ព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមនៅភ្នំពេញប្រារព្ធ​ពិធីបុណ្យទក្ខិណានុប្ប​ទានប្រគេន​ព្រះវិញ្ញាណក្ខ័ន្ធភិក្ខុ អៀង សុខធឿន

ដោយ.ថាច់ សុធា
កាលពីពីរឆ្នាំកន្លងទៅគឺនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០០៧ ព្រះសង្ឃខ្មែរ
ក្រោមមួយព្រះអង្គត្រូវគេរកឃើញសុគតនៅវត្តទ្រនំជ្រឹងស្រុកអង្គស្នួល
ខេត្តកណ្តាលនៃប្រទេសកម្ពុជាសពរបស់ព្រះអង្គត្រូវគេអារ ក ។

កាលពីថ្ងៃសុក្រទី ២៧ ខែកុម្ភៈ សប្តាហ៍កន្លងទៅនេះព្រះសង្ឃខ្មែរក្រោម
បានប្រមូលផ្តុំគ្នានៅវត្តសាមគ្គីរង្សីប្រារព្ធពិធីតាមបែបពុទ្ធសាសនាដើម្បី
រំឭកខួបលើកទីពីរនៃការសុគតរបស់ព្រះអង្គ អ៊ាង សុខធឿន ។

ពិធីរំឭកដួងវិញ្ញាណក្ខន្ធនេះ ចាប់ផ្តើមនៅពេលល្ងាច ដែលមានវេទិកា
មួយដើម្បីថ្លែងនូវអ្វីដែលក្រុមសិទ្ធិមនុស្ស និងក្រុមសកម្មជន ខែ្មរក្រោម
ពិពណ៌នាថា ប្រើអំណាចដ៏ឃោរឃៅរបស់រដ្ឋាភិបាលវៀតណាមនិង
រដ្ឋាភិបាលកម្ពុជាដើម្បីបង្រ្កាបទៅលើក្រុមសិទ្ធិមនុស្សនិងជាការរើស
អើងអត្តសញ្ញាណនៃក្រុមជនជាតិដើមខ្មែរក្រោម ។

ការសុគតរបស់ព្រះសង្ឃខ្មែរក្រោម អ៊ាង សុខ ធឿន៖
សាកសពព្រះសង្ឃខែ្មរក្រោម មានកំណើត នៅកម្ពុជាក្រោម អ៊ាង សុខ
ធឿន ត្រូវបានគេរក ឃើញនៅពេលព្រឹក បន្ទាប់ពីបានចូលរួមក្នុងក្បូន
បាតុកម្មមួយនៅស្ថានទូតយួន ក្នុងទីក្រុងភ្នំពេញ ដោយតវ៉ាសុំឲ្យប្រទេស
វៀតណាម មានការគោរព សិទ្ធិជនជាតិដើមខ្មែរក្រោម ។

ប៉ូលិសបានថ្លែងថា ការសុគតរបស់ព្រះអង្គ គឺជាការធ្វើអត្តឃាតហើយ
ទុកចោលសាកសពរបស់ ព្រះអង្គដោយគ្មានការស៊ើបអង្កេតបន្ថែម ។
ក្រុមអង្គការសិទ្ធិមនុស្សនិងសកម្មជនខ្មែរក្រោមបានសង្ស័យចំពោះ
ឃាតកម្មរបស់ព្រះអង្គថា ជាហេតុផលនយោបាយមួយនិងរដ្ឋាភិបាល
យួនជាអ្នកសម្លាប់ ។

ការសន្យាពីអន្តរជាតិដើម្បីជួយដល់ខ្មែរក្រោម៖
យោងតាមក្រុមមន្រ្តីសិទ្ធិមនុស្សនៅមូលដ្ឋានបានឲ្យដឹងថាការធ្វើទុក្ខ
ទោសដល់ជនជាតិដើមខ្មែរក្រោមដោយរដ្ឋាភិបាលវៀតណាមនឹងត្រូវ
គេលើកឡើងនៅឯសន្និបាតសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្នុងខែ
ឧសភាខាងមុខនេះ ។

