ដោយ សឺង វីចិត្រ I VOKK
យោងតាមរបាយការណ៍បោះពុម្ពផ្សាយរបស់បុរាណវិទូអង់គ្លេសមួយក្រុមអះអាងថា ពួកគេបានរកឃើញទីតាំងដែលព្រះពុទ្ធប្រសូតពិតប្រាកដនៅក្នុងប្រទេសនេប៉ាល់កាលពីថ្ងៃទី ២៥ វិច្ឆិកា ។ របកគំហើញថ្មីនេះ ថែមទាំងបញ្ជាក់ថា ព្រះអង្គអាចប្រសូតមុនមួយសតវត្សដែលបណ្ដាអ្នកប្រាជ្ញជាច្រើននាក់បានអះអាងកន្លងទៅ ។
ភ័ស្ដុតាងដែលអ្នកជំនាញអង់គ្លេសទាំងនោះរកឃើញគឺ មានដើមឈើមួយដើមដែលដុះនៅចំកណ្ដាលសំណង់បុរាណ ក្បែរព្រះវិហារមួយកន្លែងនៅក្នុងតំបន់ព្រៃលុម្ពិនី (Lumbini) ប្រទេសនេប៉ាល់ ដែលពួកគេកំណាយឃើញ។ នេះបង្ហាញពីភាពស៊ីចង្វាក់គ្នាទៅនឹងចំណារតៗគ្នាថា មាតារបស់ព្រះពុទ្ធអង្គ ព្រះនាងសិរិមហាមាយា បានយកដៃកាន់ដើមឈើនេះនៅពេលប្រសូតទ្រង់។ របកគំហើញទាំងនេះ ផ្ដល់អំណះអំណាងដល់ក្រុមការងាររបស់ Robin មានជំនឿមុតមាំថា ប្រាសាទចំណាស់ក្រោមដីនេះ ជាទីកន្លែងកំណើតរបស់ព្រះសម្មាសម្ពុទ្ធពិតប្រាកដមែន ។

បញ្ចប់ចម្ងល់៖
ក្រុមអ្នកបុរាណវិទ្យាបានប្រកាសក្នុងទស្សនាវដ្ដី Antiquity ថា ការរកឃើញនេះ ក៏នាំឲ្យបញ្ចប់នូវគំនិតមិន ស្របគ្នាអំពី កន្លែងប្រសូត របស់ព្រះអង្គ ។
ជារាងរាល់ឆ្នាំ ពុទ្ធសាសនិកជនរាប់ពាន់អ្នកបានធ្វើធម្មយាត្រាមកកាន់លុម្ពិនី កន្លែងដែលគេធ្លាប់ទទួល ស្គាល់ថា ជាទីតាំងប្រសូត របស់ ព្រះសទ្ធត្ថៈ គោតម អ្នកដែលក្រោយនេះបានត្រាស់ដឹងជាព្រះសម្មា សម្ពុទ្ធ ។
ទោះបីមានព្រះគម្ពីរជាច្រើនបន្សល់នៅ បានរៀបរាប់អំពីជីវិត ក៏ដូចជាព្រះធម៌ទេសនារបស់ព្រះអង្គ ប៉ុន្តែគេក៏ពុំទាន់ អាចដឹងជាក់ ស្ដែងអំពីកន្លែងដែលព្រះអង្គបានគង់នៅទេ ។
គេបាននិយាយថា ព្រះពុទ្ធបានប្រសូតក្នុងឆ្នាំ ៦២៣ មុនគ្រិស្តសករាជ ប៉ុន្តែសាស្ត្រាទាំងឡាយបានឲ្យដឹងថា ឆ្នាំប្រសូត របស់ទ្រង់ ដែលត្រឹមត្រូវបំផុតគឺក្នុងចន្លោះពីឆ្នាំ ៣៩០ ដល់ឆ្នាំ ២៤០ មុនគ្រិស្តសក រាជ ។
មកទល់បច្ចុប្បន្ន នេះភស្តុតាងដែលមានអាយុកាលយូរបំផុតអំពីព្រះពុទ្ធសាសនានៅលុម្ពិនី សុទ្ធតែមានក្រោយ សតវត្ស ទី ៣ មុនគ្រិស្ត សករាជ ពោលគឺក្នុងសម័យព្រះ បាទអសោករាជ ។
