ពិធីបូជាសព លោក ថាច់ ខេត្ត ឱពុកកញ្ញា ថាច់ មេត្តា ហៅ កេសរ នៅវត្តអង្គតាម៉ិញ ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៤ ។ ក្នុងពិធីនេះ មានការចូលរួមរំលែកទុក្ខពីតំណាង អង្គការសមាគមខ្មែរក្រោម និងបានអានសារ រំលែកទុក្ខដល់ក្រុុមគ្រួសារសព ផងដែរ ។
លោក ពៅ សុខុម ហៅ លោក ថាច់ ខេត្ត ត្រូវជាឱពុករបស់ នាង ថាច់ មេត្តា ហៅ កេសរ អ្នកយកព័ត៌មាន នៃវិទ្យុសំឡេងកម្ពុជាក្រោម បានទទួលអនិច្ចកម្មក្នុងជន្មាយុ ៥៦ ឆ្នាំ នៅទីក្រុងភ្នំពេញ ដោយ រោគាពាធ នៅថ្ងៃទី ២០ ខែមេសា ២០១៤ ។ រូបថត ស៊ឺន ចែង ចើន















