សឺង វិចិត្រ | VOKK ថ្ងៃ ៣១ ខែ ធ្នូ ឆ្នាំ ២០១៣ រដ្ឋាភិបាលភូមាបានចេញប្រកាសជាសាធារណៈថា ប្រទេសនេះមិនមានអ្នកទោសនយោបាយមួយណាទៀតឡើយ ។ ថ្ងៃ ៣០ ខែធ្នូ នេះ លោក ប្រធានាធិបតីភូមា Thein Sein បានចេញប្រកាសលើកលែងទោស ពីរ គឺបានអនុវត្តយ៉ាងពេញលេញមានសន្យាថានឹងដោះលែងអ្នកទោសមនសិការមុនដំណាច់ឆ្នាំនេះ ។

តាមព័ត៌មានពី ភ្នាក់ងារសារព័ត៌មាន AFP របស់បារាំង នៅរាត្រី ៣០ ធ្នូ លោក Thein Sein បានបញ្ជាឲ្យដោះលែងអ្នកទោសទាំងឡាយដែលមានផ្ដន្ទាទោសពីបទ ក្បត់ជាតិ បះបោរ បាតុកម្មខុសច្បាប់ និងបទល្មើសផ្សេងៗទៀតតាមច្បាប់ដ៏តឹងរ៉ឹងរបស់ក្រុមយោធា ដែលជាអតីតរដ្ឋាភិបាលបានប្រើប្រាស់ដើម្បីបង្ក្រាបអ្នកប្រឆាំង ។
ក្នុងសេចក្ដីសម្រេចមួយផ្សេងទៀត លោកប្រធានាធិបតីភូមាក៏បានលើកលែងទោសឲ្យអ្នកទោសនយោ បាយ ៥ នាក់ទៀតចំពោះមូលហេតុផ្សេង ។
លោក Ye Htut អ្នកនាំពាក្យរបស់ប្រធានាធិបតីភូមាបាននិយាយលើទំព័រ Facebook របស់ខ្លួនថា តាមរយៈការលើកលែងទោសនេះ «លោកប្រធានាធិបតី Thein Sein បានបំពេញនូវពាក្យសន្យា ចំពោះពេលដំណាច់ឆ្នាំ ២០១៣ នេះ ប្រទេសយើងមិនមានអ្នកទោសនយោបាយមួយណាទៀតឡើយ» ។ ប៉ុន្តែលោកនេះក៏មិនបាននិយាយថា មានប៉ុន្មាននាក់បានលើកលែងទោសហើយពួកគេបានដោះលែងពីកាលណា ។
មេដឹកនាំទទួលខុសត្រូវផ្នែកពន្ធនាគារនៅភូមា លោក Than Htay បានប្រាប់ AFP ថា នាពេលបច្ចុប្បន្ននេះ លោកក៏មិនទាន់ដឹងថា មានប៉ុន្មាននាក់បានលើកលែងទោសតាមច្បាប់ថ្មីនេះទេ ។ ក៏តាមមន្ត្រីរូបនេះដែរ សមត្ថកិច្ចកំពុងពិនិត្យបញ្ជីរាយនាម ដើម្បីដោះលែងឲ្យអ្នកដែលស្ថិតក្នុងចំណោមអ្នកត្រូវដោះលែង ។ លោកបានធានាថា ៖ «យើងខ្ញុំនឹងដោះលែងពួកគេដោយឆាប់បំផុត ។»
ក៏តាម AFP ដែល នៅ Rangoon មានអ្នកទោសនយោបាយយ៉ាងតិចណាស់ ពីររូបបានដោះលែងក្នុងពេលដំណាច់ឆ្នាំនេះ ពីគុក Insein ព្រឹកថ្ងៃ ៣០ ធ្នូ ។ ញាតិមិត្តអ្នកទោសរាប់រយអ្នកបានប្រមូលគ្នានៅមុខពន្ធនាគារធំៗ នៅ Rangoon ដើម្បីទទួលអ្នកបានរួចទោស ។
Yan Naing Tun ជាអ្នកទោសមួយបានដោះលែងបានស្ងើចសរសើរការគោរពពាក្យសន្យារបស់លោក Thein Sein ថា «លោកប្រធានាធិបតីបានគោរពពាក្យសន្យា ខ្ញុំគោរពលោក ចំពោះលោកគោរពពាក្យសច្ចា» ។ អតីតអ្នកទោសនេះត្រូវបានផ្ដន្ទាទោសជាប់ពន្ធនាគារ ៨ ខែ ចំពោះការចូលរួមបាតុកម្មអហិង្សាមួយនៅ រដ្ឋ Kachin ប៉ែតខាងជើងភូមា កន្លែងដែលកំពុងមានការប៉ះទង្គិចតិចតួចរវាងកងទ័ព និងក្រុមកម្លាំងប្រដាប់អាវុធរបស់ជនជាតិភាគតិច Kachin ។
មុនពេលរដ្ឋាភិបាលយោធាត្រូវរំសាយកាល ខែមីនា ឆ្នាំ ២០១១ អង្គការការពារសិទ្ធិមនុស្សទាំងឡាយបានចោទប្រទេសភូមាមានដាក់ពន្ធនាគារ អ្នកទោសមនសិការ ២០០០ នាក់ ។ ប៉ុន្តែពេលដែលរបបស៊ីវិលបានបង្កើត ពួកគេបានដោះលែងជាបន្តបន្ទាប់អ្នកប្រឆាំងរាប់រយអ្នកមាន ព្រះសង្ឃ អ្នកកាសែត និង មេធាវីជាដើម ។
ក្នុងបេសកកម្មទៅកាន់ London កាលពីខែ កក្កដាកន្លង លោក Thein Sein បានសន្យាថា នឹងដោះលែងអ្នកទោសមនសិការទាំងអស់ក្នុងដំណាច់ឆ្នាំនេះ ៕