រក​ឃើញ​ដាន​កន្លែង​ព្រះ​ពុទ្ធ​ប្រសូត

ដោយ សឺង វីចិត្រ I VOKK

យោង​តាម​របាយការណ៍​បោះពុម្ពផ្សាយ​​​របស់​​​បុរាណវិទូអង់គ្លេស​មួយ​ក្រុម​​អះអាង​ថា ​ពួក​គេ​​បាន​រក​ឃើញ​​ទីតាំង​ដែល​​​​​ព្រះពុទ្ធ​​​​ប្រសូត​ពិត​ប្រាកដ​នៅ​ក្នុង​ប្រទេស​នេប៉ាល់​កាល​ពី​ថ្ងៃ​ទី ២៥ វិច្ឆិកា ។ ​​របកគំហើញ​ថ្មី​នេះ ​​​​ថែម​ទាំង​បញ្ជាក់​​ថា​ ព្រះអង្គ​អាច​ប្រសូត​​មុន​មួយ​សតវត្ស​​ដែល​​​បណ្ដា​អ្នក​ប្រាជ្ញ​ជា​ច្រើន​​​នាក់​បាន​អះអាង​​កន្លង​ទៅ ។

ភ័ស្ដុតាង​​ដែល​អ្នក​ជំនាញ​អង់គ្លេស​ទាំង​នោះ​រក​ឃើញ​គឺ ​មាន​ដើមឈើ​មួយ​ដើម​ដែល​ដុះ​នៅ​​ចំ​កណ្ដាល​សំណង់​​បុរាណ​​ ក្បែរ​ព្រះវិហារ​មួយ​​កន្លែង​នៅ​ក្នុង​តំបន់​ព្រៃ​លុម្ពិនី​ (Lumbini) ប្រទេស​នេប៉ាល់​ ​​ដែល​ពួក​គេ​កំណាយ​ឃើញ។​​​​ ​នេះ​បង្ហាញ​ពី​ភាព​ស៊ីចង្វាក់​គ្នា​ទៅ​នឹង​​ចំណារ​តៗគ្នា​​​ថា​ មាតា​របស់​ព្រះពុទ្ធ​អង្គ​ ​ព្រះនាង​សិរិមហាមាយា​ បាន​យក​ដៃ​កាន់​ដើមឈើ​នេះ​នៅ​ពេល​​ប្រសូត​ទ្រង់។ ​របក​គំហើញ​ទាំង​នេះ​​ ផ្ដល់​អំណះអំណាង​ដល់​ក្រុម​ការងារ​របស់​ Robin ​​មាន​ជំនឿមុតមាំ​ថា ប្រាសាទ​ចំណាស់​ក្រោម​ដី​នេះ ​ជា​ទីកន្លែង​កំណើត​របស់​ព្រះ​សម្មាសម្ពុទ្ធ​ពិត​ប្រាកដ​មែន ។

ក្រុមបុរាណវិទូកំពុងកាយរកវត្ថុមជ្ឈមណ្ឌលប្រសាទ មាយាទេវី ។ CNN
ក្រុមបុរាណវិទូកំពុងកាយរកវត្ថុមជ្ឈមណ្ឌលប្រសាទ មាយាទេវី ។ CNN

បញ្ចប់ចម្ងល់៖

ក្រុមអ្នកបុរាណវិទ្យាបានប្រកាសក្នុងទស្សនាវដ្ដី Antiquity ថា ការរកឃើញនេះ ក៏នាំឲ្យបញ្ចប់នូវគំនិតមិន ស្របគ្នាអំពី កន្លែងប្រសូត របស់ព្រះអង្គ ។

ជារាងរាល់ឆ្នាំ ពុទ្ធសាសនិកជនរាប់ពាន់អ្នកបានធ្វើធម្មយាត្រាមកកាន់លុម្ពិនី កន្លែងដែលគេធ្លាប់ទទួល ស្គាល់ថា ជាទីតាំងប្រសូត របស់ ព្រះសទ្ធត្ថៈ គោតម អ្នកដែលក្រោយនេះបានត្រាស់ដឹងជាព្រះសម្មា សម្ពុទ្ធ ។

ទោះបីមានព្រះគម្ពីរជាច្រើនបន្សល់នៅ បានរៀបរាប់អំពីជីវិត ក៏ដូចជាព្រះធម៌ទេសនារបស់ព្រះអង្គ ប៉ុន្តែគេក៏ពុំទាន់ អាចដឹងជាក់ ស្ដែងអំពីកន្លែងដែលព្រះអង្គបានគង់នៅទេ ។

គេបាននិយាយថា ព្រះពុទ្ធបានប្រសូតក្នុងឆ្នាំ ៦២៣ មុនគ្រិស្តសករាជ ប៉ុន្តែសាស្ត្រាទាំងឡាយបានឲ្យដឹងថា ឆ្នាំប្រសូត របស់ទ្រង់ ដែលត្រឹមត្រូវបំផុតគឺក្នុងចន្លោះពីឆ្នាំ ៣៩០ ដល់ឆ្នាំ ២៤០ មុនគ្រិស្តសក រាជ ។

មកទល់បច្ចុប្បន្ន នេះភស្តុតាងដែលមានអាយុកាលយូរបំផុតអំពីព្រះពុទ្ធសាសនានៅលុម្ពិនី សុទ្ធតែមានក្រោយ សតវត្ស ទី ៣ មុនគ្រិស្ត សករាជ ពោលគឺក្នុងសម័យព្រះ បាទអសោករាជ ។

