រដូវបុណ្យភ្ជុំបិណ្ឌនឹកអ្នកមានគុណ !

អស់លោក លោកស្រី និងប្រិយមិត្ត អ្នកស្តាប់ជាទីមេត្រី ដោយសារមនោ សញ្ចេតនារវាងកូន និងមាតាបិតា ដែលបានផ្សាភ្ជាប់ តាមខ្សែរលោហិត តាំងពីបុព្វជាតិមក ទើបសេចក្តីនឹក រលឹក ចេះតែផុះចេញពីក្រអៅបេះដូង របស់ខ្ញុំព្រះករុណា អាត្មាភាព សឺង យ៉ឺង រតនា ឱ្យនឹកដល់មាតា បិតា ដ៏ជាទីស្រឡាញ់ ដែលបច្ចុបន្នកំពុង រស់ នៅឯមាតុភូមិកម្ពុជាក្រោម ឥតឈប់ឈរ។ ដូច្នេះ ដើម្បីជាកិច្ចតបស្នងសងគុណ ចំពោះលោកអ្នកដ៏មានគុណទាំងទ្វេ ក្នុងឱកាសក្រោយពិធីបុណ្យភ្ជុំបិណ្ឌ នេះខ្ញុំព្រះករុណាអាត្មាភាពសូមផ្ញើនូវកំណាព្យមួយបទ ក្រោមចំណងជើងថា បណ្តាំអ្នកមានគុណ។ សូមឱ្យអត្ថន័យនិងខ្លឹមសារនៃកំណាព្យនេះ បានជ្រួតជ្រាប ដល់ក្រអៅបេះដូងមាតាបិតា គ្រប់ៗរូប ដែលមានកូនចៅរស់នៅឆ្ងាយពីខ្លួន។

បន្ទាប់តទៅនេះសូមអស់លោក លោកស្រី និងប្រិយមិត្តអញ្ជើញបណ្តែតអារម្មណ៍ជាមួយ នឹងនាទីកំណាព្យក្រោមចំណងជើងថា “បណ្តាំអ្នកមានគុណ” ដែល និងសូត្រជូន ដោយលោក គង់ សូមេធា.