ព្រះឧបជ្ឈាយ៍ សង្ខវិនយោ ស៊ើង ឡឹម អនិច្ចធម្មក្នុងព្រះជន្ម ៨៦ វស្សា

ដំណឹងអនិច្ចធម្ម

យើងខ្ញុំ ព្រះសង្ឃ គណៈកម្មការ និង ពុទ្ធបរិស័ទចំណុះជើងវត្តគោករាជសីមារាម «ភូមិគោក» មានទុក្ខយ៉ាង ក្រៀមក្រំ ដោយព្រះជគុណ ព្រះឧបជ្ឈាយ៍ សង្ឃវិនយោ ស៊ើង ឡឹម បានទទួលអនិច្ចធម្មនៅវេលាម៉ោង ១: ១៥ នាទីអាធ្រាត្រ ថ្ងៃ ៧ ᧾ មិគ្គសិរ ឆ្នាំថោះ ព.ស.២៥៥៥ ត្រូវនឹងថ្ងៃទី ២៤ ខែ ១២ គ.ស.២០១១ ក្នុងជន្មាយុ ៨៦ ឆ្នាំ វស្សាផ្នួស៦៣ វស្សា ។

ហេតុនោះ យើងខ្ញុំសូមគោរពអញ្ជើញ និង និមន្ត ព្រះសង្ឃ គណៈកម្មការពុទ្ធបរិស័ទចូលរួមរំលែកទុក្ខជាមួយ យើងខ្ញុំព្រះករុណានាវត្តគោករាជសីមារាម (គោក)

កម្មវិធីបុណ្យ

ព្រឹកថ្ងៃសៅរ៍ ១៤ រោច ខែ មិគ្គសិរ ជាថ្ងៃចូលបុណ្យ ពេលរាត្រី ប្រារព្ធសាសននិយម កិច្ចមានសមាទានសីលជាដើម ពេលវេលារំកិលព្រះសពទៅ ដំកល់នៅព្រះមេន ថ្ងៃចន្ទ ២ កើត ខែបុស្ស ខែ-ឆ្នាំដដែល វេលាម៉ោង ១៦:00 នាទីរំកិលព្រះសពទៅដំកល នៅព្រះមេន ដល់ម៉ោង ១៩: ៣០ នាទី អារាធនា ព្រះសង្ឃសម្តែងព្រះបរិត្ត និងព្រះ ធម្មវិសេសទេសនា ដល់ម៉ោង ២២: ៣០នាទី ធ្វើកិច្ចថ្វាយព្រះភ្លើង ដល់ព្រះសព ជាកិច្ចបញ្ចប់ នៅកម្មវិធីបុណ្យ។

ព្រះហត្ថលេខា
ព្រះអាសាធិការ ភិក្ខុ ឧត្តរប្បញ្ញោ

ស៊ើង កាង.