ដោយៈ សឺង សុជាតិ
ក្រុមញាតិអតីតព្រះគ្រូចៅអធិការវត្តភ្នំដិន ព្រះនាម ទឹម សាខន ឲ្យដឹងថា ព្រះភិក្ខុ ទឹម សាខន ត្រូវ បានអាជ្ញាធរយៀកណាម ដោះលែងចេញពីការឃុំឃាំង ពីថ្ងៃច័ន្ទដើម្បីសប្តាហ៏នេះម៉្លេះ ប៉ុន្តែត្រូវអាជ្ញាធ រយៀកណាម នាំដើរទេសចរណ៏រយៈពេលមួយខែសិន។ នៅព្រលប់ថ្ងៃអង្គារ ឪពុករបស់លោកជាញោម ប្រុសនោះ បានទាក់ទងផ្ទាល់តាមទូរស័ព្ទម្តងទៀត ដោយបានឲ្យដឹងថា ដំណើរទេសចរណ៏ហែហម ដោយ អាជ្ញាធរវៀតណាមនោះ បានទៅដល់ជិតទី ក្រុងហាណូយហើយ៖ ព្រះតេជគុណ ទឹម សាខន បានចេញពីគុក កាលពីថ្ងៃទី៣០ ខែ៦ ប៉ុន្តែឥឡូវហ្នឹង អ្នកធ្វើការនៅខែត្រអាងយ៉ាង គាត់ត្រូវការឲ្យទេសចរណ៏រយៈពេល១ខែ។ ខ្ញុំនិយាយទៅពីម្សិលមិញប្រហែលជាម៉ោង៤កន្លះ គាត់នៅហួសព្រៃនគរ ហើយពីថ្ងៃហ្នឹង ឪពុកខ្ញុំគាត់និយាយថា លោកទៅជិតដល់ហាណូយហើយ នៅសល់តែ១០០គីឡូម៉ែត្រទៀត។
លោក ថាច់ ង៉ុក ថាច់ មានប្រសាសន៏ដូច្នេះថា យោបល់យើងខ្ញុំគឺថា វាស្ថិតក្នុងល្បិចកល់ដដែលស្ថិត ក្នុងការបំពក់បំពុល។ វាមិនដែលអ្នកណាជាប់គុកជាងមួយឆ្នាំ ចេញមកមិន មករកម៉ែឪបងប្អូន។ អ្នកណាក៏ដោយ កាលណាគេ មានទុក្ខលំបាក ហើយបានរួចផុត ពីទុក្ខលំបាកអ្នកទីមួយ ដែលគេទៅរកគឺឪពុកម្តាយ សាច់ញាតិបងប្អូន នៅប្រទេសកម្ពុជាទាំងអស់។ រដ្ឋាភិបាលយួន ប្រើគ្រប់ មធ្យោបាយទាំងអស់ ធ្វើយ៉ាងណា ឲ្យគ្រូ ខន យកទៅ លេងព្រៃនគរ ទៅលេងហាណូយ ហើយគេមាន គម្រោងយកទៅប្រទេសចិន ដើរលេងទៀត។ រដ្ឋាភិ បាលយួន នៅតែប្រើគំនិតកេងបន្លំអ៊ីអឹង ហើយខ្ញុំសុំ ឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវតែការទាមទារតវ៉ាយកព្រះ គ្រូ ទឹម សាខន ត្រឡប់មកជួបជុំគ្រួសារ ហើយរស់នៅ ក្នុងប្រទេសកម្ពុជាវិញ។
ទាក់ទិននឹងបញ្ហាខាងលើនេះ អង្គការសិទ្ធិមនុ ស្សអន្តរជាតិ ដែលមានឈ្មោះជាភាសាអង្គគ្លេសថា៖ Human Rights Watch បានចេញសេចក្តីប្រកាសមួយ ឲ្យអាជ្ញាធរវៀតណាម ផ្តល់សិទ្ធិពេញលេញទៅឲ្យអតី តព្រះសង្ឃ ទឹម សាខន ដែលអាជ្ញាធរវៀតណាម អះ អាងថា បានដោះលែងកាលពីពេលថ្មីៗនេះ។
