សម័យនេះ ជាសម័យសម្ភារៈនិយម ដែលយុវវ័យខ្លះ បានរត់ទៅតាមសម្ភារៈនិយម ទោះបីជាការសិក្សា រៀនសូត្ររបស់យើង ផ្តោតទៅលើឯកទេសណា ដែល ធ្វើឲ្យគេរកម្រៃបានច្រើន ដូជាឯកទេសគណនី ឬក៏ ឯកទេសពេទ្យជាដើម។ ដោយឡែក យុវតី ត្រឹន ធីសាធី ជាយុវតីម្នាក់ ដែលគួរឲ្យកោតសរសើរ ដែល យុវតីរូបនេះ បានចាប់យកនូវឯកទេសអក្សរសាស្រ្ត ដែលក្នុងនោះ គឺផ្អែកទៅលើអក្សរសាស្រ្តខ្មែរ វប្បធម៌ ខ្មែរកម្ពុជាក្រោម។ ជុំវិញរឿងរ៉ាវដ៏គួរឲ្យស្ងើចសរសើរ របស់យុវតីរូបនេះ អស់លោក អ្នក នាង និងបានយល់កាន់តែច្បាស់បន្ថែមតៀត តាមរយៈកិច្ចសម្ភាសន៍ របស់លោក ថាច់ ខេមរា សហការីនៃវិទ្យុសំឡេងកម្ពុជាក្រោម ដូចតទៅ៖