ព្រះសង្ឃនិងប្រជាពលរដ្ឋខែ្មរក្រោមប្រតិកម្មទៅនឹងអំណោយរបស់មេដឹកនាំយួន

ដោយៈ ចៅ មុនីខេមរា
មន្រ្តីកម្មាភិបាលខ្មែរក្រោម ដែលកំពុងបំរើការងារក្នុងជួររដ្ឋាភិបាលកុម្មុយនិស្តយួន បានឲ្យដឹងថាបន្ទាប់ពីមានការបើកសិទ្ធិឲ្យខ្មែរក្រោមអាចប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌតាមពុទ្ធឱវាទ រដ្ឋាភិបាលយួននៅបានចំណាយលុយអស់រាប់ពាន់លានដុង ដើម្បីទិញទេយ្យវត្ថុ និងអំណោយផ្សេង ៗ ដែលរួមទាំងលុយកាសបន្តិចបន្តួចប្រគេនព្រះសង្ឃ និងបងប្អូនខ្មែរក្រោមក្រីក្រទៀតផង ។
មន្រ្តីកម្មាភិបាលខ្មែរក្រោម ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ និងស្ទើមកដល់សព្វថ្ងៃ គណៈ-កម្មការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មការធិការប្រជាជន
គណៈកម្មការរណសិរ្សយួន ព្រមទាំងតំណាងផ្នែក ស្ថាប័ន អង្គការមហាជន និងថ្នាក់ដឹកនាំភូមិភាគនានា បានចាត់ចែងឲ្យតំណាងរបស់ខ្លួនចុះទៅសុខទុក្ខព្រះសង្ឃនៅតាបណ្តាខេត្តមួយចំនួន ដែលរួមខេត្តឃ្លាំង ខេត្តព្រះត្រពាំង ខេត្តក្រមួនស ខេត្តពលលាវ និងខេត្តមាត់ជ្រូកជាដើម ។
នៅឯខេត្តឃ្លាំង មន្រ្តីកម្មាភិបាលខ្មែរក្រោមរូបនេះបានបង្ហើបឲ្យដឹងថា គណៈកម្មាធិការប្រជាជនខេត្តបានចាត់តាំងក្រុមកម្មាភិបាលចំនួន ៩ ក្រុម ទៅសួរសុខទុក្ខ និងចំណាយថវិកាជិត ១ ពាន់លានដុង ដើម្បីចាត់ចែងជាទេយ្យវត្ថុ ប្រគេនជូនព្រះសង្ឃនៅតាមវត្តខ្មែរនានាទាំង ៩២ វត្ត និងគ្រួសារគោលនយោបាយ កម្មាភិបាលចូលនិវត្តន៍ គ្រួសារខ្មែរក្រីក្រក្នុងខេត្ត ។ ជាពិសេសមន្ទីវប្បធមិ កីឡា និងទេសចរណ៍ស្អីគេនោះ បានសហការជាមួយស្ថានីទូរស្សន៍ ខេត្តចាត់តាំងសកម្មភាពវប្បធមិសិល្បៈ កីឡា ជាច្រើន រីឯស្ថានទីយទូរទស្សន៍បានធ្វើការផ្សាយបន្តផ្ទាល់ នូវកម្មវិធីសិល្បៈដែលសំដែងដោយក្រុមសិល្បៈខ្មែរនៅខេត្តឃ្លាំង ដែលមើលទៅហាក់ដូចជាក្នុងគោលបំណងបង្រួបបង្រួមជាតិអីចឹង ។
ចំណែកនៅខេត្តព្រះត្រពាំង ក្រៅពីក្រុមកម្មាភិបាល ថ្នាក់ដឹកនាំយួនបានទៅសួរសុខទុក្ខ ប្រសិទ្ធពរ និងប្រគេនទេយ្យវត្ថុបន្តិចបន្តួដល់ព្រះសង្ឃដែលបំរើគោលនយោបាយយួន គណៈកម្មាធិការ
