មិត្តអ្នកស្តាប់ វិទ្យុសំឡេងកម្ពុជាក្រោម ផ្សាយចេញ ពីសហរដ្ឋអាមេរិកជាទី មេត្រី ពិធីប្រណាំងទូក ង នៅខេត្តឃ្លាំងឆ្នាំនេះ និងប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ ចាប់ពី ថ្ងៃទី ២០ – ២១ ខែវិច្ឆិកា ដោយមានការរៀបចំ កម្មវិធីប្រពៃណីយ៉ាងសប្បាយរីករាយ។ ឆ្នាំនេះ ទូក ង ដែលចូលរួមប្រកួត មានចំនួន ៣៣ គ្រឿង ក្នុងនោះមានទូក ង ស្ត្រី ចំនួន ៧ គ្រឿងផងដែរ។ ក្រៅពីកម្មវិធីប្រណាំងទូក ង ក្នុងខេត្ត ក៏មានរៀបចំកម្មវិធីរាត្រីសមោសរ ពិធីតាំងពិពណ៌វប្បធម៌ខ្មែរ នៅកម្ពុជាក្រោម ពិធីលយប្រទីបនៅក្នុងទន្លេ Maspéro និងពិធីអកអំបុកសំពះព្រះខែនៅតាមផ្ទះ និងវត្តអារាមនារាត្រីថ្ងៃ ១៥ កើតខែកក្តិក ត្រូវ នឹងថ្ងៃទី២១ខែវិច្ឆិកាស្អែកនេះ។ ដើម្បីបានជ្រាបឱ្យកាន់តែច្បាស់នូវពីធិប្រណាំងទូក ង និងមានវត្តណាខ្លះដែលបានចូលរួមប្រណាំងសម្រាប់ឆ្នាំនេះ អ្នកយកពត៌មានវិទ្យុសំឡេង កម្ពុជាក្រោម ធ្វើសេចក្តីរាយការណ៍ពីទីរួមខែត្រឃ្លាំង កម្ពុជាក្រោម…..។ សូមបញ្ជាក់ថា កម្មវិធីបុណ្យ ប្រណាំងទូក ង អកអំបុក លយប្រទីប សំពះព្រះខែ ត្រូវបានជនជាតិខ្មែរ នៅកម្ពុជាក្រោម ឬភាគខខាងត្បូង នៃប្រទេសវៀតណាម បានរៀប ចំឡើងជារៀងរាល់ឆ្នាំមិនដែលខាន ទោះបីពួកគាត់សព្វថ្ងៃកំពុងរស់ នៅក្រោមនឹមត្រួតត្រា ពីសំណាក់រដ្ឋាភិបាលយួនក្រហមយ៉ាងណាក៏ដោយ។