ព័ត៌មានចុងក្រោយ ស្តីពីរដ្ឋអំណាចយួន ឃុំខ្លួនលោក ចៅ ហេន

ពលរដ្ឋ ខ្មែរក្រោម ដែល កំពុងរស់ នៅក្នុងទឹកដី កម្ពុជាក្រោម ត្អូញត្អែរថា ពួកគាត់មួយ ចំនួន កំ ពុងតែប្រឈម នឹងបញ្ហា ធ្វើ ទុក្ខបុកម្នេញ ពីអាជ្ញា ធរ វៀតណាម ប្រភព ត៌មាន ពីកម្ពុជាក្រោម បានឱ្យដឹងថា ថ្មីៗនេះ មានគ្រួសារ ខ្មែរក្រោម ម្នាក់ ឈ្មោះ ចៅ ហេន នៅស្រុកស្វាយទង ខេត្ត មាត់ជ្រូក ត្រូវបានរដ្ឋអំ ណាច យួន ចាប់ឃុំខ្លួន កាលពីថ្ងៃទី ១៧ធ្នូ ដើម សប្តាហ៍នេះ បន្ទាប់ពី លោក ចៅ ហេន និង ភរិយារបស់គាត់ ត្រឡប់ ពីបាងកក ប្រទេសថៃ ទៅស្រុកកំណើតវិញ។ ក្រោយពី អង្គការសហ ប្រជាជាតិ ទទួលបន្ទុក ជនភៀសខ្លួន បដិសេធ ជុំវិញរឿងរ៉ាវ ដ៏ស្មុគ ស្មាញនេះ លោក ថាច់ សាមី បានធ្វើបទសម្ភាសន៍ខ្លី ជាមួយ នឹងអ្នកភូមិម្នាក់ នៅក្បែរផ្ទះ លោក ចៅ ហេន សូមមិនបញ្ចេញឈ្មោះ ហើយជាអ្នកតាមដានរឿងនេះ មុនការផ្សាយបន្តិច ដែលមានខ្លឹមសារដូចតទៅ។

Texte alternatif

.