នៅទីក្រុងបាងកកថ្ងៃ ទី ២៥ ខែវិច្ឆិកា នេះ ប្រឈមមុខនឹងការជាប់គាំងទាំងស្រុង មួយខណៈពេលដែលមនុស្សរាប់សែននាក់ ធ្វើព្យុហយាត្រាបាតុកម្មប្រឆាំងរដ្ឋាភិបាល នៅរាជធានី ទាមទារផ្តួលរំលំនាយករដ្ឋមន្ត្រី យីងលក្ខណ៍ ជីនវ័ត្រ ។

ហ្វូងមនុស្សដ៏ធំសម្បើមប្រជ្រៀតគ្នា នៅតំបន់ជុំវិញស្តូបប្រជាធិបតេយ្យ កាលពីថ្ងៃទី ២៤ វិច្ឆិកា ហាក់ដូចជាការប៉ុនប៉ងដឹកនាំដោយគណបក្សប្រជាធិបតេយ្យ និងសម្ព័ន្ធមិត្តពួកគេ លើកឡើងនូវសំណើរជាច្រើន បង្ខំឲ្យសម្ព័ន្ធភាពដឹកនាំដោយគណបក្សភឿថៃ កាន់អំណាច ចុះចេញពីតំណែង ។ ដំបូងបំណងពួកគេលើកឡើង គឺបង្ខំឲ្យរបស់ដែលហៅថា រដ្ឋអំណាចរបស់លោក ទក្សិណ ជីនវ័ត្រ ត្រូវបញ្ឈប់សកម្មភាព តែក្រោយមក គឺបញ្ឈប់ការកាន់កាប់អំណាច ។
តាមក្រុមដឹកនាំបាតុកម្ម បាន្លថ្លែងថា មានមនុស្ស ១ លាននាក់ ចូលរួមធ្វើបាតុកម្ម ប៉ុន្តែ តាមការប៉ាន់ស្មានរបស់ប៉ូលីស គឺមានប្រមាណ ២០០,០០០ នាក់ ប៉ុណ្ណោះ ៕