រដ្ឋអំណាចយួនហាមមិនឱ្យព្រះសង្ឃ និងពុទ្ធបរិទស័ទវត្តពាមបួន ធ្វើបុណ្យផ្កា ប្រាក់សាមគ្គី ដើម្បី ប្រមូលថវិកាសម្រាប់កសាង សមិទ្ធិផលក្នុងវត្ត នៅថ្ងៃ៨ កុម្ភៈ

ប្រភពពត៌មានពីកម្ពុជាក្រោម បានរាយការណ៍ឱ្យដឹង ថា អាជ្ញាធរយួនកុម្មុយនិស្ត នៅខែត្រឃ្លាំង សព្វថ្ងៃ យួនប្រែ ទៅជាសុកត្រាំង បានហាមមិនឱ្យព្រះសង្ឃ និងពុទ្ធបរិទស័ទ វត្តពាមបួន ធ្វើបុណ្យផ្កាប្រាក់សាមគ្គី ដើម្បី ប្រមូលថវិកា សម្រាប់កសាងសមិទ្ធិផលក្នុងវត្ត នៅថ្ងៃ ៨ កុម្ភៈ កន្លងទៅ ថ្មីៗនេះ។ .