នៅថ្ងៃសៅរ៍ ១៤ កើត ខែកត្តិក ឆ្នាំម្សាញ់ បញ្ចស័ក ព. ស. ២៥៥៧ ត្រូវនឹងថ្ងៃទី ទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៣ ពលរដ្ឋខ្មែរក្រោមមកពីខេត្តនានា នៅដែនដីកម្ពុជាក្រោម បានជួបជុំគ្នា ប្រណាំង ង ដើម្បីអបអរថ្ងៃ បុណ្យអកអំបុក សំពះព្រះខែ នៅខេត្តឃ្លាំង ។ ពិធីប្រណាំងទូក ង ឆ្នាំ នេះ ប្រារព្ធនៅដងទន្លេ Maspero ដោយមានទូកចូលរួមប្រមាណ ៦២ គ្រឿង (ទូក ង ស្រ្តី ១៣ គ្រឿង និង ទូក ង បុរស ចំនួន ៤៩ គ្រឿង) ។
ខេត្តដែលចូលរួមប្រណាំងឆ្នាំនេះ រួមមាន ខេត្តពលលាវ , ទឹកខ្មៅ, លង់ហោរ, ព្រះត្រពាំង , ក្រមូនស, ព្រែកឫស្សី និងខេត្តហូវយ៉ាង (ខេត្តទើបចែកចេញពីខេត្តព្រែកឫស្សី ) ។
ការប្រកួតសម្រាប់ស្ត្រី ចម្ងាយ ១០០០ ម៉ែត្រ និង បុរសចម្ងាយ ១២០០ ម៉ែត្រ ។