ប្រែសម្រួលដោយ សឺង វិចិត្រ l VOKK
ក្នុងព្រឹត្តិការមួយដែលមិនធ្លាប់ឃើញនៅប្រទេសភូមា នាថ្ងៃ ០៧ ខែ មករា ២០១៤ នេះ អ្នកកាសែត និងអ្នកការពារសិទ្ធិ សេរី ព័ត៌មាន ប្រហែល ១៥០ នាក់បានធ្វើបាតុកម្ម និងដង្ហែតាមដងផ្លូវនៅក្រុង Rangoon ដើម្បីជូនដំណឹងអំពី ការគំរាមកំហែងថ្មី ទៅលើ សិទ្ធិសេរីសារព័ត៌មាន ។ ទន្ទឹមនឹងនោះ ពួកគេក៏បានទាមទារឲ្យដោះលែងអ្នកកាសែតមួយដែលជាអ្នកកាសែតដំបូង បំផុតត្រូវចាប់ខ្លួនក្រោយពីរដ្ឋាភិបាលយោធានៅភូមាឈប់ការគ្រប់គ្រង ប្រទេស ។

តាមភ្នាក់ងារព័ត៌មាន AFP ក្រុមបាតុករបានស្រែកថា ៖ «មិនត្រូវគំរាមកំហែងសិទ្ធិសេរីសារ ព័ត៌មាន» និងបដាជាច្រើនបាន សរសេរថា ៖ «សិទ្ធិទទួលព័ត៌មានជាភាពរឹងមាំនៃប្រជាធិបតេយ្យ» ។
ការធ្វើបាតុកម្មនេះបានដឹកនាំដោយបណ្ដាញ អ្នកកាសែតភូមាដើម្បីប្រឆាំងនឹងការកាត់ទោសឲ្យជាប់ពន្ធនាគារ ៣ ខែ លើ អ្នកកាសែតមួយរូបដែលត្រូវចាប់ខ្លួនពេលធ្វើការស៊ើបអង្កេតនៅរដ្ឋ Kayah ប៉ែងខាងកើតប្រទេសភូមា ។
អ្នកនាង Ma Khine ជាអ្នកធ្វើការក្នុងប្រព័ន្ធផ្សព្វផ្សាយ Eleven Media ត្រូវបានផ្ដន្ទាទោសចំពោះបទប្រមាថមេធាវីមួយរូប លុកលុយលំនៅឋានរបស់មេធាវីរូបនេះពេលធ្វើសម្ភាសន៍ ហើយប្រើប្រាស់ពាក្យសំដីមើលងាយប្រមាថ ។
ប៉ុន្តែតាម Eleven Media វិញ អ្នកកាសែតរបស់គេអាចត្រូវបានបង្ក្រាបចំពោះអត្ថបទសរសេរអំពី អំពើពុករលួយក្នុងប្រព័ន្ធ តុលាការនៅភូមា ។
តាមលោក Myint Kyaw អគ្គលេខាបណ្ដាញអ្នកកាសែតភូមា ករណីរបស់អ្នកនាង Ma Khine បានឆ្លុះបញ្ចាំងនូវ «ការ គំរាមកំហែងផ្ទាល់ ចំពោះអ្នកសារព័ត៌មានអាចត្រូវនឹងផ្ដន្ទាទោសឧក្រិដ្ឋកម្មក្នុងដំណើរការងារ» ។
ព្រឹត្តិការដែលក្រុមយោធាភូមាចាកចេញពីតំណែងឆ្នាំ ២០១១ ក្រោយប៉ុន្មានទសវត្សគ្រប់គ្រងទឹកដីដ៏ព្រៃផ្សៃ បានចាប់ផ្ដើម ឲ្យការផ្លាស់ប្ដូរដ៏សំខាន់ក្នុងផ្នែកសារព័ត៌មាន ដោយព្រឹត្តិការសំខាន់ពីរគឺ ៖ លុបចោលរបបត្រួតពិនិត្យ និងដោះលែងអ្នក កាសែត ត្រូវជាប់ពន្ធនាគារ ។
ប៉ុន្តែយោងទៅតាមអង្គការការពារសិទ្ធិមនុស្សទាំងឡាយ ប្រព័ន្ធផ្សព្វផ្សាយនៅភូមាត្រូវប្រឈមមុខនឹងការគំរាមកំហែង ផ្សេងៗ ទៀត ។
David Mathieson អ្នកឯកទេសស្រាវជ្រាវរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលមានទីស្ដីការនៅ New York បានបញ្ជាក់ជាមួយ AFP ថា ៖ «របៀបវាយប្រហារទៅលើសេរីព័ត៌មាននៅភូមាបានផ្លាស់ប្ដូរពីការបង្ក្រាបដោយ ចំហ ពីអាជ្ញាធរ ឆ្លងជាការបណ្ដឹង ពេលដែលត្រូវមានការទទួលខុសត្រូវនឹងច្បាប់ថ្មីអំពីការផ្សព្វផ្សាយ ការធ្វើសម្ពាធលើអ្នក កាសែត ដោយអាថ៌កំបាំង ដើម្បីរារាំងការងាររបស់ពួកគេ » ។
ក្នុងតារាងប្រទេសមានសិទ្ធិសេរីសារព័ត៌មានពិភពលោកឆ្នាំកន្លងរបស់អង្គការអ្នកកាសែតគ្មានព្រំដែន ភូមាបានឡើយ ១៨ កំណត់ប៉ុន្តែនៅតែស្ថិតខាងក្រោមនៃតារាងនេះដោយស្ថិតនៅទី ១៥១ ក្នុងចំណោម ១៧៩ ប្រទេស ។
ក្នុងសេចក្ដីថ្លែងការណ៍មួយដែលបានប្រកាសក្នុងពេលថ្មីៗនេះ អង្គការអ្នកកាសែតគ្មានព្រំដែនបានអំពាវនាវអាជ្ញាធរពិនិត្យ ឡើងវិញករណីរបស់អ្នកនាង Ma Khine ៖ «ស្ថាប័នចេញមតិមួយមិនត្រូវទទួលនូវហានិភ័យនៃការព្រហ្មទណ្ឌ ហើយ ករណី នេះ ត្រូវទទួលការដែលអ្នកកាសែតរបស់ខ្លួនត្រូវផ្ដន្ទាទោសចំពោះការតាមដានព័ត៌មាន ។ សិទ្ធិសេរីព័ត៌មានត្រូវបានគំរាម កំហែង » ៕