នៅវេលាម៉ោង ២:០០ ល្ងាច ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១២ សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម និងអង្គការសមាគមខ្មែរកម្ពុជាក្រោម ប្រចាំព្រះរាជាណាចក្រកម្ពុជា ចំនួន ១២ រួមទាំងព្រះចៅអធិការ និងព្រះសង្ឃ ពុទ្ធបរិស័ទវត្តសាមគ្គីរងស្សី បានប្រារព្វពិធីបុណ្យបង្សុកូល ដើម្បីឧទ្ទិសព្រះរាជកុសលថ្វាយ ព្រះមហាវិរក្សត្រ ព្រះរាជបិតាឯករាជ្យជាតិ ព្រះនរោត្តម សីហនុ ដែលសោយទិវង្គត កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១២ វេលាម៉ោង ១: ២០ នាទី។
ចុចត្រង់នេះ ដើម្បីមើលរូបភាពជាច្រើនទៀត