កាលពីថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០១២ កន្លងទៅ ហើយថ្មីៗនេះ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចនៃ អង្គការសហប្រជាជាតិ បានបោះឆ្នោះតបដិសេធ មិនទទួលស្គាល់ ការសុំចូលជាសមាជិកនៃក្រុម ប្រឹក្សានេះ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម និងជា ការប្តូរឥរិយាបទ របស់គណៈកម្មការក្រុមប្រឹក្សានេះ ពីការដែលបាន ទទួលស្គាល់ (Granted) ឱ្យសហព័ន្ធខ្មែរកម្ពុជាក្រោម ជាសមាជិកកាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១២ ។ ដោយសារការប្រឆាំង ជំទាស់យ៉ាងខ្លាំង របស់តំណាង រដ្ឋាភិបាលនៃ ប្រទេសសាធារណរដ្ឋសង្គមនិយម យៀតណាម។ ការបដិសេធរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ច នៃអង្គការសហប្រជាជាតិនេះ បានធ្វើឱ្យមជ្ឈដ្ឋាននានា មានយោបល់ន និងមានកង្វល់ខុសៗ ពីគ្នា។
ក្នុងការជំទាស់នោះ យៀតណាមមានលោក ឡេ ហ្វាយ ត្រុងជាតំណាង បានលើកយកប្រការមួយចំនួន ដែលទាក់ទងទៅនិងស្ថានភាពនៃការរស់នៅរបស់ខ្មែរក្រោម និងសកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម មកលាតត្រដាង ដើម្បីជាលេសក្នុងការសុំអំពាវនាវ ឱ្យអង្គការសេដ្ឋកិច្ច និងសង្គមកិច្ចនេះបដិសេធ ការស្នើ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដោយបានបញ្ចុះបញ្ចូលបណ្ដាប្រទេសមួយចំនួន ឱ្យគាំទ្រញ័ត្តិជំទាស់របស់ យៀតណាម។ ក្នុងការលើកឡើងនោះ មានចំណុចមួយយៀតណាម បាននិយាយថា‹‹មេដឹកនាំសហព័ន្ធ ខ្មែរកម្ពុជាក្រោម បានប្រើពាក្យ សៀម ឬ យួន ក្នុងន័យមើលងាយដល់ប្រជាជាតិ ទាំងពីរនេះ››។ មិនតែ ប៉ុណ្ណោះ អ្នកការទូតយួនរូបនេះ បានផ្ជាប់ការប្រើពាក្យថា ‹‹យួន›› នេះរបស់មេដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម ទៅនឹងអ្នកដឹកនាំខ្មែរកុម្មុយនិស្ត មានប៉ុល ពត ជាដើម ដែលធ្លាប់តែប្រើប្រាស ជាលេសក្នុងការ ឈ្លានពានប្រទេសយៀតណាម និងជាប់ទោសក្នុងការសម្លាប់ជនស្លូតត្រង់យៀតណាម ក្នុងអម្លង់ឆ្នាំ១៩៧៧-១៩៧៩››។ រឿងកាប់សម្លាប់មនុស្ស នៅប្រទេសកម្ពុជា កាលពីជាង៣០ឆ្នាំមុននោះ ឥឡូវនេះកំពុងតែ ត្រូវបានតុលាការអន្តរជាតិ ធ្វើការ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះហើយ សង្ឃឹមថាតុលាការនេះ នឹងមាន សុភវិនិច្ឆ័យក្នុងការរកយុត្តិធម៌នេះ។រីឯរឿងពាក្យថា‹‹យួន››នោះវិញ សូមទុកឱ្យភាសាវិទូ ជាអ្នកមាន ជំនាញ ខាងផ្នែកភាសា លោកពន្យល់ចុះ។(១)ចំណែកខ្ញុំវិញ ធ្លាប់តែប្រើពាក្យថា‹‹យួន››នេះតាំងតែពីពេល ដែលចេះនិយាយមកម៉្លេះ ព្រោះនៅឯស្រុកខ្ញុំ គឺខែត្រព្រះត្រពាំង យួនដូរទៅជាត្រាយិញ រួចទៅជាវិញ បិញ-ទៅជាគីវឡុង-រួចមកជាត្រាវិញដដែលនៅពេលបច្ចុប្បន្ននេះ ពុំដែលមាននរណាម្នាក់ហៅជនជាតិយួនថា យៀតណាមឬវៀតណាមទេ ព្រោះពាក្យថា‹‹យៀតណាម››នេះគេប្រើសម្រាប់ហៅប្រទេសនេះ គឺគេហៅថា ប្រទេសយៀតណាមតាមសំនៀងអ្នកនៅយៀតណាមខាងត្បូង។
