សឺង វិចិត្រ VOKK – លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិកម្ពុជាបានថ្លែងទៅកាន់អ្នកគាំទ្រ នៅទីលានប្រជា ធិបតេយ្យ នៅថ្ងៃទី ២០ ខែធ្នូ នេះថា លោក និង លោក គឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិប្ដេជ្ញា បូជា ជីវិតដើម្បីសង្គ្រោះជាតិ ។

«អាណិតអាសូរជាតិមាតុភូមិយើង ! អាណិតអាសូរកូនចៅយើង ! ឲ្យតែជាតិយើងរលាយ អនាគតជាតិ យើងក៏រលាយដែរ ។ ដូច្នេះសូមបងប្អូនទាំងអស់គ្នាប្ដេជ្ញាចិត្ត ជាមួយគណបក្សសង្គ្រោះជាតិ សង្គ្រោះជាតិ យើង ឲ្យទាល់តែបាន ។ ខ្ញុំហើយ នឹង លោក កឹម សុខា សូមប្ដេជ្ញា បូជាជីវិតដើម្បីសង្គ្រោះជាតិយើង »
បាតុកម្មអហិង្សាដឹកនាំដោយគណបក្សសង្គ្រោះជាតិបានចាប់ផ្ដើមកាលពីថ្ងៃអាទិត្យ ទី ១៥ ខែធ្នូ រហូតមកដល់ថ្ងៃទី ២០ ខែធ្នុ នេះ ឈានដល់ថ្ងៃទី ៦ ហើយ ។ បាតុកម្ម មានការសម្ដែង មតិនៅទីលានប្រជាធិបតេយ្យ និងក្បូនដង្ហែតាមដងវិថីសំខាន់ៗ នៅ ក្នុង រាជធានី ភ្នំពេញ ។ តាមការប៉ាន់ស្មានពីគណៈរៀបចំ របស់បក្ស សង្គ្រោះ ជាតិ អ្នកមានវត្តមាននៅទីលានប្រជា ធិបតេយ្យ អាចឡើងដល់ប្រាំ ពីរ ម៉ឺននាក់ រីឯចំនួនអ្នកចូលរួមដង្ហែក្បួនតាមដងវិថីអាចមានដល់ មួយសែននាក់ ។
គណបក្សប្រជាជនកម្ពុជា និងទូរទស្សន៍ កាសែតក្នុងស្រុកមួយចំនួនដែលបានប្រជាពលរដ្ឋខ្មែរទទួលស្គាល់ថា ជាមធ្យោ បាយ បម្រើ គណ បក្ស ប្រជាជនកម្ពុជាបានរិះគន់មហាបាតុកម្មនេះថា មានការប៉ះពាល់ដល់ បរិស្ថាន សណ្ដាប់ធ្នាប់ និងជីវ ភាពរស់នៅរបស់ ប្រជាជននៅទី លានប្រជាធិបតេយ្យ និងតាមដងផ្លូវដែលក្បួនដង្ហែបាតុកម្មបានទៅឆ្លង ។
ព្រឹកថ្ងៃ ២០ ខែធ្នូនេះ សាលាក្រុងភ្នំពេញ បានផ្ញើលិខិតអញ្ជើញលោកប្រធាននិងអនុប្រធាន គណបក្សសង្គ្រោះជាតិ ចូលរួមប្រជុំពិភាក្សាអំពី គ្រប់គ្រងបាតុកម្មដោយលើកហេតុផលថា បាតុកម្មនេះមានភាពមិនប្រក្រតីជាច្រើនដូចជា បញ្ហា បរិស្ថាន អនាម័យនៅទីលានប្រធិបតេយ្យ និងសួនច្បារសាធារណៈ ការងារសន្តិសុខ និងបញ្ហាសណ្ដាប់ធ្នាប់ ចរាចរតាមដង ផ្លូវ និង ការគ្រប់គ្រងកម្លាំងចូលបាតុកម្ម ការសម្ដែងមតិ និងប្រើពាក្យសម្ដីប៉ះពាល់ដល់សិទ្ធិ បុគ្គលយ៉ាង ធ្ងន់ ធ្ងរ ដែលជាការ ប្រមាថមួយប្រាសចាកពីព្រំដែននៃសិទ្ធិសំដែងមតិដែលមានចែងក្នុង ច្បាប់ ។
បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ នៅថ្ងៃសុក្រ ទី ២០ ធ្នូ មានប្រសាសន៍ថា បាតុកម្ម របស់ គណបក្ស ង្គ្រោះជាតិ ពុំបានធ្វើឲ្យប៉ះពាល់បរិស្ថានសណ្ដាប់ធ្នាប់សាធារណៈដូចអ្វីដែល មន្ត្រីសាលារាជធានី ថ្លែង ការណ៍នោះទេ ។
លោកបន្តថា តែទោះយ៉ាងណា មន្ត្រីបក្សប្រឆាំង ៣ រូប ក្នុងនោះមានរូបលោកផង ជាតំណាងឲ្យប្រធាន និងអនុប្រធាន គណ បក្ស នឹងចូល ប ន្ត្រីសាលារាជធានីភ្នំពេញតាមការកោះហៅនោះ ។
មហាបាតុកម្មអហិង្សានេះ បានប្រព្រឹត្តិដោយអហិង្សា ហើយក៏ពុំឃើញមានការប៉ះទង្គិចណារវាងបាតុករ និងសមត្ថកិច្ច ក៏ដូច ជា ការឈ្លោះប្រ កណារវាងក្រុមអ្នកដង្ហែក្បួននឹងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវនោះឡើយ ៕