លោក សម សង្ស៉ី និងលោក កិម សុខា រួមទាំងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិច្រើនរូបទៀត នៅល្ងាចថ្ងៃទី ២១ ឧសភា ២០១៤ បានមកជួបសួរសុខទុក្ខប្រជាពលរដ្ឋសហគមន៍ ដែលរងគ្រោះដោយការដុតបំផ្លាញ់ផ្ទះសម្បែង និងការបណ្តេញចេញពីដីធ្លី ពីសំណាក់ក្រុមហ៊ុនយួន ឈ្មោះ ប៊ិន ភឿក II ។
ប្រជាពលរដ្ឋ សហគមន៍ មកពីភូមិពាមប៉ោ ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ ប្រមាណជា ៤០០ នាក់ បានមកស្នាក់នៅក្នុងវត្តសាមគ្គីរង្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អស់រយៈពេលជាងពីរសប្តាហ៍មកហើយ ដើម្បីស្នើរសុំអន្តរាគមពីរដ្ឋាភិបាល និងដាក់ញ្ញត្តិ នៅតាមស្ថានទូតបរទេសមួយចំនួន នៅទីក្រុងភ្នំពេញ៕ រូបថតៈ ស៊ឺន ចែងចើន