នៅក្នុងកិច្ចជំនួបជាមួយភ្នាក់ងារពិសេស នៃ អង្គការសហប្រជាជាតិស្តី
អំពីក្រុមអ្នកការពារសិទ្ធិ មនុស្ស គឺលោកស្រី Margaret Sekaggya និង
ភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនអង្គការសហប្រជាជាតិនៅទីក្រុងបឹង
កក់ ប្រទេសថៃឡងដ៍ កាលពីខែមុន លោក អាង ចាន់រិទ្ធ នាយកប្រតិ
បត្តិអង្គការ សិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមដែលមានទីតាំងនៅ ទីក្រុង
ភ្នំពេញបានប្រាប់ថាស្ថាប័នអង្គការអន្តរជាតិ នឹងអំពាវនាវដល់ក្រុមមន្រ្តី
វៀតណាមការពារចំពោះការចោទប្រកាន់ដោយចាត់ទុកខែ្មរក្រោមក្រុម
កុលសម្ព័ន្ធភ្នំម៉ុងតាញ៉ា ព្រមទាំងក្រុមជនជាតិដើមផ្សេងទៀតថាប្រឆាំង
នឹងខ្លួននោះ ។

លោកនិយាយថា លោកស្រីនឹងចាត់វិធានការ ហើយករណីនេះនឹងត្រូវ
គេលើកឡើងនិយាយ ។ លោកបន្ថែមទៀតថា ស្នងការជាន់ខ្ពស់សម្រាប់
ជនភៀសខ្លួន (UNHCR) ប្រចាំនៅទីក្រុងបឹងកក់ក៏ យល់ព្រម ដើម្បី
ពិនិត្យមើលរបាយការណ៍កន្លងទៅនេះ ស្តីពីការធ្វើការគាបសង្កត់ដោយ
ប្រើអំពើហិង្សាដែលបានទទួលពីខ្មែរក្រោម ក្នុងការស្វែងរកសិទ្ធិជ្រក
កោនជាភៀសខ្លួននៅក្នុងប្រទេសថៃផងដែរ ។ លោកនិយាយថាអង្គ
ការ UNHCR កាលពីមុនមិនបានទទួលរបាយការណ៍ទាំងនេះទេ ។

ភ្នាក់ងារយួនចូលតាមដានខ្មែរក្រោមដល់ក្រុងភ្នំពេញ ៖
លោក អាង ចាន់រិទ្ធ អ្នកគាំពារសិទ្ធិមនុស្ស ខ្មែរក្រោមបានបញ្ជាក់
ដោយនិយាយប្រាប់ ភ្នំពេញ ប៉ូស្ត កាលពីថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ ២០០៩
អំពី ព្រឹត្តិការណ៍ព្រះសង្ឃខ្មែរក្រោម បានធ្វើបាតុកម្មនៅ មុខស្ថាន
ទូតយួនថា រដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យភ្នាក់ងារវៀតណាម
ដើម្បីធ្វើសហប្រតិបត្តិការនៅ ក្នុងតំបន់ក្នុងការតាមដាននិងស៊ើបអង្កេត
ទៅលើសកម្មជនខ្មែរក្រោម ។

លោកមានប្រសាសន៍យ៉ាងនេះ៖ «យើងតែង តែមើលឃើញភ្នាក់ងារ វៀតណាមនៅឯកន្លែងដែលយើងធ្វើការប្រមូលផ្តុំគ្នា។ ពួកគេស្លៀក
ពាក់សម្លៀកបំពាក់ស៊ីវិល និងដោយមានម៉ាស៊ីនថតវេឌីអូមកថតពួក
យើងដើម្បីសម្គាល់នូវព្រះសង្ឃដែលបានចូលរួមក្នុងការធ្វើបាតុកម្ម ។
ពួកគេទាំងនោះនិយាយ ភាសាវៀតណាមទៅកាន់គ្នាគេហើយក្រុម
ធ្វើបាតុ កម្មរបស់យើងបានឃើញពួកគេជាញឹកញាប់ ហើយ ឥឡូវនេះថែមទាំងស្គាល់ពួកគេទៀតផង»។

