ពុទ្ធបរិស័ទ្ធ និងសមាគមខ្មែរកម្ពុជាក្រោម ជំទាស់មិនទទួលយក ចៅអធិការថ្មី សម្រាប់វត្តសាមគ្គីរង្សី

Monkkk4.png

ពុទ្ធ​បរិស័ទ្ធ ព្រះសង្ឃ និង​សមា​ជិក​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ ប្រមាណ​២​រយ​នាក់ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​តវ៉ា​ នៅ​ក្នុង​បរិ​វេណ​វត្ត​សាមគ្គី​ រង្សី ​ជំទាស់​ នឹង​ការ​សម្រេច​តែង​តាំង​ប្រធាន​គណៈ​កម្មការ​វត្តថ្មី។ ការសំរេច​ តែងតាំងព្រះតេជគុណ ឃិន វាសនា ឲ្យធ្វើជាប្រធាន គណៈកម្មការវត្ត ជំ នួស ឲ្យព្រះតេជគុណ ព្រះមហា យឿង ស៊ិន ដែលបាន​សុគត កាលពីថ្ងៃទី២៨ ខែកញ្ញាកន្លងទៅនោះ ត្រូវបានក្រុមអ្នកតវ៉ា និយាយថា ពួក​គេ​មិន​អាច​ទទួល​យក​ការ​តែង​តាំង​នេះ​ទេ និងបានទាម​ទារ​ឲ្យ​មាន​ការ​ដាក់​ជំនួស​នូវ​ប្រធាន​គណៈកម្មការ ​ដែល​មាន​ដើម​កំណើត​ជា​ខ្មែរ​កម្ពុជា​ក្រោម​វិញ។ លោក ថាច់ សាង ប្រធាន​សមាគម​មិត្ត​ខ្មែរ​កម្ពុជា​ក្រោម​បាន​និយាយថា នេះ​គឺជា​ការ​តែង​តាំង​ដែល​មិន​អាច​ទទួល​យក​បាន ព្រោះ​វត្ត​សាមគ្គីរង្សី គឺជា​ញើស​ឈាម​របស់​ពុទ្ធ​បរិស័ទ្ធ​ខ្មែរ​កម្ពុជា​ក្រោម ដូច្នេះចាំ​បាច់​ត្រូវ​តែ​មាន​ប្រធាន​គណៈ​ កម្មការវត្ត ​ដែល​មាន​ដើម​កំណើត​ជាខ្មែរ​កម្ពុជា​ក្រោម។ សូមចុចស្តាប់សេចក្តីរាយការណ៍របស់លោក ហៅ ឈួនលី វិទ្យុសម្លេងកម្ពុជាក្រោម ពីភ្នំពេញ .