ព្រះសង្ឃ​ខ្មែរក្រោម ៥ អង្គ​ត្រូវ​ឃាត់ ព្រះកាយ និង​ដោះលែង​មកវិញ ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​លើ​កម្មករ​នៅ​ភ្នំពេញ​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

ព្រះសង្ឃ​ខ្មែរក្រោម នៃ​វត្ត​សាមគ្គី​រង្សី ៥ អង្គ ដែល​កងកម្លាំង​អន្តរាគមន៍​ពិសេស​ទ័ព​ឆត្រយោង ៩១១ ចាប់ឃុំខ្លួន​នៅ​បន្ទាយ កាលពី​ថ្ងៃត្រង់​ទី ២ ខែមករា ត្រូវបាន​ដោះលែង​វិញ​ហើយ​នៅ​ម៉ោង​ប្រមាណ ១២ អា​ធ្រា​ត្រ​ចូល​ថ្ងៃទី ៣ បន្ទាប់ពី​ឃុំខ្លួន​ប្រមាណ​ជាង ១០ ម៉ោង​រួចមក ។​

ព្រះសង្ឃខ្មែរក្រោម ៥ អង្គ ត្រូវបានដោះលែងមកវិញ នៅអធ្រាធរំលងថ្ងៃទី ២ ចូល ទី ៣ ខែមករា ឆ្នាំ ២០១៤ ។
ព្រះសង្ឃខ្មែរក្រោម ៥ អង្គ ត្រូវបានដោះលែងមកវិញ នៅអធ្រាធរំលងថ្ងៃទី ២ ចូល ទី ៣ ខែមករា ឆ្នាំ ២០១៤ ។

ព្រះសង្ឃខ្មែរក្រោម ៥ អង្គត្រូវឃាត់ព្រះកាយ

ការដោះលែង​នោះ បន្ទាប់ពី​មាន​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​មន្ត្រី​សិទ្ធិមនុស្ស​ក្នុងស្រុក​ជាច្រើន​ទៀត  និង​មាន​ការតវ៉ា​ពី  ព្រះតេជព្រះគុណ  សៀង សុវណ្ណារ៉ា ជា​ព្រះចៅអធិការ​វត្ត សាមគ្គីរង្សី មក  ។​

​ចំណែក​ប្រជាពលរដ្ឋ​ជា​បាតុករ​ប្រមាណ ១០ នាក់​ផ្សេងទៀត ដែល​បាន​ចាប់ខ្លួន​ជាមួយគ្នា​នោះដែរ ពុំទាន់​ដោះលែង​នៅឡើយ ហើយ​នៅក្នុង​ចំណោម​ទាំង ១០ នាក់​នោះ​សុទ្ធ​តែមាន​របួស​ដោ​យស​ម​ត្ថ​កិច្ច​វាយ ក្នុងនោះ​មាន ២ នាក់​របួសធ្ងន់​ដោយ​បែកក្បាល និង​បាក់ដៃ ។​

ព្រះតេជព្រះគុណ ថាច់ ថាវរី បានប្រាប់អ្នកកាសែត នៅទីលានប្រជាធិបតេយ្យ ក្រោយពេលព្រះសង្ឃទាំងនេះ ត្រូវបានដោះ លែងមកវិញថា៖

