អស់លោកអ្នក នាង មិត្ត អ្នកស្តាប់ជាទី រាប់អាន រដ្ឋអំណាកកុម្មុយនិស្តយួន ជារឿយៗ តែងតែប្រើគ្រប់ ឧបាយកល់ ដើម្បីលួង លោម ឬទិញទឹកចិត្តព្រះសង្ឃ ក៏ដូចជាពលរដ្ឋ ខ្មែរក្រោម ឲ្យចូលរួមបម្រើការ នយោបាយ ជាមួយពួកគេ។ ដូចកន្លងទៅថ្មីៗនេះ នៅ ខេត្តឃ្លាំង ដែលបច្ចុប្បន្នយួន បានផ្តូរទៅជាសុកត្រាំង នោះ បានធ្វើការ គំរាម កំហែង និងកោះហៅព្រះអង្គ ថាច់ ធឿន ទៅសួរចម្លើយជារឿយៗ ជុំវិញបញ្ហាអជ្ញា ធរយួន សួរដដែលៗ និងបង្ខំចិត្ត ឲ្យព្រះអង្គ ថាច់ ធឿន ចូលរួមបម្រើនយោបាយ ខ្មោច ហោ ជីម៉ិញ។ ប៉ុន្តែ នៅថ្ងៃនេះ រឿងរ៉ាវដដែលៗនេះ បានកើតឡើងសារជាថ្មី នៅខេត្តព្រះត្រពាំងវិញ ដែលអាជ្ញាធរយួន បានកោះហៅ ព្រះសង្ឃមួយអង្គ គង់នៅខេត្ត ឡុង ហោ ហើយនិមន្តមកបន្តការសិក្សា ក្នុងខេត្តព្រះត្រពាំង ដោយបានគំរាម គំហែង និងជីកសួរឫសគល់ ជុំវិញបញ្ហា សមណនិស្សិត ធ្វើបាតុកម្ម កាលពីឆ្នាំ ២០០៧។ ជុំវិញបញ្ហានេះ លោក ហៅ ឈួនលីរាការណ៍ ដូចតទៅ៖ .