិបាលយួននៅទីក្រុងព្រៃនគរ បានទួលយកពាក្យបណ្តឹងរបស់ពួកគេហើយ ដោយបន្តសន្យាថាក្រុមអាជ្ញាធរនឹងដោះស្រាយជូននានាពេលឆាប់ ៗ ខាងមុខនេះ ។
 បុរសខ្មែរក្រោមឈ្មោះ ចៅ សុខ កំណើតនៅភូមិជីក្អេង ឃុំចូវឡាំង ស្រុកស្វាយទង ដែលត្រូវគេសង្ស័យថា បានដឹកនាំបងប្អូនខ្មែរក្រោមរងគ្រោះរឿងដីធ្លីទៅធ្វើការតវ៉ា នៅទីក្រុងព្រៃនគរបានឲ្យដឹងកាលពីល្ងាចថ្ងៃអង្គារនេះថា រូបគាត់កំពុងឋិតក្នុងការហ៊ុំព័ទ្ធរបស់អាជ្ញាធរឃុំចូវឡាំង ។ លោក ចៅ សុខ បន្ថែមថា នេះមានក្រុមប៉ូលីសប្រមាណ ១០ នាក់ បានហ៊ុំព័ន្ធផ្ទះគោលបំណងចាប់ខ្លួនគាត់បញ្ជូនទៅសាលាឃុំ បន្ទាប់ពីគាត់បាននាំគ្នាយករឿងរ៉ាវដីធ្លីនេះទៅប្តឹងរដ្ឋសភាជាតិ ដែលមានមូលដ្ឋាននៅទីក្រុងព្រៃនគរ។
 ក្រុមអ្នកភូមិនៅស្រុកស្វាយទង បានបញ្ជាក់បន្ថែមថា ប្រសិនបើរដ្ឋអំណាចយួន គ្មានសមត្ថភាពរកដំណោះស្រាយរឿងដីធ្លី ហើយចេះតែគំរាមកំហែងបន្តទៀត ពួកគេនឹងធ្វើបាតុកម្មអហិង្សានាពេលខាងនេះ ដើម្បីជំរុញឲ្យរដ្ឋអំណាចយួនដោះស្រាយ និងប្រគល់ដីធ្លីដែលបានរឹបអូសជូនទៅពួកគេវិញ ។
 គួររំលឹកជូនថា វិវាទដីធ្លីក្នុងខេត្តមាត់ជ្រូក បានឈានដល់ដំណាក់តានតឹងបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ។ ប្រជាលរដ្ឋខ្មែរក្រោមក្នុងខេត្តនេះតែងអះអាងថា ដីធ្លីរបស់ពួកគាត់ត្រូវបានរដ្ឋាភិ
បាល និងជនអ្នកមានអំណាចរឹបអូសយក កាលពីអំឡុងឆ្នាំ ១៩៧៨ ក្រោយពេលរដ្ឋាភិបាលកុម្មុយនិស្តយួន ប្រើល្បិចជន្លៀសពួកគេទៅរស់នៅតំបន់ទឹកលិច តំបន់សេដ្ឋកិច្ចថ្មី ខេត្តឃ្លាំងនិងខេត្តហូវយ៉ាង៕.