មិត្តអ្នកស្តាប់ជាទីមេត្រី នៅក្នុងឱកាស ពិធី បុណ្យអុំទូក អកអំបុកសំពះខែ ដែលប្រជា ពលរដ្ឋ ខ្មែរក្រោម នៅលើទឹកដីកម្ពុជាក្រោម កំពុងតែរៀបចំប្រារព្ធឡើង នៅតាមវត្តអារាម នានា និងទីកន្លែងប្រវត្តិសាស្រ្តមួយចំនួន ដើម្បី រក្សានូវទំនៀមទម្លាប់ប្រពៃណីពីដូនតា ដ៏យូរលង់នោះ ប្រជាពលរដ្ឋខ្មែរក្រោម បាន រៀបចំពិធីនេះ ជារៀងរាល់ឆ្នាំមិនដែលអាក់ ខានឡើយ បើទោះបីរដ្ឋាភិបាលកុម្មុយនីស្ត យួន ព្យាយាមបំបិទក៏ដោយ។ ថ្មីៗនេះ យោងតាមលិខិតរបស់ លោក ង្វៀង តឹង យ៉ុង នាយករដ្ឋមន្រ្តីយួនបច្ចុប្បន្ន បានចេញច្បាប់ហាមមិនឳ្យ ប្រជាពលរដ្ឋខ្មែរក្រោម បង្ហោះគោមនៅក្នុងពិធីបុណ្យអកអំបុកសំពះខែ ដែលចុះថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០០៩ លេខ 95/2009 QD-TTG ពីទីក្រុងហាណូយ ហើយផ្ញើទៅតាមវត្តនានា នៅកម្ពុជាក្រោមនោះ ទាក់ទិន នឹងបញ្ហានេះ អ្នកយកពត៌មានវិទ្យុសំឡេងកម្ពុជាក្រោម បានធ្វើសេចក្តីការណ៍អំពីករណីនោះ ពីទឹកដី កម្ពុជាក្រោម។