ដើម្បីរកដំណោះស្រាយឲ្យបញ្ហានេះ ក្រុមអ្នកបុរាណវិទ្យាបានជីកកាយនៅមជ្ឈិមប្រសាទ មាយាទេវី ។ ពួកគេ បានរក ឃើញ អាគារ មួយធ្វើពីឈើ គ្មានដំបូល ។ ប្រាសាទនានា បានកសាងដោយឥដ្ឋក្រោយ នេះក៏បានសាង ដើម្បីព័ទ្ធ ជុំវិញអាគារនេះ ។

ស្នាមឫសឈើ ៖
លោក Robin Coningham បុរាណវិទូនៅមហាវិទ្យាល័យ Durham អ្នកដឹកនាំក្រុមអ្នកបុរាណវិទូអន្តរ ជាតិ ដែលបាន ឧបត្ថម្ភដោយ សមាគមភូមិសាស្ត្រជាតិរបស់អាមេរិក (National Geographic) បានថ្លែងថា៖ «ឥឡូវនេះ យើងមាន លំដាប់សំណង់នៅលុម្ពិនី បង្ហាញឲ្យឃើញថា មានស្ថាបត្យកម្មមួយនៅទីនេះ កាលពីសតវត្ស ៦ មុនគ្រិស្តសករាជ » ។
លោកបានបន្ថែមថា ៖ «នេះជាដាននៃព្រះពុទ្ធសាសនាដែលមានអាយុកាលយូរបំផុតពិភពលោកបានរកឃើញ ។ វាបានបំភ្លឺនូវបញ្ហា ដែលគេមិនស្របគ្នាជាយូរណាស់មកហើយ ដែលនាំឲ្យមានការខុសប្លែកគ្នាក្នុងព្រះពុទ្ធសាសនា» ។
លោក Coningham ក៏មានប្រសាសន៍បន្ថែម ៖ «មតិដែលថា លុម្ពិនី បានក្លាយជាដានជើង ក្រោយសម័យ ព្រះបាទ អសោករាជ ត្រូវតែផ្លាស់ប្ដូរ ព្រោះយើងដឹងច្បាស់ថា មុនសម័យនោះ កន្លែងនេះ ត្រូវបានកសាង និង ជួសជុលជា ច្រើន លើកច្រើនសា ក្នុងរាប់រយឆ្នាំហើយ» ។
ការសិក្សានេះក៏បានរកឃើញ ឫសដើមឈើបុរាណ ស្ថិតនៅកណ្ដាលអាគារធ្វើអំពីឈើ វាបញ្ជាក់ឲ្យដឹងថា អាគារនេះ បានកសាង សម្រាប់ បូជាដើមឈើ ។
តាមពុទ្ធប្បវត្តិ ព្រះនាង សិរីមាយា ទេវី បានប្រសូតព្រះពោធិសត្វ ពេលព្រះនាងបានលើកដៃតោងមែក សាលព្រឹក្ស ក្នុងសួនលុម្ពិនី ។
ការរកឃើញនេះ នឹងជម្រុញឲ្យថែរក្សាសួន លុម្ពិនី ឲ្យបានល្អប្រសើរ ព្រោះគេ ពុំសូវយកចិត្តទុកដាក់រក្សាទីនេះទេ ទោះបីបាន Unesco ទទួលស្គាល់ជាបេតិកភណ្ឌពិភពលោកក្ដី ។
រដ្ឋមន្ត្រីក្រសួង វប្បធម៌ ទេសចរណ៍ និង អាកាសចរណ៍ស៊ីវិល ប្រទេស នេប៉ាល់ លោក Ram Kumar Shrestha បានមាន ប្រ សាសន៍ថា៖ «ការរកឃើញនេះសំខាន់ណាស់សម្រាប់ការយល់ដឹងកាន់តែច្បាស់ជាងនេះ អំពីកន្លែង ប្រសូតរបស់ ព្រះ សម្មាសម្ពុទ្ធ» ។ លោកបន្ថែមថា៖ «រដ្ឋាភិបាល នេប៉ាល់ នឹងខិតខំអស់សមត្ថភាព ដើម្បីរក្សានូវដាន ជើង ដ៏សំខាន់នេះ» ៕
