ព្រះតេជព្រះគុណ និល្លត្ថេរ ព្រះឧបជ្ឈាយ៍វត្តសុវណ្ណនិគ្រោធ (អូរជ្រៃ) ឋិតនៅក្នុងឃុំតឹងហុង (Tân Hùng) ស្រុកកញ្ចោខេត្តព្រះត្រពាំង បានទទួលអនិច្ចធម្ម ក្នុងព្រះជន្មាយុ ៨៧ ព្រះវស្សា នៅវេលាម៉ោង ១១ និង ៤៥ នាទី យប់ថ្ងៃអាទិត្យ ៧ កើត
ខែមាឃ ឆ្នាំរោង ចត្វាស័ក ព. ស. ២៥៥៦ ត្រូវនឹងថ្ងៃទី ១៧ខែកុម្ភៈ គ. ស. ២០១៣ ដោយជរាពាធ ។
នៅវេលាម៉ោង ៥ រសៀលថ្ងៃទី ១៨ ខែកុម្ភៈ នេះ ព្រះសង្ឃ និង ពុទ្ធបរិស័ទនៅចំណុះជើងវត្តសុវណ្ណនិគ្រោធ (អូរជ្រៃ) បានមក
ជួបជុំគ្នានៅវត្តដើម្បីធ្វើពិធីខមាទោស និងរំកិលព្រះសពដាក់មឈូស ។
តាមដំណឹងពីគណៈកម្មការបុណ្យ ពិធីបូជាព្រះសពនឹងធ្វើ នៅវេលាម៉ោង ១០ យប់ ថ្ងៃពុធ ១០ កើត ខែមាឃ ឆ្នាំ រោង ចត្វាស័ក
ព. ស. ២៥៥៦ ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈ គ. ស. ២០១៣ ។ សូមបញ្ជាក់ថា ព្រះតេជព្រះគុណ និលត្ថេរ ថាច់ សាង ប្រសូត
ឆ្នាំថោះ ព. ស. ២៤៧១ គ. ស. ១៩២៧ និងសាងផ្នួសបាន ៦៣ព្រះវស្សា ៕