លោកអ្នកនាង និងមិត្តអ្នកស្តាប់ជាទីមេត្រី ប្រភពពត៌មានពីទឹកដីកម្ពុជាក្រោម បាន ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម មុនការផ្សាយ បន្តិចនេះថា រដ្ឋអំណាចយួនកុម្មុយនីស្ត បាន ហាមមិនឱ្យប្រជាពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅ លើទឹកដីកំណើតរបស់ ខ្លួន មិនឱ្យមើលទូរទស្សន៍ខ្សែកាបផ្សាយ ចេញពីប្រទេសកម្ពុជា។
សូមជំរាបជូនថា នៅលើទឹកដីកម្ពុជាក្រោម មានប្រជាពលរដ្ឋខ្មែរក្រោម ជាង៨លាននាក់ ត្រូវបានរដ្ឋអំណាចយួនទូទាំងខែត្រ បំបិទសិទ្ធិសេរីភាព គ្រប់បែបយ៉ាង និងហាមមិនឱ្យតទូរទស្សន៍ខ្សែកាប ដើម្បីមើលទូរទស្សន៍ពីប្រទេសកម្ពុជាទេ តែនៅប្រទេស កម្ពុជា សព្វថ្ងៃមានជនអន្តោប្រវេសន៍យួនរាប់លាននាក់ អាចបើកមើលទូរទស្សន៍ពីប្រទេសយួន ដោយសេរី គឺគ្មានរដ្ឋអំណាចខ្មែរ ហាមឃាត់ពួកគេឡើយ…។