នៅក្នុងសេចក្តីប្រកាសរបស់អង្គការ Human Rights Watch បានបញ្ជាក់ថា អាជ្ញាធរវៀតណាម គួរ តែផ្តល់សេរីភាពឲ្យលោក ទឹម សាខន ក្នុងការធ្វើដំ ណើរនិងជួបជុំសាច់ញាតិដោយឯកជន។ ចំណែកឯ រដ្ឋាភិបាលកម្ពុជា គួរតែប្រកាសជាសាធារណៈថា លោក ទឹម សាខន មានសេរីភាពត្រឡប់មកកម្ពុជាវិញ ហើយ។ពាក់ពន្ធនឹងពត៌មានថា មានការដោះលែងនឹង សូមឲ្យរដ្ឋាភិបាលខែ្មរ ប្រកាសជាសាធារណៈអំពីលោក ទឹម សាខន នោះ ត្រូវបានមន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញ៉ារីទ្ធ បដិសេធថា លោកមិនដឹងរឿង នោះទេ ព្រោះលោកទឹម សាខន នៅប្រទេសវៀតណាម។
លោក ខៀវ កាញ៉ារីទ្ធ បានមានប្រសាសន៏ថា៖ ខ្ញុំ គ្រាន់តែឃើញមានការអំពាវនាវសុំឲ្យរដ្ឋាភិបាលប្រកាស ថា ឲ្យលោក ទឹម សាខន មានសិទ្ធិចូលកម្ពុជាបាន ព្រោះ ខ្ញុំបានប្រាប់ថា រាល់ដងរដ្ឋាភិបាលមានដែលឃាត់ ទឹម សាខន មិនឲ្យចូលកម្ពុជាឯណា ហើយអ៊ីចឹង ចាំបាច់រដ្ឋា ភិបាលប្រកាសធ្វើអ្វី?។
ចំណែកឯអ្នកនាំពាក្យរបស់ស្ថានទូតវៀតណាម ប្រចាំ ប្រទេសកម្ពុជា លោក ទ្រីង បាកាំ បានអះអាងថា លោក គ្រាន់តែដឹងថា លោក ទឹម សាខន ត្រូវតុលាការវៀត ណាមបានកាត់ទោសសម្រេចឲ្យចេញពីគុកហើយ ប៉ុន្តែ លោកមិនបានដឹងថា លោក ទឹម សាខន នៅទីណាទេ នៅពេលនេះ។ បើតាមនាយកប្រតិបត្តិអង្គការខែ្មរក្រោម ការពារសិទ្ធិមនុស្ស លោក អាង ច័ន្ទរីទ្ធិ បានឲ្យដឹងថា ពត៌មានដែលថា អាជ្ញាធរវៀតណាមដោះលែង លោក ទឹម សាខន នោះ មិនអាចយកជាការបាននៅឡើយទេ ព្រោះរហូតមក ដល់ថ្ងៃនេះអង្គការសង្គមស៊ីវិលនិងសាច់ញាតិរបស់ លោក ទឹម សាខន មិនបានឃើញលោក ទឹម សាខន នៅប្រទេសកម្ពុជានៅឡើយទេ។
លោក អាង ច័ន្ទរិទ្ធ បានឲ្យដឹងថា៖ យើងមិន ទាន់ជឿថា ពត៌មាននេះជាពត៌មានពិតទេ ព្រោះអាជ្ញា ធរវៀតណាមធ្លាប់បានអះអាងផ្ទាល់មាត់ជាមួយលើក ជាពីរលើកហើយថា ដោះលែងព្រះសង្ឃ ទឹម សាខន ប៉ុន្តែពត៌មាននេះ មិនអាចទទួលយកបានទេ ហើយក៏មិនមែនជាពត៌មានចេញមកឲ្យសាធារណជន ដើម្បី ដឹងសិន ក៏ជំរុញឲ្យរាជរដ្ឋាភិបាលនៅពេលបច្ចុប្បន្ន នេះ សូមឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ ដើម្បីនាំយក ព្រះតេជគុណ ទឹម សាខន យកមកកម្ពុជាវិញ។