“តាំង​ពី​ល្ងាច​ដល់​ឥឡូវ គេ​ហៅ​យើង​ទៅ ប៉ុន្តែ​អ្វី​គេ​ហៅ​យើង​ទៅ​ វា​សុទ្ធតែ​គេ​ដាក់​កងកម្លាំង​រាជ​អាវុធហត្ថ ស្ទះ​យើង​ព្រះសង្ឃ​យើង​ដែរ យើង​មិន​បាន​ចូល​ទៅ​ក្នុង​អន្ទាក់​ដែល​គេ​ត្រៀម​នឹង​ចាប់​យើង​នោះ​ទេ ។ យើង​ឃើញ​អ្វី​ដែល​គេ​ហៅ​យើង​ទៅ​នោះ គឺជា​អន្ទាក់​ទេ សម្រាប់​ចាប់​យើង​តែ​ម្ដង ។ តែ នៅ​ពេល​នេះ ជា​ម៉ោង ០៩ ​ជាង​ ​ទើប​ឃើញ​គេ​ខាង​ក្រសួង​ធម្មការ​គេ​ខល​មក​ស៊ីញេ​ដើម្បី​ធានា ឲ្យ​ព្រះ​សង្ឃ​ប្រាំ​ព្រះ​អង្គ​នេះ​រួច​ខ្លួន ។ ប៉ុន្តែ​រហូត​ទៅ​ដល់​ម៉ោង ១០ ជាង​ទៅ​ដល់​ជិត​ម៉ោង ១១ ទើប​យើង​ធានា​បាន​ព្រះអង្គ​ចេញ​មក​វិញ ក្នុង​នោះ សូម​ឲ្យ​ UN មួយ​ទេ និង​តំណាង​ចៅអធិការ​វត្ត មួយ​ទេ ដែល​ចូល​ទៅ​ធានា​ឲ្យ​ព្រះអង្គ​ចេញ​មក តែ​ចំពោះ​អង្គការ​សង្គម​ស៊ីវិល និង តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​ទៀត​ដែល​បាន​សកម្ម​យ៉ាង​ច្រើន​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​ជួយ​រំដោះ​ព្រះ​សង្ឃ​ទាំង​ឲ្យ​បាន​រួច​ផុត​ពី​កណ្ដាប់ដៃ​ដ៏​ឃោរឃៅ​បំផុត​របស់​រាជរដ្ឋាភិបាល​ដែល ​បាន​បង្កើត​ឡើង ក៏​គេ​មិន​ឲ្យ​ចូល​ដែរ” ។

​ក្នុងការ​ប​ង្រា​ប នៅ រោងចក្រ ចុង ជី​ញ សង្កាត់​ដំបូល ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ថ្ងៃទី ០២ មករា នេះ ព្រះសង្ឃ ៥ អង្គ ក្នុង ចំណោម​ព្រះសង្ឃ​បាតុកម្ម ប្រមាណ ៥០ អង្គ ត្រូវ​ចាប់ខ្លួន និង​ផ្សឹក​ថ្ងៃនេះ សុទ្ធ​ជា​ព្រះសង្ឃ ខ្មែរក្រោម គង់ នៅ​វត្ត សាមគ្គី​រង្សី ក្រុង​ភ្នំ​ព​ញ​ទាំងអស់ ព្រះសង្ឃ​ទាំង ៥ អង្គ​រួមមាន ភិក្ខុ មាស វិចិត្រ ភិក្ខុ ថាច់ ហា​សំអាង គ្រូ​សូ​ត្ត​វត្ត​សាមគ្គី​រង្សី និង​ជា លេខា​សមាគម ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ភិក្ខុ គង់ រតនៈ​សា​រ៉ា​យ ភិក្ខុ ឡាយ ឡា​ត អតីត​ចៅអធិការ​វត្ត ដូន​ទ្រូ នៅ​ស្រុក​ជ្រោ​យញរ ខេត្ត​ឃ្លាំង ដែល​ទើបតែ​ភៀសខ្លួន​ទៅ​ប្រទេស​កម្ពុជា និង ភិក្ខុ គឹម ចាន់ ថន ។ ភិក្ខុ ទាំង ៥ អង្គ នេះ តែងតែ​ចូល រួម​បាតុកម្ម នៅ​ទី​ក្រង​ភ្នំពេញ ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ , អង្គការក្រៅរដ្ឋាភិបាល​, ក្រុម​តវ៉ា​ដីធ្លី និង ចូល​រូ​ម​បាតុកម្ម ទារ​ឲ្យ​អាជ្ញាធរ​វៀតណាម ដោះលែង​ព្រះសង្ឃ ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម ផងដែរ ។​

​ព្រះសង្ឃ ៥ អង្គ ដែល​ត្រូវបាន​អាជ្ញាធរ​ឃាត់​ព្រះកាយ​នេះ ធ្វើឡើង​នៅក្នុង​ការប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​មួយ​រវាង កងកម្លាំង ទ័ព​ឆត្រយោង ៩១១ និង កម្មករ​នៅមុខ​រោងចក្រ យ៉ាក​ជីន នៅ​ទីក្រុង​ភ្នំពេញ ។​

