រូបព្រះពុទ្ធបដិមាសាងពីថ្មកែវ ៣ អង្គត្រូវបានដង្ហែពីប្រទេស កម្ពុជា ទៅតម្កល់នៅវត្តបទុម សាគរ (កំពង់ស្ពាន) ឋិតនៅក្នុង ភូមិ ក្រសាំង ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោម ដើម្បី ព្រះសង្ឃ និងពុទ្ធបរិស័ទ គោរពបូជា នៅក្នុងចំណុះជើងវត្ត មួយនេះ ។
ព្រះពុទ្ធគង់ភ្នែនមួយព្រះអង្គ កម្ពស់ ១ ម៉ែត្រ ៤ តឹក និងទម្ងន់ជិត ៣ តោន ដែលមានបល្លង្កពេជ្រ ទម្ងន់ជិត ៣ តោនសាងពីថ្មកែវ ដោយជាងខ្មែរនៅខេត្តពោធិ៍សាត់នៃប្រទេសកម្ពុជា តម្លៃ៤.០០០ ដុល្លារ និង ព្រះអង្គទ្រង់បិណ្ឌ បាត្រចំនួន ២ អង្គ កម្ពស់ ១ ម៉ែត្រ, ៩ តឹក តម្លៃ ១៨០០ ដុល្លារ ដោយសរុបទឹកប្រាក់អស់ ចំនួន ៥.៨០០ ដុល្លារ ត្រូវបានជាវដោយព្រះតេជព្រះគុណ សឺង យ៉ឹង រតនា គង់ នៅវត្តខេមររង្សី ក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា
សហរដ្ឋអាមេរិក ។
ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា មានថេរដីកា ប្រាប់ សារព័ត៌ មាន ព្រៃនគរ ថ្ងៃទី ២៣ ខែតុលា នេះ ថា ការដង្ហែ ព្រះពុទ្ធ បដិមា ពីប្រ ទេសកម្ពុជាទៅកម្ពុជាក្រោមនេះ ត្រូវបានធ្វើឡើង កាល ពី ថ្ងៃ អង្គារ ៧ កើត ខែកក្តិក ឆ្នាំ រោង ចត្វាស័ក ព. ស. ២៥៥៦ ត្រូវ នឹងថ្ងៃ ទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១២ តាមច្រកព្រំដែន ខេត្ត តាកែវ និងមាត់ជ្រូក ៕