ព្រះសង្ឃផ្ដល់អាហារូបករណ៍ដល់និស្សិត ខ្មែរក្រោមនៅខេត្តព្រះត្រពាំង

Thach Vuong 3
និស្សិតខ្មែរក្រោមដែលបានផ្ដល់អាហារូបករណ៍ពីព្រះសង្ឃ នៅវត្តផ្នោកំបុត ។

ព្រះសង្ឃ​ខ្មែរក្រោម នៅ​ខេត្ត​ព្រះ​ត្រពាំង បានផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ខ្មែរក្រោម​ដែល​កំពុង​សិក្សា នៅតាម សកល វិ​ទ្យ​ល័យ​នានា នៅ​ដែនដី​កម្ពុជា​ក្រោម ហើយ​កំពុង​ជួប​កង្វះខាត​ក្នុង​ជីវភាព ។ ពិធី​នេះ ធ្វើឡើង នៅ​ព្រឹក ថ្ងៃទី ០៩ ខែកុម្ភៈ នៅ​វត្ត​ផ្នោ​រ​កំបុត ស្រុក​កំពង់ធំ ឬ ស្រុក​ចូ​វ​ថា​ញ់ ខេត្ត​ព្រះ​ត្រពាំង តាមរយៈ​ព្រះតេជព្រះគុណ ថាច់ យ៉ួង ដែល បានទទួល​ប្រាក់ឧបត្ថម្ភ​នេះ​ពី​សប្បុរសជន​ខ្មែរក្រោម​នៅ​ប្រទេសក្រៅ ។​

​ព្រះតេជព្រះគុណ ថាច់ យ៉ួង តំណាង​ម្ចាស់​ឧបត្ថម្ភ​ដែល​បានផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត បាន​ថ្លែងថា ព្រះអង្គ បាន​ជូន​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ខ្មែរក្រោម ចំនួន ១៨ ចំណែក ក្នុង ១ ចំណែក​បានទទួល​ប្រាក់​ចំនួន ៣០០ ដូ​ល្លារ ៕

Thach Vuong 7 Thach Vuong 6 Thach Vuong 4  Thach Vuong 2 Thach Vuong 1