ប្រភពព័ត៌មានពីកម្ពុជាបានឲ្យដឹងថា កាលពីថ្ងៃ អាទិត្យទី ១៩ ខែកញ្ញា ឆ្នាំ ២០១០ យុវជនខ្មែរ ក្រោមម្នាក់ឈ្មោះ សឺង វ៉ាំង ថាញ់ អាយុ ១៧ ឆ្នាំ ត្រូវបានជនជាតិយួន ចាក់នឹងកន្ក្រៃស្លាប់ នៅទី ក្រុងព្រៃនគរ ក្រោយពីមានការខ្វែងពាក្យសម្តីគ្នា បន្តិច នៅក្នុងហាងយួនមួយ ។ យុវជន ឈ្មោះ សឺង វ៉ាំង ថាញ់ មានកំណើត នៅភូមិខ្សាច់ កណ្តាល ស្រុកកំពង់ធំ ឬ ស្រុកចូវថាញ់ ខេត្តព្រះត្រពាំង ជាអ្នកឡើងទៅស៊ីឈ្នួលយួន នៅទីក្រុងព្រៃនគរ ។ ក្រោយពីត្រូវបានយួនចាក់ សម្លាប់ យុវជន ឈ្មោះ សឺង វាំ់ង ថាញ់ មិន ទាន់បានស្លាប់ទេ ត្រុវបានគេយកទៅមន្ទីរពេទ្យ តែដោយហេតុ គ្មានលុយ គ្រូពេទ្យយួន ក៏ទុកចោលមិនព្រមព្យាបាលឡើយ និងថាមាន លុយសិនបានគេព្យាបាល។ ដោយឈាមហូរ ខ្លាំងពេក យុវជននេះក៏ស្លាប់នៅក្នុងពេទ្យតែម្តង។ ជនដៃដល់ជាជនជាតិយួន យើងនៅ មិនទាន់បានដឹងថា តើសមត្ថកិច្ចរដ្ឋាភិបាលវៀតណាមធ្វើការផ្តន្ទារទោស ឬយ៉ាងណា នៅឡើយ ៕