យុវជនខ្មែរក្រោម ឈ្មោះ ថាច់ ថាញ (Thach Thanh) អាយុ ២៨ ឆ្នាំ នៅភូមិ ភូហឿង ឃុំដាឡុក ស្រុកចូវថាញ់ ខែត្រត្រាវិញ អតីតខែត្រ ព្រះត្រពាំង កម្ពុជាក្រោម។ យុវជន ថាច់ ថាញ (Thach Thanh) មានប្រពន្ធនិងកូនពីរនាក់ ក្នុងបន្ទុកគ្រួសារ ហើយបានចាកចេញពីស្រុកកំណើត ទៅរករបបស៊ី ឈ្នួល យួរកំបោរ នៅទីក្រុង ព្រៃនគរ ដើម្បីយកកម្រៃ ទៅចិញ្ចឹមគ្រួសារ។ យុវជន ថាច់ ថាញ (Thach Thanh) ត្រូវបានឃាតករយួនមិនស្គាល់មុខ សម្លាប់ នៅជាយទីក្រុងព្រៃនគរ កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០១១។
ចំណែកយុជនខ្មែរក្រោមមួយរូបទៀត ឈ្មោះ ថាច់ វ៉ាង (Thach Hoang) អាយុ ២១ឆ្នាំ នៅភូមិ ត្រាកួង ឃុំ កិមវ៉ា ស្រុកផ្នោរដាច់ ខែត្រព្រះត្រពាំង បានចាញចេញពី ស្រុកកំណើតទៅរកស៊ីឈ្នួលរត់តុ នៅភោជនីយដ្ឋានយួនមួយ នៅទីក្រុងព្រៃនគរ អស់រយៈពេលចំនួន៣ឆ្នាំ ដើម្បីរកកម្រៃចិញ្ចឹមគ្រួសារ។ យុវជន ថាច់ វ៉ាង (Thach Hoang) ត្រូវបាន ជនជាតិយួនចាក់សម្លាប់ កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ២០១១ កន្លងទៅថ្មីៗនេះ។
បញ្ជាក់៖ ករណីទាំងពីរខាងលើនេះ អាជ្ញាធរយួន មិនបានរកហេតុផល ឬយុត្តិធម៌ ជូនដល់ប្រជាពលរដ្ឋ ខ្មែរក្រោមនោះឡើយ។