បើតាមសាច់ញាតិរបស់លោក ទឹម សាខន នៅ ប្រទេសវៀតណាម បានឲ្យដឹងថា បន្ទាប់ពីបានចេញ ពីពន្ធនាគារ កាលពីថ្ងៃទី២៨ មិថុនា ពួកគេបានឃើញ លោក ទឹម សាខន ទៅលេងបងប្អូនមួយភ្លែតដែរ ដោយមានអ្នកឃ្លាំមើលជាប់រហូត ប៉ុន្តែនៅថ្ងៃទី៣០ ខែ មិថុនា លោក ទឹម សាខន បានទុកសំបុត្រមួយឲ្យ ដោយបញ្ជាក់ថា អាជ្ញាធរវៀតណាម បានយករូប លោក ទៅដើរលេងនៅប្រទេសវៀតណាមរយៈពេល មួយខែទៀត ទើបត្រឡប់មកវិញ៕
ស្របពេលដែលអាជ្ញាធរយួន បានដោះលែង ព្រះតេជគុណ ទឹម សាខន ចេញពីពន្ធនាគារ ហើយ មិនទាន់បញ្ជូនខ្លួនត្រឡប់ទៅប្រទេសកម្ពុជា ដើម្បីបានជួបជុំគ្រួសារនោះ ព្រះតេជគុណ យឿង ស៊ិន ព្រះចៅ អធិការវត្តសាមគ្គីរង្សី ក្រុងភ្នំពេញ និងជាប្រធានសមាគមព្រះសង្ឃខែ្មរកម្ពុជាក្រោម ប្រចាំនៅប្រទេសកម្ពុជា បានថេរដីកាថា រហូតមកទល់ពេលនេះ នៅតែមិនមាន ភស្តុតាងណាមួយថា លោក ទឹម សាខន ត្រូវបានដោះ លែងឡើយ។
ព្រះតេជគុណ យឿង ស៊ីន មានថេរដីកាថា អាត្មា សូមជម្រាបថា អសើលោកកុំជឿអ្វីដែលកុម្មុយនីស្ត និយាយនោះ កុំជឿអ្វីដែលយួននិយាយនោះ វាគ្មានទេ នេះគ្រាន់តែជាល្បិចទេ។ គេធ្វើល្បិចគេទូរស័ព្ទ ឬគេឲ្យ មនុស្សមកតាមគ្រួសារ លោក ទឹម សាខន នៅភ្នំដិននេះ ឲ្យយកអាវខោទៅ គេលេង ទឹម សាខន ឲ្យមកផ្ទះហើយ ដល់ក្រុមគ្រួសារយកខោអាវទៅ គេថា គេនាំទៅដើរទេស ចរណ៏ទៅព្រៃនគរហើយ ហើយបើមិនជឿសួរទៅតាមទូរ ស័ព្ទ ដល់តែសួរទៅគេថា គេនាំទៅហាណូយហើយ គណៈប្រតិភូជូនទៅហាណូយហើយ។ មានទាំងរដ្ឋាភិ បាល មាននគរបាល និងតំណាងរាស្រ្ត ជូនទៅ។ អាត្មា សួរថា ឋានៈរបស់ ទឹម សាខន វាប៉ុណ្ណា។
ជាមួយគ្នានេះដែរលោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធខែ្មរកម្ពុជាក្រោម បានសរសេរលិខិត មួយច្បាប់ ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០៨ ផ្ញើជូននិងថ្វាយ រាជរដ្ឋាភិបាលកម្ពុជា និងព្រះមហាក្សត្រខែ្មរ ដើម្បី ជួយធ្វើអន្តរាគមន៏ ចំពោះព្រះតេជគុណ ទឹម សាខន ឲ្យត្រឡប់ទៅជួបជុំក្រុមគ្រួសារ នៅប្រទេសកម្ពុជាវិញ។