ដើម្បីរកដំណោះស្រាយឲ្យបញ្ហានេះ ក្រុមអ្នកបុរាណវិទ្យាបានជីកកាយនៅមជ្ឈិមប្រសាទ មាយាទេវី ។ ពួកគេ បានរក ឃើញ អាគារ មួយធ្វើពីឈើ គ្មានដំបូល ។ ប្រាសាទនានា បានកសាងដោយឥដ្ឋក្រោយ នេះក៏បានសាង ដើម្បីព័ទ្ធ ជុំវិញអាគារនេះ ។

លុម្ពិនីជាទីតាំងពុទ្ធមណ្ឌលធំមួយ ក្នុងចំណោមពុទ្ធមណ្ឌលទាំង ៤ គឺ កុសិនគរ, ពោធិគយា និង Sanarth ។
លុម្ពិនីជាទីតាំងពុទ្ធមណ្ឌលធំមួយ ក្នុងចំណោមពុទ្ធមណ្ឌលទាំង ៤ គឺ កុសិនគរ, ពោធិគយា និង Sanarth ។

ស្នាមឫសឈើ ៖

លោក Robin Coningham បុរាណវិទូនៅមហាវិទ្យាល័យ Durham អ្នកដឹកនាំក្រុមអ្នកបុរាណវិទូអន្តរ ជាតិ ដែលបាន ឧបត្ថម្ភដោយ សមាគមភូមិសាស្ត្រជាតិរបស់អាមេរិក (National Geographic) បានថ្លែងថា៖ «ឥឡូវនេះ យើងមាន លំដាប់សំណង់នៅលុម្ពិនី បង្ហាញឲ្យឃើញថា មានស្ថាបត្យកម្មមួយនៅទីនេះ កាលពីសតវត្ស ៦ មុនគ្រិស្តសករាជ » ។

លោកបានបន្ថែមថា ៖ «នេះជាដាននៃព្រះពុទ្ធសាសនាដែលមានអាយុកាលយូរបំផុតពិភពលោកបានរកឃើញ ។ វាបានបំភ្លឺនូវបញ្ហា ដែលគេមិនស្របគ្នាជាយូរណាស់មកហើយ ដែលនាំឲ្យមានការខុសប្លែកគ្នាក្នុងព្រះពុទ្ធសាសនា» ។

លោក Coningham ក៏មានប្រសាសន៍បន្ថែម ៖ «មតិដែលថា លុម្ពិនី បានក្លាយជាដានជើង ក្រោយសម័យ ព្រះបាទ អសោករាជ ត្រូវតែផ្លាស់ប្ដូរ ព្រោះយើងដឹងច្បាស់ថា មុនសម័យនោះ កន្លែងនេះ ត្រូវបានកសាង និង ជួសជុលជា ច្រើន លើកច្រើនសា ក្នុងរាប់រយឆ្នាំហើយ» ។

ការសិក្សានេះក៏បានរកឃើញ ឫសដើមឈើបុរាណ ស្ថិតនៅកណ្ដាលអាគារធ្វើអំពីឈើ វាបញ្ជាក់ឲ្យដឹងថា អាគារនេះ បានកសាង សម្រាប់ បូជាដើមឈើ ។

តាមពុទ្ធប្បវត្តិ ព្រះនាង សិរីមាយា ទេវី បានប្រសូតព្រះពោធិសត្វ ពេលព្រះនាងបានលើកដៃតោងមែក សាលព្រឹក្ស ក្នុងសួនលុម្ពិនី ។

ការរកឃើញនេះ នឹងជម្រុញឲ្យថែរក្សាសួន លុម្ពិនី ឲ្យបានល្អប្រសើរ ព្រោះគេ ពុំសូវយកចិត្តទុកដាក់រក្សាទីនេះទេ ទោះបីបាន Unesco ទទួលស្គាល់ជាបេតិកភណ្ឌពិភពលោកក្ដី ។

រដ្ឋមន្ត្រីក្រសួង វប្បធម៌ ទេសចរណ៍ និង អាកាសចរណ៍ស៊ីវិល ប្រទេស នេប៉ាល់ លោក Ram Kumar Shrestha បានមាន ប្រ សាសន៍ថា៖ «ការរកឃើញនេះសំខាន់ណាស់សម្រាប់ការយល់ដឹងកាន់តែច្បាស់ជាងនេះ អំពីកន្លែង ប្រសូតរបស់ ព្រះ សម្មាសម្ពុទ្ធ» ។ លោកបន្ថែមថា៖ «រដ្ឋាភិបាល នេប៉ាល់ នឹងខិតខំអស់សមត្ថភាព ដើម្បីរក្សានូវដាន ជើង ដ៏សំខាន់នេះ» ៕

Archaeologist Robin Coningham អ្នកដឹកនាំសិក្សាស្រាវជ្រាវនូវស្ថាបត្យកម្មនេះ ។
Archaeologist Robin Coningham អ្នកដឹកនាំសិក្សាស្រាវជ្រាវនូវស្ថាបត្យកម្មនេះ ។

131126112419-02-natgeo-buddha-horizontal-gallery 131126112427-03-natgeo-buddha-horizontal-gallery 131126112438-04-natgeo-buddha-horizontal-gallery 131126112454-06-natgeo-buddha-horizontal-gallery 131126112501-07-natgeo-buddha-horizontal-gallery 131126112509-08-natgeo-buddha-horizontal-gallery