​នៅ​ម៉ោង​ប្រមាណ ១២ ថ្ងៃត្រង់ ថ្ងៃទី ០២ ខែមករា ឆ្នាំ ២០១៤ នេះ មានការ​ប៉ះទង្គិច​គ្នា​មួយ​រវាង​ក្រុមកម្មករ មន្ត្រី​សហជីព និង​ព្រះសង្ឃ ជាមួយ​កម្លាំង​ទ័ព​ឆត្រយោង ៩១១ នៅមុខ​រោងចក្រ យ៉ាក​ជីន ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​មនុស្ស ១៥ នាក់ ត្រូវបាន​ឃាត់ខ្លួន និង​មនុស្ស​ជាច្រើន​នាក់​ទៀត​រងរបួស ។ ហេតុការណ៍​ប៉ះទង្គិច​គ្នា​នេះ បានកើត ឡើង​ដោយសារ កម្មករ​រាប់ពាន់នាក់​នៅ​តំបន់​សេដ​កិច្ច​ពិសេស​ភ្នំពេញ​ដែល​នៅក្បែរនោះ តវ៉ា​ទាមទារ​ឲ្យ​ដោះ លែង តំណាង​របស់ខ្លួន ៣ នាក់ ដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នៅ​ព្រឹក​នេះ ហើយ​ឈានដល់​ការ​ប៉ះ​ពាក្យសម្តី និង​គប់​ដប ទឹក សុទ្ធ​ដាក់គ្នា រហូតដល់​ផ្ទុះ​ហិង្សា ។ មន្ត្រី​សិទ្ធិមនុស្ស​ដែល​ឃ្លាំមើល​ព្រឹត្តិការណ៍​នេះ ឲ្យ​ដឹងថា អ្នក​ដែល​ត្រូវបាន ចាប់ ខ្លួន​នោះ រួមមាន ព្រះសង្ឃ តំណាង​សហជីព​កម្មករ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ អ្នកសម្របសម្រួល​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា លោក ថេ​ង សា វឿន ប្រជា​សហគមន៍​បឹងកក់ លោក ពុទ្ធិ​ស័​ក្កិ ជាដើម ។​

ម៉ោង ៦:៣១ នាទីល្ងាច ថ្ងៃទី ០២ ខែមករា ឆ្នាំ ២០១៤៖ ព្រះតេជព្រះគុណ សៀង សុវណ្ណារ៉ា ព្រះចៅអធីការវត្តសាមគ្គីរង្សី និងជាអនុប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម តវ៉ាទាមទារឲ្យអាជ្ញាធរខ្មែរដោះលែងព្រះសង្ឃខ្មែរក្រោម ៥ អង្គ ។
ម៉ោង ៦:៣១ នាទីល្ងាច ថ្ងៃទី ០២ ខែមករា ឆ្នាំ ២០១៤៖ ព្រះតេជព្រះគុណ សៀង សុវណ្ណារ៉ា ព្រះចៅអធីការវត្តសាមគ្គីរង្សី និងជាអនុប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម តវ៉ាទាមទារឲ្យអាជ្ញាធរខ្មែរដោះលែងព្រះសង្ឃខ្មែរក្រោម ៥ អង្គ ។

​នៅ​ថ្ងៃទី ២ ខែមករា នេះ ដែរ ព្រះតេជព្រះគុណ ប៊ុត ប៊ុន​តិ​ញ និង​មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល ៣ នាក់​ផ្សេងទៀត ត្រូវ បាន​ចាប់ខ្លួន​នៅ​ខេត្ត​ព្រះ​ហារ ដោយ​មិនដឹង​ពី​មូលហេតុ ។ ព្រះតេជព្រះគុណ ប៊ុត ប៊ុន តិ​ញ ប្រធាន​បណ្ដាញ សង្គម​ព្រះ សង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌ ធ្លាប់​ចូលរួម​ដង្ហែ​ក្បួន​មហា​បាតុកម្ម ដើម្បី​សន្តិភាព និង​យុត្តិធម៌​សង្គម កន្លងមក​តែង​ចុះ ជួយ តវ៉ា​ប្រ ជា​ពលរដ្ឋ​នានា ដែល​រងគ្រោះ​ដោយសារ​ការរំលោភ​ដីធ្លី និង​ការបណ្ដេញ​ចេញពី​លំនៅឋាន ។​

​ប្រភពព័ត៌មាន​បានបញ្ជាក់​ថា ព្រះតេជព្រះគុណ ប៊ុត ប៊ុន​តិ​ញ ត្រូវ​ប៉ូលិស និង ប៉េ​អិ​ម មាន​គ្នា​បី​ឡាន បាន​ស្ទាក់ចាប់ ខ្លួន​តាម ផ្លូវ នៅពេល​ព្រះអង្គ​និមន្ត​ត្រឡប់​មកពី​មើល​ដី​សហគមន៍​មួយកន្លែង​ដែល​ក្រុមហ៊ុន​មួយ​ឈូសឆាយ​រំលោភ​យក ក្នុង​ខេត្ត ព្រះវិហារ ៕​