រដ្ឋាភិបាលកម្ពុជាស្រឡាញ់ពួកអន្តោប្រវេសន៏យួនជាងខែ្មរក្រោម

ដោយៈ VOKK
យោងតាមអត្ថបទមួយចុះផ្សាយលើគេហទំព័រ របស់សហ-ព័ន្ធខ្មែរកម្ពុជាក្រោម កាលពីថ្មី ៗ នេះ បានសរសេរយ៉ាងច្បាស់ថា
គណៈប្រតិភូយួន ដែលក្នុងនោះរួមទាំងនាយករដ្ឋមន្ត្រី និងមេដឹកនាំយួនផ្សេង ៗ ទៀត បានមកសួរសុខទុក្ខនិគមជនយួន ដែលកំពុងរស់នៅក្នុងប្រទេសកកម្ពុជា ជាញឹកញាប់ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ហើយមេដឹកនាំយួនទាំងនេះ បានទាំងនាំយកអំណោយទៅចែកចាយ និងជំនួយទៅជួយសង្គ្រោះ និងមូលនិធិទៅសាងសង់សាលា ព្រមទាំងចេញមុខគាំទ្រសមាគមយួននានានៅកម្ពុជា យ៉ាងឥតលាក់លៀម ខណៈពេលពលរដ្ឋខ្មែរកម្ពុជាក្រោមរស់នៅទីនោះ ទទួលរងការបំភិតបំភ័យស្ទើរៀងរាល់ថ្ងៃ ។
គេហទំព័រ http://www.khmerkrom.net បានកត់សម្គាល់ថាស្ថានភាពរស់នៅរបស់ជនជាតិយួននៅប្រទេសកម្ពុជា គឺផ្ទុយស្រឡះពីបងប្អូនខ្មែរក្រោម ដែលរត់គេចពីអំពើជិះជាន់គាបសង្កត់របស់រដ្ឋា
ភិបាលកុម្មុយនិស្តយួន ត្រូវបង្ខំចិត្តផ្លាស់ឈ្មោះ និងទីកន្លែងកំណើត បើសិនជាប្រាថ្នាចង់ធ្វើការ និងរស់នៅក្នុងប្រទេសកម្ពុជា ។
គេហទំព័រនេះបានឲ្យដឹងទៀតថា យោងតាមទីភ្នាក់ងារព័ត៌មានយួន (VNA) រៀងរាល់ថ្ងៃមានកូនសិស្សយួនដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជារាប់រយនាក់ តែងតែឆ្លងព្រំដែនពីខេត្តកណ្តាល នៃប្រទេសកម្ពុជា ទៅរៀនអក្សរយួននៅតាមសាលារៀនក្នុងខេត្តមាត់ជ្រូក យួនហៅអាងយ៉ាង អតីតទឹកដីកម្ពុជា ។
ទីភ្នាក់ងារព័ត៌មាន VNA អះអាងទៀតថា កូនសិស្សទាំងអស់នោះ ភាគច្រើនទៅពីឃុំព្រែកជ្រៃ ស្រុកកោះធំ ទីដែលមាននិគមជនយួនរស់នៅយ៉ាងកុះករ ។ ក្នុងនោះសាលាបឋមសិក្សា «បេ» នៃឃុំខាញ់អាន ទទួលបង្រៀនសិស្សជនជាតិយួនជាង ៦០០ នាក់ ហើយសិស្សថ្នាក់ទី ១ សុទ្ធតែជាសិស្សយួនឆ្លងទៅពីកម្ពុជា ។
