ពលរដ្ឋខ្មែរក្រោមជាង៤០០នាក់មកពីតាមបណ្តាប្រទេសជាច្រើននៅ ថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០០៩នេះ កំពុងរួមគ្នាធ្វើមហាបាតុកម្មអហិង្សានៅមុខការិយាល័យក្រុមប្រឹក្សា សិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។
សហព័ន្ធខ្មែរកម្ពុជាក្រោមដឹកនាំបាតុកម្មនេះតាំងពីម្សិលមិញមក ដំណាលពេលដែលក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបើកមហា សន្និបាទពិសេសជាលើកដំបូងមួយដោយកោះអញ្ជើញរដ្ឋាភិបាលនៃរបប សាធារណរដ្ឋសង្គមនិយមវៀតណាមឲ្យទៅបង្ហាញអំពីបញ្ហាការរំលោភសិទ្ធិ មនុស្សនៅក្នុងប្រទេសវៀតណាម។
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ថាច់ ង៉ុកថាច់ មានប្រសាសន៍ថា ថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្រ្តដ៏សំខាន់មួយសម្រាប់ពលរដ្ឋខ្មែរ ក្រោម ពិសេសបាតុកម្មរបស់ពលរដ្ឋខ្មែរក្រោមទាំងនោះគឺធ្វើឡើងក្នុងគោលដៅ ជំរុញឲ្យសហគមន៍អន្តរជាតិផ្តោតការយកចិត្តទុកដាក់ជួយធ្វើ អន្តរាគមន៍បញ្ឈប់កុំឲ្យអាជ្ញាធរនៃរដ្ឋាភិបាលវៀតណាមបន្តរំលោភ សិទ្ធិមនុស្សពលរដ្ឋខ្មែរក្រោមដែលមានចំនួនជាង៨លាននាក់កំពុង រស់នៅឯដែនដីកម្ពុជាក្រោមនាពេលបច្ចុប្បន្ន៕
អត្ថបទវិទ្យុអាស៊ីសេរី.