នៅថ្ងៃទី ១៧ ខែកក្កដា កន្លងទៅនេះមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ បានចុះ ទៅជួបព្រះសង្ឃខ្មែរក្រោមពីរអង្គ ដែលកំពុងសិក្សានៅប្រទេសថៃ ដើម្បីសាកសួរអំពីបញ្ហារំលោភសិទ្ធិមនុស្សលើពលរដ្ឋខ្មែរក្រោម នៅ កម្ពុជាក្រោម ។ ព្រះសង្ឃពីរអង្គដែលមន្ត្រីអង្គការសហប្រជាជាតិជួបនោះ គឺព្រះតេជព្រះ គុណ ថាច់ កាន់ ហៅ ចន្ទ តារា និង ព្រះតេជព្រះគុណ ថាច់ ធា ព្រះសង្ឃទាំងពីរអង្គនេះ ជាអ្នកបោះពុម្ពសៀវភៅនៅប្រទេសថៃ ដើម្បីយកទៅចែកចាយនៅកម្ពុជាក្រោម ហើយមានបញ្ហាជាមួយរដ្ឋាភិបាលវៀតណាម ។

លោក សឺន ថាយ ធន នៃវិទ្យុសំឡេងកម្ពុជាក្រោម ដែលប្រចាំការនៅប្រទេសថៃ បានសម្ភាសន៍ ព្រះតេជព្រះគុណ ថាច់ ចន្ទតារា អំពីបញ្ហានេះ ដូចតទៅ៖