ព្រះសង្ឃ​ហែ​ក្បួន​ទាមទារ​ឲ្យ​ក្រសួង​ធម្មការ​រក​អ្នក​​លួច​ព្រះ​បរម​សារីរិកធាតុ

ព្រះសង្ឃ​គង់​ឈរ​បិទ​ផ្លូវ​ព្រះស៊ីសុវត្ថិ ខាង​មុខ​សាលសន្និសីទ​ចតុមុខ ទាមទារ​ឲ្យ​មន្ត្រី​ក្រសួង​ធម្មការ និង​មន្ត្រី​សង្ឃ ដោះស្រាយ​រឿង​បាត់​ព្រះ​បរម​សារីរិកធាតុ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ ឆ្នាំ​២០១៣ ។
ព្រះសង្ឃ​គង់​ឈរ​បិទ​ផ្លូវ​ព្រះស៊ីសុវត្ថិ ខាង​មុខ​សាលសន្និសីទ​ចតុមុខ ទាមទារ​ឲ្យ​មន្ត្រី​ក្រសួង​ធម្មការ និង​មន្ត្រី​សង្ឃ ដោះស្រាយ​រឿង​បាត់​ព្រះ​បរម​សារីរិកធាតុ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ ឆ្នាំ​២០១៣ ។

ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ប្រហែល​ជិត ២០០​ អង្គ​ និង​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ​ដង្ហែ​ក្បួន​ចេញ​ពី​ទីលាន​ប្រ ជាធិ បតេយ្យ​ ឆ្ពោះ​ ទៅ​កាន់​សាល​ចតុមុខ ជា​ទី​កន្លែង​ដែល​ក្រ សួង​ធម្មការ​កំពុង​ធ្វើ​អនុ​សំវច្ឆរ​មហា​សន្និបាត​មន្ត្រី​សង្ឃ​ទូ ទាំង​ ប្រទេស ​លើក​ទី​២២ ដើម្បី​ដាក់​ញត្តិ​ទាមទារ​ឲ្យ​រដ្ឋ មន្ត្រី​ក្រសួង​ធម្មការ និង​សុំ​ឲ្យ​សម្ដេច​សង្ឃ​ទាំង​ពី​គណៈ​ស្វែង​រក ឲ្យ​ឃើញ​ជន​ដែល​បាន​លួច​សុវណ្ណ​កោដ្ឋ​ព្រះ​បរម​សារីរិក ធាតុ​នៅ​ភ្នំ​ព្រះរាជ​ទ្រព្យ ឬ​ភ្នំ​ឧត្តុង្គ​កន្លង​មក ។

ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​គង់​ឈរ​ហាល​ភ្លៀង​នៅ​ក្រៅ​របង​សាល​ចតុមុខ ហើយ​បាន​ដាក់​កំណត់​រយៈ​ពេល ១៥​នាទី ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​សាសនា​និង​ធម្មការ ឬ​តំណាង​សង្ឃ​ចេញ​មក​ទទួល​ញត្តិ​ទាមទារ​នេះ បើ​មិន​ដូច្នោះ​ទេ​ព្រះ​សង្ឃ និង​ពុទ្ធបរិស័ទ នឹង​ទម្លាយ​របង​ចូល​ក្នុង​បរិវេណ​សាល​ចតុមុខ។ ព្រះសង្ឃ​និង​ពលរដ្ឋ​បាន​បិទ​ផ្លូវ​​ព្រះស៊ីសុវត្ថិ ម្ដុំ​សាល​ចតុមុខ ៕