ចាងហ្វាងសាលាឈ្មោះ ង្វៀង ធីសាញ់ បានឲ្យដឹងថា ៦០ ភាគរយ នៃកូនសិស្សសាលាបឋមសិក្សា «អា» ៩៣០ នាក់ គឺជាក្មេងជនជាតិយួន ដែលឆ្លងដែនពីកម្ពុជា រៀងរាល់ថ្ងៃចូលទៅរៀននៅទីនោះ ។ ឆ្លៀតឱកាសនេះ អាជ្ញាធរយួនក៏បានជួយសម្រួលដល់ការធ្វើដំណើរទៅសាលារៀន របស់កូនសិស្សជនជាតិយួន ដែលកំពុងរស់នៅស្រុកខ្មែរទាំងនេះផងដែរ ។ ក្រៅពីនេះអ្នកស្រុកជាយដែន ក៏ជួយដរទូកចម្លងទាំងក្មេងទាំងមាតាបិតាសិស្ស ដោយឥតគិតថ្លៃថែមទៀត ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោក ថាច់ ង៉ុក ថាច់ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានបង្ហាញទស្សនៈយល់ឃើញរបស់លោកថា បច្ចុប្បន្ននិគមជនយួនរស់នៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើង ៗ ព្រោះ ៣០ ភាគរយ នៃកូនសិស្សពីកោះធំ ទៅរៀននៅសាលាជាប់ព្រំដែន ក្នុងឃុំខាញ់អាន គឺជាកូនយួនដែលកំពុងរស់នៅលើទឹកដីខ្មែរ ។ ម្យ៉ាងទៀត បានបង្ហាញឲ្យឃើញថា រដ្ឋាភិបាលខ្មែរមានភាពលំអៀងរវាងនិគមជនយួន និងខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅលើទឹកដីកម្ពុជា ។ ជាងនេះទៅទៀត រដ្ឋាភិបាលខ្មែរ មិនបានយកចិត្តទុកដាក់ចំពោះពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅក្រោមរបបគ្រប់គ្រងរបស់ក្រុងហាណូយនោះទេ ។
គេហទំព័រសហព័ន្ធខ្មែរកម្ពុជាក្រោម បានកត់សម្គាល់ទៀតថា សម្រាប់ខ្មែរក្រោមបើចង់ចូលទៅកម្ពុជា គេត្រូវសុំទិដ្ឋាការឬវីសាដូចអ្នកទេសចរដទៃទៀតដែរ ហើយប្រសិនបើចង់ធ្វើការនៅកម្ពុជា គេចាំបាច់ត្រូវដាក់ពាក្យសុំអត្តសញ្ញាណប័ណ្ណ ដែលតម្រូវឲ្យបង់ប្រាក់ជាសំណូកសូកប៉ាន់ដល់មន្ត្រីពុករលួយ ហើយកុហកថា ទីកន្លែងកំណើតកើតនៅកម្ពុជា ។ ប្រការនេះបង្ហាញឲ្យឃើញថា រដ្ឋាភិបាលខ្មែរបច្ចុប្បន្ន មិនបានយកចិត្តទុកដាក់ចំពោះខ្មែរក្រោមឡើយ ។ ហើយខ្មែរក្រោម ដែលរត់ទៅដល់កម្ពុជាត្រូវពឹងពាក់ខ្លួនឯង ។
គេហទំព័ររបស់សហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជាក់ត្រង់ ៗ ទៀតថា អ្នកដែលបានជួយសង្គ្រោះពលរដ្ឋខ្មែរក្រោម ដែលរត់ភៀសខ្លួនមកដល់ប្រទេសកម្ពុជា គឺព្រះតេជគុណ ទឹម សាខន ។ ព្រះអង្គបានជួយផ្តល់ស្បៀងអាហារ និងជម្រកដល់ខ្មែរក្រោមរាប់មិនអស់ពេលចូលទៅដល់ជាយដែនកម្ពុជា ។ ប៉ុន្តែផ្ទុយទៅវិញ ព្រះអង្គ បានត្រូវអាជ្ញាធរខ្មែរចាប់ផ្សឹក ហើយបញ្ជូនទៅឲ្យអាជ្ញាធរក្រុងហាណូយដាក់គុកទាំងកម្លៅពីបទថា បានធ្វើឲ្យរង្គោះរង្គើចំណងមិត្តភាពម៉ឺនឆ្នាំស្អីគេនោះរវាងខ្មែរ និងយួន ៕.