រដ្ឋអំណាចយួនបង្កលក្ខណៈរំខាន ក្នុងពិធីបុណ្យបញ្ចុះសីមា នៅវត្តថ្មទល់

វត្តសិលាទ្រ(ថ្មទល់) នៅក្នុងសង្កាត់លេខ ៩ទីរួមខេត្ត ព្រះត្រពាំង ដែនដីកម្ពុជាក្រោម បានរៀបចំបុណ្យបញ្ចុះ សីមា សម្ពោធិ៍ឆ្លង ព្រះវិហារ ដែលទើបកសាងសម្រេច ជាស្ថាពរ បន្ទាប់ពីព្រះវិហារចាស់ បានបាក់បែកទ្រុត ទ្រោម។ កម្មវីធបុណ្យ ប្រារព្វទៅ មានរយះ ពេល ៣ថ្ងៃ គឺថ្ងៃចូលបុណ្យ នៅរាត្រីថ្ងៃសុក្រ ១៥ កើត ខែមាឃ ឆ្នាំខាលទោស័ក ព.ស. ២៥៥៤ ត្រូវ នឹងថ្ងៃទី ១៨ ខែកុម្ភៈ គ.ស.២០១១ ទទួលភ្ញៀវព្រះសង្ឃ និងពុទ្ធ បរិស័ទ ដែលបាននិមន្ត និងអញ្ជើញមកពីខេត្តនានា នៅដែនដីកម្ពុជាក្រោម។ ថ្ងៃ សៅរ៍ – អាទិត្យ ០១ – ០២ រោច ខែមាឃ ឆ្នាំខាលទោស័ក ព.ស.២៥៥៤ ត្រូវ នឹងថ្ងៃទី ១៩-២០ ខែកុម្ភៈ គ.ស.២០១១ កាត់ឬសសីមា និងពហុទេវា ជាកិច្ចឆ្លងបុណ្យ។ ហើយនៅក្នុង កម្មវិធីបុណ្យដ៏មហោឡារឹកនេះ ក៏មានព្រះវត្តមានជាកិត្តិយសរបស់ព្រះសង្ឃខ្មែរ និមន្តមកពីប្រទេសកម្ពុជា ចូលរួមអនុមោទនា នៅក្នុងពិធីបុណ្យបញ្ចុះសីមានោះផងដែរ។ កម្មវិធីប្រព្រឹត្តទៅ ដូចដែលបានគ្រោងទុក ប៉ុន្តែ នៅរាត្រីថ្ងៃទី ១ ដែលជាថ្ងៃចូលបុណ្យ មានការធ្វើឲ្យរំខាន ពីសំណាក់អាជ្ញាធរយួន។ ព័ត៌មានលំអិត សូមស្តាប់អ្នកនាង ថាច់ សុជា រាយការណ៍៖ .