មានរបាយការណ៍ថ្មីមួយមកថា ពលរដ្ឋខ្មែរ ក្រោមជាង២០នាក់ នៅប្រទេសវៀតណាម បានរងការវាយប្រហារ នៅក្នុងពេលបុណ្យ ឯករាជជាតិវៀតណាម កាលពីថ្ងៃទី ២ខែ កញ្ញា កន្លងទៅនេះ។ បើតាមការណ៍ឲ្យដឹង ពីសហព័ន្ធខ្មែរកម្ពុជាក្រោម បានឲ្យដឹងថា ខ្មែរក្រោមម្នាក់បានស្លាប់ និង២នាក់ទៀត កំពុងព្យាបាល នៅមន្ទីរពេទ្យ ហើយច្រើន នាក់ទៀត បានរងរបួស និងកំពុងលាក់ខ្លួន។ ព្រឹត្ដិការណ៍នេះ បានកើតឡើងនៅក្នុងខេត្ដតាយនិញ ភាគខាងត្បូងប្រទេសវៀតណាម បច្ចុប្បន្ន។ ទឹកដីខ្មែរកម្ពុជាក្រោមដ៏ធំធេង ដែលឥឡូវជាប្រទេសវៀតណាមខាងត្បូងបានធ្លាក់ទៅដៃវៀតណាម អស់ពេលរាប់សិបឆ្នាំមិនយូរប៉ុន្មាននោះឡើយ ក្រោយពីបារាំងបានដកអាណានិគមនិយមរបស់ខ្លួនចេញពីតំបន់ឥណ្ឌូចិន ឬហៅថា ដែនដីកូសាំងស៊ីន។
ឥឡូវខ្មែរជាច្រើនពាន់ ច្រើនម៉ឺននាក់ដែលជាម្ចាស់ទឹកដី បានរស់នៅក្នុងប្រទេសវៀតណាមជាលក្ខណៈ ជនជាតិភាគតិចរបស់វៀតណាមទៅវិញ។
លោក ថាច់ ង៉ុកថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមមានមូលដ្ឋាន នៅអាម៉េរិកបានផ្ដល់ បទសម្ភាសន៍ តាមទូរស័ព្ទឲ្យវិទ្យុអូស្រ្ដាលីក្រុងមែលប៊ិនដឹងថា បុរសខ្មែរក្រោមម្នាក់ឈ្មោះ ចៅ ណែត បានរងការកាប់សម្លាប់រហូតដល់ស្លាប់ នៅក្នុងការវាយប្រហារមួយពីសំណាក់ ពលរដ្ឋវៀតណាម មួយក្រុមមានគ្នា២០០នាក់។
តើរឿងរ៉ាវនេះយ៉ាងណា?លោក ថាច់ ង៉ុកថាច់ ផ្ដល់ការពន្យល់។
សូមចុចស្តាប់កិច្ចសម្ភាសន៍របស់លោក ថាច់ ង៉ុកថាច់ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជា ក្រោម ជាមួយវិទ្យុសអូស្រ្តាលីជាខេមរភាសា ដូចតទៅ៖
រយៈពេល៖ ១៨នាទី
វាគ្មិន៖ លោក ថាច់ ង៉ុកថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោកមានមូលដ្ឋាន
នៅអាម៉េរិក។
អ្នកផលិត៖ ឃុន អាឡិច.