ចុះជនជាតិយៀតណាមជានរណា? ក្នុងឯកសារពុំឃើញមានចែងអំពីជនជាតិយៀតណាមឡើយ។ កាលពី ប្រទេសយៀតណាម បែកបាក់ជាពីរ សាធារណរដ្ឋយៀតណាមឬយៀតណាមខាងត្បូង គេហៅជនជាតិ យួនខ្លួនគេថា ‹‹ងើយយៀត(Nguoi Viet)›› គេហៅខ្មែរក្រោមថា ‹‹ងើយយៀតហ្កុកមៀង (Nguoi Viet Goc Mien) ក្នុងន័យថាយួនមានដើមកំណើតជាខ្មែរ››។ យួនកុម្មុយនិស្ដសព្វថ្ងៃនេះ គេហៅយួនខ្លួនគេថា ‹‹ងើយគិញ (Nguoi Kinh) ជាជាតិមនុស្សមួយ ក្នុងបណ្ដាជាតិមនុស្សទាំង ៥៤ ដែលកំពុងតែរស់ នៅក្នុងប្រទេសនេះ។ ក្នុងភាសាខ្មែរពុំមានឃើញពាក្យថា ‹‹គិញ››ក្នុងន័យហៅជាតិមនុស្សមួយ នៅប្រទេស យៀតណាមទេ ផ្ទុយមកវិញមានពាក្យថា‹‹យួន››ជាជំនួស ដូច្នេះហើយបានជាខ្មែរយើងប្រើពាក្យថា‹‹យួន យួន››នេះជាហូររហែតាំងតែពីបូរាណកាលមក ដូចគ្នានឹងជនជាតតិយួន ដែលតែងតែហៅខ្មែរយើងថា ងើយមៀង(Nguoi Mien)ឬមៀង (Mien)អញ្ចឹងដែរ យួនជំនាន៉ថ្មីគេហៅខ្មែរយើងថាងើយកម្ពុជាទៅវិញ។ ដូច្នេះ ការដែលខ្មែរយើងប្រើពាក្យ‹‹យួន›› ដើម្បីហៅជាតិមនុស្សមួយ នៅក្នុងសហគមន៍យៀតណាមនោះ ពុំមានការខុសឆ្គងអ្វីឡើយក្នុងន័យនៃភាសាខ្មែរ មិនគួរអ្នកការទូតយួន យកជាលេសក្នុងការឃោសនា នៅអង្គ ការសហប្រជាជាតិ ដើម្បីចញ្ចុះបញ្ចូលប្រទេសមួយចំនួន ឱ្យគាំទ្រញ័ត្តិរបស់ខ្លួនឡើយ ព្រោះថាការចោទ ប្រកាន់នេះ ជាការចោទប្រកាន់ ដែលពុំមានមូលដ្ឋានត្រឹមត្រូវទាល់តែសោះ។ ហើយការចោទប្រកាន់នេះ ទៀតសោត វាផ្ទុយទៅ នឹងសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិថ្ងៃទី ១៣ កញ្ញា ឆ្នាំ ២០០៧ ស្ដីអំពីសិទ្ធិរបស់ជនជាតិដើមត្រង់មាត្រាទី ១៣៖
Article 13/-1.Indeginous people have the right to revitalize, use, develop and transmit to future generations their histories, languages, oral traditions, philosophies, writing systems and to designate, and retain their own names for communities, places and persons.
មាត្រាទី ១៣.១ ជនជាតិដើម មានសិទ្ធិធ្វើឱ្យរស់ឡើងវិញ សិទ្ធិប្រើប្រាស អភិវឌ្ឍ និងផ្ទេរឱ្យកូន ចៅជំនាន់ ក្រោយ នូវប្រវត្តិសាស្ដ្រ ភាសា ច្បាប់ទម្លាប់ ទស្សនវិជ្ជា ប្រពន្ធសរសេរចារនិងអក្សរសាស្ដ្រ ប្រមទាំងរក្សា ឈ្មោះដើមរបស់ពួកគេ ក្នុងការហៅសហគមន៍ ទីកន្លែងនិងបុគ្គលម្នាក់ៗ។
តាមពិតទៅក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមកិច្ចនៃអង្គការសហប្រជាជាតិ គួតែទទួលស្គាល់ ហើយផ្ដល់សមាជិក ភាព ឱ្យសហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីធ្វើជាដៃគូក្នុងការអភិវឌ្ឍន៍សង្គមកិច្ច នៅប្រទេសយៀតណាម ដែលមានជនជាតិដល់ទៅ៥៤សញ្ចាតិនៅក្នុងសហគមន៍នេះ មានជាអាទិ៍ជនជាតិខ្មែរកម្ពុជាក្រោមផងដែរ។ តែការធ្វេសប្រហែសរបស់បណ្ដាប្រទេសមួយចំនួន ដែលមានសិទ្ធិបោះឆ្នោតកាលពីថ្ងៃទី ២៣ កក្កដា ២០១២ បានធ្វើឱ្យសម្លេងរបស់ប្រជាពលរដ្ឋយៀតណាម មិនអាចបានឮដល់មជ្ឍដ្ឋានអន្តរជាតិ ដូចជាប្រសាសន៍ របស់អ្នកការពារសិទ្ធិមនុស្ស Vo Van Ai ថា៖‹‹វាជារឿងគួរឲ្យអាម៉ាស់ ដែលប្រទេសជាសមាជិកនៃ UN មិនបានធ្វើអ្វីទៅតាមឆន្ទៈរបស់ខ្លួន ដោយសារតែមានសម្ពាធពីប្រទេសវៀតណាម ហើយសមគំនិតជាមួយប្រទេសវៀតណាម ដើម្បីបន្ទច់បង្អាក់សំឡេងអ្នកការពារសិទ្ធិមនុស្ស ហើយក៏ជាការបង្ហាញនៃសញ្ញាអវិជ្ជមានទៅប្រជាជនក្នុងប្រទេសវៀតណាម ដែលសហគមន៍អន្តរជាតិមិនឈរខាងភាគីប្រជាពលរដ្ឋក្នុងប្រទេសវៀតណាម ដែលស្រេកឃ្លានសេរីភាព» ៕
(១) យួនជាពាក្យដែលខ្មែរតែងប្រើតាំងពីបូរុមបូរាណមក ដូចជា យួន ចិន ចាម ជ្វា ម៉ាឡាយូ ក្លិង្គ ភូមា ។ល។
ដោយ៖ ថាច់ សាវ៉ាន់ (មិត្តអ្នកអាន របស់វិទ្យុសំឡេងកម្ពុជាក្រោម/VOKK)