ព្រះតេជព្រះគុណ យឿង ស៊ិន ព្រះចៅអធិការវត្តសាមគ្គីរង្សី និងជាប្រធានសមាគមព្រះ សង្ឃខ្មែរកម្ពុជាក្រោម នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា បានទទួលអនិច្ចធម្មដោយ ជរាពាធ នៅក្នុងមន្ទីរពេទ្យមួយនាទីក្រុងភ្នំពេញ កាលពីថ្ងៃអង្គារ ទី ៥ រោច ខែភទ្របទ ឆ្នាំខាលទោស័ក ព.ស.២៥៥៤ ត្រុវនឹងថ្ងៃទី ២៨ ខែកញ្ញា គ.ស.២០១០ ម្សិលមិញនេះ ។ នេះចាត់ទុកជា ព័ត៌មានសង្ខេបជូនដល់បងប្អូនជនរួមជាតិនៅជុំវិញសកលលោកឲ្យបានជ្រាបជាដំណឹង ។
ព្រះតេជព្រះគុណ យឿង ស៊ិន កាលនៅព្រះជន្មផ្តល់បទសម្ភាសន៍នឹងអ្នកយកព័ត៌មាន នៅវត្តសាមគ្គីរង្សីកាលឆ្នាំ ២០០៧ ក្នុងការធ្វើកូដកម្មមួយជម្រុញឲ្យវៀតណាមគោរពសិទ្ធិ ខ្មែរក្រោមនៅកម្ពុជាក្រោមនិងទាមទារឲ្យផ្តល់សេរីភាពដល់ព្រះគ្រូ ទឹម សាខន អតីតព្រះ ចៅអធិការវត្តភ្នំឌិនខាងជើង នៃខេត្តតាកែវ ។