រដ្ឋាភិបាល​ថៃបដិសេដ​ពន្យា​ពេល​ការ​បោះ​ឆ្នោត

រដ្ឋាភិបាល​ថៃបាន​បដិសេធការ​អំពាវនាវឲ្យ​ពន្យា​រពេល​បោះ​ឆ្នោត​ដែល​គ្រោង​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ​នេះ​ ​របស់ ​គណៈកម្ម​ការរៀប​ចំ​កា​រ​បោះ​ឆ្នោត​ ក្រោយ​ពេល​ដែល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ប្រកប​ដោយ​ហិង្សា​រវាង​ប៉ូលិស​និង​ បាតុករ​ប្រឆាំង​ ដែល​ព្យាយាម​ធ្វើ​ឲ្យ​រំខាន​ដល់​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត ។

បាតុកម្មនៅថៃ ។
បាតុកម្មនៅថៃ ។

ការ​ប៉ះ​ទង្គិច​គ្នា​ថ្មី​ៗនេះ​ បណ្តោល​ឲ្យ​ប៉ូលិស​ម្នាក់​បាត់បង់​ជីវិត​ ហើយ​ប៉ូលិស​និង​បាតុ​ករ​រាប់​សិប​នាក់​ទៀត​​របួស​ ។

ការ​លេចឡើង​នូវ​កំហឹង​រវាង​គូ​បដិបក្ស​ទាំង​ពីរ​កាល​ពី​ពេល​ថ្មី​ៗ បាន​ធ្វើ​ឲ្យ​ស្ថាន​ការណ៍​នយោបាយចំពោះ​មុខ ​លោក​ស្រី​ យិង​លក្សណ៍ ជីនវ័ត្រ​ ធ្លាក់​ក្នុង​សភាព​ធ្ងន់​ធ្ង​រ​ទៅ​ជា​លំដាប់ដោយ​សារ​បាតុ​ករ​​ប្រឆាំង​រដ្ឋាភិបាលអស់ពេល​ជា​ច្រើន​អាទិត្យ ​ក្នុងគោល​បំណង​ព្យាយាម​ទប់​ស្កាត់​ឥទ្ធិពល​នយោបាយ​របស់​គ្រួសាលោក​ស្រី ។

​គូ​បដិបក្ស​ទាំង​ពីរដែល​បង្ក​ឲ្យ​មាន​ជម្លោះ​រ៉ាំរ៉ៃ​នេះ មាន​ម្ខាង​ជា​ក្រុមអភិជន​និង​អ្នក​ដែល​មាន​ជីវភាព​ធូ​រធា​ថ្នាក់​មធ្យម​ ហើយ​ម្ខាង​ទៀត​ជា​ម្ចាស់​ឆ្នោត​ដែល​មាន​ជីវភាព​ក្រោម​មធ្យម​ដែល​មាន​ស្វាមី​ភក្ដិ​​ចំពោះ​បង​ប្រុស​របស់​លោក​ស្រី​ យីង លក្សណ៍ គឺ​លោក ទក្សិណ ជីនវ័ត្រ​ ដែល​ធ្លាក់ពី​អំណាច​​ដោយសារ​ប្រហារ​យោធា​​កាល​ពីឆ្នាំ​ ២០០៦ ៕