ព្រះសង្ឃខ្មែរក្រោមមួយអង្គ ត្រូវគំរាមកំហែងបង្ខំ ឲ្យចូលបម្រើការនយោបាយ ជាមួយយួន

អស់លោកអ្នក នាង មិត្ត អ្នកស្តាប់ជាទីរាប់អាន រដ្ឋអំណាកកុម្មុយនិស្តយួន នៅខេត្តឃ្លាំង ដែល បច្ចុប្បន្នយួន បានផ្តូរទៅជាសុកត្រាំងនោះ បានធ្វើការ គំរាមកំហែង ​និងកោះហៅព្រះអង្គ ថាច់ ធឿន ទៅសួរចម្លើយជារឿយៗ ជុំវិញបញ្ហាអជ្ញាធរយួន សួរដដែលៗ និងបង្ខំចិត្ត ឲ្យព្រះអង្គ ថាច់ ធឿន ចូលរួមបម្រើនយោបាយ ខ្មោច ហោ ជីម៉ិញ។ តើរឿងរ៉ាវទាំងនេះយ៉ាងណា សូមប្រិយមិត្ត តាមដាន ស្តាប់កិច្ចសម្ភាសន៍រវាងលោកថាច់ សាមី អ្នកយក ព័ត៌មានវិទ្យុសំឡេងកម្ពុជាក្រោម និងព្រះតេជគុណ ថាច់ ធឿន បន្ទាប់ពីព្រះសង្ឃខ្មែរក្រោមអង្គនេះ ជួយយកចង្ហាន់ ឬបម្រើកិច្ចការជាមួយ នឹងព្រះតេជគុណ គឹម មឿន ដែលជាអ្នកទោសគ្មានកំហុស កាលពីថ្ងៃទី ៨ កុម្ភៈ ឆ្នាំ ២០០៧។

Texte alternatif

.