ព្រះសង្ឃខ្មែរក្រោមប្ដឹងរដ្ឋាភិបាលវៀតណាមអំពីបទប្លន់ទ្រព្យសម្បត្តិ សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា កំពុងតែស្វះស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នជាតិ និងអន្តរជាតិនានានៅក្នុងប្រទេសកម្ពុជា ដើម្បីប្ដឹងរដ្ឋាភិបាលវៀតណាមអំពីបទប្លន់យកទ្រព្យសម្បត្តិរបស់ព្រះសង្ឃ និងពលរដ្ឋ ខ្មែរក្រោម នៅច្រកព្រំដែនវៀតណាម – កម្ពុជា ។

កាលពីថ្ងៃ ២៨ ខែតុលា ឆ្នាំ ២០១៤ ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅប្រទេសកម្ពុជា ចំនួន ១៣ អង្គ និងរូប ត្រូវបានរដ្ឋា ភិបាលវៀតណាមបណ្ដេញចេញពីទឹកដីកម្ពុជាក្រោមឲ្យត្រឡប់ទៅប្រទេសកម្ពុជាវិញ ខណៈដែលពួកគេបានចូលទៅវត្តខ្វែង ទទឹង ឋិតនៅក្នុងខេត្តក្រមួនស ដើម្បីធ្វើបុណ្យកឋិនទាន ។ ពេលព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមទាំងនេះ ត្រឡប់មកស្រុកខ្មែរ វិញ ត្រូវបានប៉ូលិសច្រកព្រំដែនវៀតណាមរឹបយកទ្រព្យសម្បត្តិ ជាប្រាក់ និងសម្ភារៈ អស់ជាច្រើន ។
តើដំណើរការប្ដឹងផ្ដល់មួយនេះ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័ននានានៅក្នុងប្រទេសកម្ពុជា អាចសម្រេចបានជាផ្លែផ្កាអ្វី ដែរឬទេ ? លោក សឺន ថាយ ធន បានសម្ភាស ព្រះតេជព្រះគុណ ឡាយ ឡាត អគ្គលេខាធិការនៃសមាគមព្រះសង្ឃខ្មែរកម្ពុជា ក្រោមអំពីបញ្ហានេះ ដូចតទៅ៖
ព្រះសង្ឃខ្មែរក្រោមប្ដឹងរដ្ឋាភិបាលវៀតណាមអំពីបទប្លន់ទ្រព្យសម្បត្តិ