កំណើននៃស្ត្រីវ័យក្មេងជនជាតិដើមភាគតិច Hmong លាវ និង ជនជាតិម៉ុងតៃញ៉ា ត្រូវបានមន្ត្រីរដ្ឋា ភិបាល និងកម្លាំងនគរបាលវៀតណាម និងលាវ ចាប់ខ្លួន បង្ខំឲ្យរៀបការ និងចាប់បង្ខំឲ្យប្រកបរបរផ្លូវភេទឡើងដល់កម្រិតខ្ពស់បំផុត ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានពីអង្គការមិនមែនរដ្ឋា ភិបាល ។

សមាគមសិទ្ធិមនុស្សលាវ ហៅកាត់ថា LHRC និងមជ្ឈមណ្ឌលវិភាគគោលនយោបាយស៊ីវិល ហៅ កាត់ថា CPPA ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី ២ ខែវិច្ឆិកា បានចេញផ្សាយរបាយ ការណ៍មួយសម្ដែងនូវក្ដីកង្វល់អំពីកំណើននៃការចាប់ខ្លួន និងការប្រើអំពើហិង្សាលើស្ត្រីលាវ Hmong និង ជនជាតិម៉ុងតៃញ៉ា ដែលជាប់ពាក់ព័ន្ធជាមួយនឹងមន្ត្រីរដ្ឋាភិបាល និងកម្លាំងនគរបាល នៃប្រទេសវៀត ណាម និងលាវ ។
ប្រធានសមាគមសិទ្ធិមនុស្សលាវ បានអំពាវនាវឲ្យមានការស៊ើបអង្កេតមួយជាបន្ទាន់ ដោយមានការចូលរួមពីអន្តរជាតិ ដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះជនជាតិដើមភាគតិចទាំងនោះ នៅវៀតណាម និង លាវ ។
លោក Philip Smith នៃមជ្ឈមណ្ឌលវិភាគគោលនយោបាយស៊ីវិល (CPPA) បានថ្លែងថា មុខសញ្ញា នៃការជួញដូរមនុស្ស គឺបាញ់ចំកុមារ និងស្ត្រីជនជាតិដើមភាគតិច នៅតាមបណ្ដោយព្រំដែននៃប្រទេស វៀតណាម និងលាវ ។
លោក Smith បានថ្លែងបានបន្តទៀតថា ស្ត្រីជនរងគ្រោះជាច្រើន ត្រូវប្រឈមនឹងការធ្វើទារុណកម្ម និងត្រូវចាប់បង្ខំ ហើយត្រូវបានជួញដូរចេញទៅប្រទេសក្រៅ ៕
.