មេធាវីជនជាតិសិង្ហបុរី ស៊ើបអង្កិតទៅលើសំណុំរឿងក្តីឧក្រិដ្ឋកម្ម មកលើខ្មែរក្រោម

យោងតាមកាសែត The Straits Times របស់សិង្ហ បុរី បានិយាយឲ្យដឹងថា មេធាវីជនជាតិសិង្ហបុរី នឹងថ្កោលទោសមេដឹកនាំខ្មែរក្រហម។ សាលាច្បាប់ SMU ប្រចាំសិង្ហបុរី នឹងតំណាងឲ្យជនរងគ្រោះ នៅ ក្នុងរបប់វាលពិឃាត។ ការកាត់ក្តីមេដឹកនាំខ្មែរក្រហម ចំនួន ៤នាក់ ដែលបានអូសពេលវេលាដោយយូរ បានចាប់ផ្តើមឡើង នៅថ្ងៃច័ន្ទនេះ កន្លងទៅនេះ។ មេធាវីជនជាតិសិង្ហបុរីលោក Mahdev Mohan ជាមេធាវីម្នាក់ក្នុងចំណោមមេធាវីតំណាងឲ្យជនរងគ្រោះ នៅក្នុងរបប់ខ្មែរក្រហម។ លោក Mahdev Mohan អាយុ ៣២ឆ្នាំ ជាគ្រូបង្រៀនផ្នែកច្បាប់ នៅសាកលវិទ្យាល័យសិង្ហបុរី បានដឹកនាំក្រុមរបស់លោក ដើម្បីសើប អង្កិតទៅលើរឿងក្តីឧក្រិដ្ឋកម្ម ទៅលើខ្មែរក្រោម និងជនជាតិដើមភាគតិចដទៃទៀតក្នុងរបប់ខ្មែរក្រហម ចាប់តាំង ពីឆ្នាំ ១៩៧៥-១៩៧៩ ដែលបានសម្លាប់មនុស្សអស់រាប់លាននាក់។ ភស្តុតាង ដែលបានផ្តល់ទៅតុលាកា នៅក្នុងលើកទីមួយ ខែកក្កដាកន្លងទៅ មិនបាននិយាយអំពីបញ្ហាកាប់សម្លាប់ខ្មែរក្រោមឡើយ។ លើកនេះ Mohan និងលោកមេធាវី Delphia Lim ដែលជាជនជាតិសិង្ហបុរី ព្រមទាំងមេធាវី ៤នាក់ផ្សេងទៀត ជនជាតិខ្មែរ និងជនជាតិអង់គ្លេស បានសហការគ្នាប្រមែប្រមូលឯកាសរភស្តុតាង ដែលទាក់ទិន នឹងឧក្រិដ្ឋកម្មលើខ្មែរក្រោម ដើម្បីបញ្ជូនទៅតុលាកា។ ជនជាតិខ្មែរក្រោម គឺជាជនជាតិដើម រស់នៅលើទឹកដីវៀតណាម ភាគខាងត្បូងសព្វថ្ងៃ ហើយត្រូវបានពួកយួនលាភពណ៌ក្លាយទៅជាយួន។ ហេតុដូច្នេះហើយធ្វើឲ្យរបប់ខ្មែរក្រហម ចោទថាជាយួន ហើយក៏បានធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរព្រៃផ្សៃមកលើខ្មែរក្រោម ដោយកាប់សម្លាប់ និងចាប់ដាក់គុកជាដើម នេះបើយោងតាមសម្តីរបស់លោក Mohan ។ ក្រុមរបស់លោក Mohan ក៏បានបង្ហាញនូវជនរងគ្រោះខ្មែរក្រោមចំនួន ៨៣នាក់ ដើម្បីធ្វើជាភស្តុតាង នៅក្នុងការបង្កើតសំណុំរឿងពិសិសថ្មីមួយទៀត ដែលផ្តោតតទៅលើបញ្ហាខ្មែរក្រោម។ ហើយសំណុំរឿងនេះពាក់ព័ន្ធ នឹងមេដឹកនាំខ្មែរក្រហម នៅតាមតំបន់នានា៕

.