រណសិរ្សខេត្តនេះ នៅទាំងចលនាសប្បុរសជន ឬភាសាសាមញ្ញចាប់ចំរិតបងប្អូនខ្មែរក្រោមក្នុងខេត្តនេះ ឲ្យចូលរួមវិភាគទានជាអំណោយនឹងក្រុមថ្នាក់ដឹកនាំយួន ជូនដល់គ្រួសារក្រីក្រដ៏ទៃទៀតបានប្រមាណជិត ២ ពាន់ចំណែក ក្នុងអំណោយមួយចំណែក ៗ គឺមានលុយ ១ ២០០ ពាន់ដុង ។
នៅខេត្តក្រមួនស និងពលលាវ ត្រូវបានគេរាយការណ៍ឲ្យដឹងដែរថា ពួកគណៈកម្មការយួនស្អីគេនោះក៏បានចាត់តាងក្រុមកម្មាភិបាលជាច្រើនក្រុមដែរ ដើម្បីជួបព្រះសង្ឃ និងជនរួមជាតិខ្មែរក្រោម ដែលកំពុងរស់នៅក្រោមការអាណានិគមរបស់ខ្លួន ។ ប្រភពពីខេត្តខាងលើបានឲ្យដឹងថា ក្នុងដំណើរចុះសួរសុខទុក្ខព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងខេត្តទាំងពីរខាងលើនេះ នៅក្នុងខេត្តក្រមួនស គណៈកម្មារបស់ក្រុងហាណូចំណាយប្រាក់អស់ចំនួន ៤០ លានដុង រីឯខេត្តពលលាវវិញត្រូវចំណាយអស់ជាង ៣០ លានដុង ។
និស្សិតខ្មែរក្រោម ដែលកំពុងសិក្សានៅសាកលវិទ្យាល័យទីក្រុងព្រែកឫស្សី បានឲ្យដឹងផងថា ក្រៅពីនាំពាំអំណោយទៅចែកជូនប្រជាពលរដ្ឋ និងប្រគេនព្រះសង្ឃក្នុងខេត្តខាងលើ នៅឯខេត្តព្រែកឫស្សី រដ្ឋាភិបាលយួនក៏បានចាប់តាំងតំណាងថ្នាក់ដឹកនាំរបស់ខ្លួនយកអំណោយទៅប្រគេនព្រះសង្ឃ ដែលក្នុងនោះមានវត្តពិទូឃោសរង្សី ក្រោមការគ្រប់គ្រងរបស់ព្រះចៅអធិការឈ្មោះ លី ហ៊ុង ដែលគេស្គាល់ថា ជាសកម្មជនពិសេសរបស់រដ្ឋាការយួន និងក្រុមព្រះសង្ឃសាមគ្គីស្នេហាជាតិស្អីគេនោះ ។
គួរបញ្ជាក់ថា នេះគឺជាលើកទីមួយដែលព្រះសង្ឃ និងនិស្សិតខ្មែរក្រោមមើលឃើញច្បាស់នឹងភ្នែក ពីឥរិយាបថនយោបាយរបស់រដ្ឋាភិបាលយួន ។ មជ្ឈដ្ឋានជាតិ និងអន្តរជាតិដែលស្គាល់ច្បាស់ចរិតថ្នាក់នាំ យួនបានរិះគន់ថា នេះគឺជាការបន្ទន់ឥរិយាបថដ៏ប្រពៃរបស់ក្រុងហាណូយ ក្រោយពីមានការទាមទារពីសហព័ន្ធខ្មែរ កម្ពុជាក្រោម និងការដាក់គំនាបពីសហគមន៍អន្តរជាតិ ។ ព្រះសង្ឃ និស្សិត និងប្រជាពលរដ្ឋខ្មែរក្រោមសង្ឃឹមថា តាមរយៈការតស៊ូដោយមតិរបស់សហព័ន្ធ ទៅអានាគតក្រុងហាណូយនឹងអាចផ្តល់សិទ្ធិសេរីភាពគ្រប់គ្រាន់ ដើម្បីឲ្យខ្មែរក្រោមមានសិទ្ធិស្វ័យសំរេចវាសនាខ្លួន ៕.