ប្រតិកម្មពីសំណាក់អន្តរជាតិ៖
កាលពីខែកន្លងទៅនេះ អង្គការឃ្លាំមើលសិទ្ធិមុនស្ស (Human Right
Watch) បានចេញរបាយ ការណ៍ប្រមាណ ១២៥ ទំព័រ ស្តីពីការរំលោភ
សិទ្ធិ មនុស្សខ្មែរក្រោម នៅតំបន់ដែនដីសណ្តទន្លេមេគង្គ ពីសំណាក់
រដ្ឋាភិបាលវៀតណាម និងកម្ពុជាថាព្រះសង្ឃជនជាតិដើមខ្មែរក្រោម
នៅកម្ពុជាក្រោមត្រូវបានរដ្ឋាភិបាលក្រុងហាណូយ និង ភ្នំពេញ ធ្វើទុក្ខ បុកម្នេញផ្នែកសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ង ។

ក្នុងរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមុនស្ស (Human Right Watch)
ដដែលបានបញ្ជាក់ថា ព្រះសង្ឃខ្មែរជាច្រើនត្រូវបានរដ្ឋាភិបាលយួននៃប្រ
ទេសវៀតណាមចាប់ផ្សឹក និងដាក់ពន្ធនាគារ យ៉ាងអយុត្តិធម៌ ដោយគ្រាន់តែ
ព្រះសង្ឃទាំងនោះធ្វើបាតុកម្មដោយអហិង្សាដើម្បីទាមទារឲ្យរដ្ឋាភិ បាលគោរពសិទ្ធិខ្មែរក្រោមប៉ណ្ណោះ និងរដ្ឋាភិបាលក្រុងភ្នំពេញ នៃប្រទេស
កម្ពុជាបានសហការគ្នានឹងយួនក្នុងការចាប់បញ្ជូនព្រះតេជព្រះគុណទឹម
សាខនទៅដាក់គុកនៅកម្ពុជាក្រោម ។ ជាពិសេសករណីព្រះភិក្ខុ អ៊ាង
សុខ ធឿន ត្រូវបានគេធ្វើឃាតដោយអាថ៌កំបាំង មិនមានការស្វែងរក
យុត្តិធម៌ពីសំណាក់ក្រុងភ្នំពេញ ។

ទាក់ទិននឹងករណីនេះ លោក ប្រេដ អាដាំ បានមានប្រសាសន៍ខ្មែរ
ក្រោមជាពូជសាសន៍មួយ ដែលត្រូវបានក្រុងហាណូយធ្វើបាបនៅ
កម្ពុជាក្រោម និងរដ្ឋាភិបាលក្រុងភ្នំពេញធ្វើការរើសអើងនៅប្រទេស
កម្ពុជាថា«ក្រុមជាតិពន្ធុមួយ ដែលមានការគាំពារដោយប្រទេសពីរ
តែទីបំផុតគ្មានបានការពារអ្វីសោះ» ។

ប្រតិកកម្មពីសំណាក់រដ្ឋាភិបាលយួននិងខ្មែរ៖
រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញ៉ាឫទ្ធិ បានច្រានចោលលទ្ធ
ផលរបាយការណ៍នោះដោយ និយាយថា«ការរិះគន់ដោយក្រុម
សង្គមស៊ីវិលចំពោះរដ្ឋាភិបាលវៀតណម និងកម្ពុជានោះមិនបាន
ជួយការពារដល់ខ្មែរក្រោមទេ»។

លោកបានបន្ថែមទៀតថា «ពួកគេមិនបាន ដឹងរឿងអ្វីទាំងអស់ពួក
គេធ្វើការដើម្បីលុយតែប៉ុណ្ណោះ ។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាធ្វើការដោយ
សន្តិភាពជាមួយនឹងអាជ្ញាធរវៀតណាមដើម្បីភាពរីកចម្រើនរបស់
ខ្មែរកម្ពុជាក្រោម»។

ភ្នាក់ងារសារព័ត៌មានវៀតណាម ដែលគ្រប់គ្រងដោយរដ្ឋបានដកស្រង់
សម្តីរបស់អ្នកនាំពាក្យក្រសួងការបរទេសក្រុងហាណូយដោយនិយាយ
ថា លោក Le Dung បានច្រានចោលនូវរបាយការណ៍ទាំងនោះថា
«ជាការប្រឌិតទាំងស្រុង» ហើយថា សេរីភាពនៃការបញ្ចេញមតិ និង
សេរីភាពខាងជំនៀ សាសនានៅក្នុងប្រទេសវៀតណាមត្រូវបានការ
ពារស្របតាមធម្មនុញ្ញ ៕.